Connect with us

ជីវិតកម្សាន្ដ

រិះគន់ច្រើនពេក Park Bom សុំផ្អាកសកម្មភាពទៅព្យាបាលផ្លូវចិត្ត និងផ្លូវកាយ

បានផុស

នៅ

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ StarNews អ្នកតំណាងម្នាក់ មកពីភាគីរបស់ Park Bom បានលើកឡើងពីការព្រួយបារម្ភ និងការរិះគន់ ជុំវិញអាកប្បកិរិយារបស់តារារូបនេះនៅឯការប្រគុំតន្ត្រីនាពេលថ្មីៗនេះ។ ក្នុងអំឡុងពេល World Tour ចុងក្រោយរបស់ក្រុម 2NE1 នៅទីក្រុងម៉ាកាវ មនុស្សជាច្រើនបានកត់សម្គាល់ឃើញថា Bom មិនសកម្មដូចសមាជិកដទៃទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកតំណាងរូបនេះ បាននិយាយថា “កង្វះថាមពល” បញ្ហារបស់ Bom គឺជា “បញ្ហារាងកាយ” និង “មិនមែនជាការខ្ចិលឬមិនសូវខំប្រឹងនៅលើឆាកទេ”។ Bom ច្រើនតែប្រើប្រាស់ថាមពលរបស់នាង នៅពេលចាប់ផ្ដើមច្រើនពេក ដែល​ធ្វើ​ឱ្យ​នាង​អស់កម្លាំង​ពេល​ការ​សម្តែង​បន្ត​។

ជាអកុសល វីដេអូជាច្រើន ដែលបង្កឱ្យមានភាពចម្រូងចម្រាស បានត្រឹមតែគូសបញ្ជាក់ពីគ្រាលំបាករបស់នាងនៅក្នុងពាក់កណ្តាលចុងក្រោយប៉ុណ្ណោះ។ នាង​បាន​ព្យាយាម​អស់ពី​សមត្ថភាព ប៉ុន្តែ​កម្លាំង​របស់​នាង​មិន​អាច​បន្ត​បាន​ឡើយ ទើបពេលខ្លះ យើងឃើញ Bom ច្រៀងជាមួយក្រុមសុខៗ បានដើរចេញពីឆាកសម្ដែង។

យោងតាមអ្នកតំណាង Bom នឹងសម្រាកពីកាលវិភាគរហូតដល់ការប្រគុំតន្ត្រី Welcome Back encore របស់ 2NE1 នៅទីក្រុងសេអ៊ូលនៅថ្ងៃទី 12 និង 13 ខែមេសា ដើម្បីផ្តោតលើការស្តារសុខភាពរបស់នាងឡើងវិញដោយផ្តោតលើ កម្លាំងកាយ ការគ្រប់គ្រងសុខុមាលភាពផ្លូវចិត្តរបស់នាង។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម