ជីវិតកម្សាន្ដ
តន់ ចន្ទសីម៉ា ចាប់ផ្ដើមចេញបទនៅក្រុមហ៊ុនថៃហើយ ជាមួយអ្នកភ្លេងថៃ៤រូប
Galaxy Navatra Thailand ដែលជាផលិតកម្មថ្មីស្រឡាងមួយនៅប្រទេសថៃ ដែលបានប្រកាសសហការវិនិយោគលើវិស័យចម្រៀងរួមគ្នា ជាមួយGalaxyNavatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រាគ្រោងបញ្ចេញអាល់ប៊ុលថ្មីដំបូង របស់ខ្លួននាឆាប់ៗខាងមុខនេះហើយ តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម នឹង ក្លាយជាតារាចម្រៀងទី១ ចេញច្រៀងជាភាសាថៃមុនគេ។

លោក យឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy Navatra បានឲ្យដឹង បន្ទាប់ពីភាគីថៃធ្វើcompeign លើបទចម្រៀងមួយបទ ដែលមានចំណងជើងថា “ចូលដណ្ដឹងបងទៅ” ដែលច្រៀងរួមគ្នាដោយតារាចម្រៀងខ្មែរ តន់ ចន្ទសីម៉ា និង តារាចម្រៀងប្រុសថៃម្នាក់ កាលពីពេលថ្មីៗកន្លងទៅនោះឃើញថា ទទួលបានការគាំទ្រយ៉ាងកក្រើកនៅថៃ ដូចនេះទើបផលិតកម្មនឹង ធ្វើបទចម្រៀងឲ្យតន់ ច័ន្ទសីម៉ាច្រៀងជាផ្លូវការ នាពេលនេះមុនគេ។

លោក យឹម តាស្រង់ លើកឡើងថា អាល់ប៊ុមថ្មីដំបូង របស់តន់ចន្ទសីម៉ា នោះមានការចូលរួមពីក្រុមភ្លេងជនជាតថៃ៤រូប ចូលរួមប្រគំភ្លេង។ ក្នុងនោះផងដែរ បទចម្រៀងល្បីដែលសុទ្ធតែជាoriginalsongរបស់ផលិតកម្មGalaxy Navatra នឹងត្រូវប្រែសម្រួលជាភាសាថៃ ព្រមទាំងមានការផលិតថ្មីៗជាច្រើនទៀតផងដែរ។

លោកយឹម តាស្រង់ បានបន្តឲ្យដឹងទៀតថា ជាជំហានដំបូងនេះ យើងសម្រេចតែតន់ចន្ទសីម៉ាម្នាក់សិន ហើយបន្ទាប់មកខាងផលិតកម្មនឹងបញ្ជូនតារាចម្រៀងជាបន្តបន្ទាប់ទៀតច្រៀង។

អ្នកនិពន្ធ ដែលមានប្រវត្តិចូលជ្រកក្រោមផលិតកម្មមួយណាធ្វើឲ្យល្បីផលិតកម្មនោះល្បី មិនបានទម្លាយប្រាប់ចំនួនបទចម្រៀងនៃអាល់ប៊ុមជាភាសាថៃ លើកដំបូងរបស់ តន់ ច័ន្ទសីម៉ាឡើយ ប៉ុន្តែលោកបែរជាប្រាប់ថា បច្ចុប្បន្ន តន់ ច័ន្ទសីម៉ា ក្រៅតែមមាញឹកលើការផលិតបទចម្រៀងថ្មីជាច្រើនបទទាំងបទខ្មែរ នឹងបទថៃនោះ តារាចម្រៀងស្រីមាឌល្អិតសំឡេងលះរូបនេះ ក៏កំពុងតែខិតខំប្រឹងប្រែងរៀនភាសាថៃ និងភាសាអង់គ្លេសជាខ្លាំង ដើម្បីសម្រុកតាមផែនការរបស់ក្រុមហ៊ុន៕




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ