Connect with us

ជីវិតកម្សាន្ដ

Lisa ​ប្រាប់​បទពិសោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់​ ​ត្រូវ​​អ្នក​គាំទ្រ​​ម្នាក់ ​តាមយាយីដល់​ផ្ទះ

បានផុស

នៅ

លេចមុខក្នុងកម្មវិធីជជែកនាពេលថ្មីៗនេះ Lisa សមាជិកក្រុម BLACKPINK បានចែករំលែកបទពិសោធន៍ដ៏គួរឲ្យភ័យខ្លាចរបស់នាង ដែលត្រូវបានតាមដាន និងបៀតបៀនដោយអ្នកគាំទ្រឆ្កួតៗ។ តារាស្រីបានទម្លាយថានាងភ័យខ្លាចមកដល់សព្វថ្ងៃនេះ។

ក្នុងអំឡុងពេលសម្ភាសន៍ ពិធីករ Woody បានសួរ Lisa ថាតើមានបញ្ហាធ្ងន់ធ្ងរណាមួយដែលកើតឡើងចំពោះនាងក្នុងអាជីពរបស់នាងដែរឬទេ? តារាស្រីរូបនេះបានសារភាពថា នាងបានជួបអ្នកគាំទ្រ sasaeng (អ្នកគាំទ្រឆ្កួតឬប្រភេទតុកសិចហ្វេន) ។

តារាស្រីវ័យ២៧ឆ្នាំបាននិយាយបន្ថែមទៀតថា «លើកទីមួយដែលខ្ញុំបានជួប sasaengs គឺកាលពីឆ្នាំមុន។ ពេលនោះខ្ញុំរស់នៅប្រទេសកូរ៉េតែម្នាក់ឯង បន្ទាប់ពីចុះពីយន្តហោះមកផ្ទះ ខ្ញុំក៏ឃើញអ្នកគាំទ្រម្នាក់ឈរនៅមុខផ្ទះរបស់ខ្ញុំតែម្ដង។ភ្លាមៗនោះ ខ្ញុំមានអារម្មណ៍មិនស្រួល​ ដែលមាននរណាម្នាក់ឈរនៅមុខផ្ទះរបស់ខ្ញុំ ហើយរំគិតថា ពួកគេនឹងចាកចេញ ទោះ​ជា​យ៉ាង​ណា បុគ្គល​នេះ​នៅ​តែ​បង្ហាញ​ខ្លួន​ជា​បន្តបន្ទាប់​នៅ​ពេល​យប់។ ពេល​ខ្ញុំ​ឆែក​មើល CCTV ខ្ញុំ​ភ័យ​ណាស់​ ទើបមិន​ហ៊ាន​ចេញ​ក្រៅ។ នេះ​ជា​រឿង​គួរ​ឲ្យ​ខ្លាច​ណាស់ ​សម្រាប់​ក្មេង​ស្រី​រស់​នៅ​ម្នាក់​ឯងជាពិសេសនៅក្រៅប្រទេសថែមទៀត»។

ដោយ​សារ​តែ​នាង​មាន​ការ​ព្រួយ​បារម្ភ​ និង​មិន​មាន​សុវត្ថិភាព Lisa បាន​សុំ​ឲ្យអ្នក​គ្រប់​គ្រង​ផ្ទាល់ខ្លួនរស់នៅ​ជាមួយ មួយ​រយៈធំឯណោះ។ លើសពីនេះ ក្រុម BLACKPINK ក៏បានរៀបរាប់ពីរបៀបដែលអ្នកគាំទ្រឆ្កួតម្នាក់បានបិទទ្វាររថយន្ត ហើយព្យាយាមចូលទៅខាងក្នុង ដើម្បីអង្គុយជាមួយនាងថែមទៀតផង។

គួរបញ្ជាក់ផងដែរថា រឿងនេះមិនត្រឹមតែកើតឡើងនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ថែមទាំងបានលេចមុខនៅពេលដែល Lisa នៅដល់ទឹកដី LA សហរដ្ឋអាមេរិកទៀតផង។ ដូច្នេះហើយទើបធ្វើឲ្យតារាស្រីមានការចងចាំងាក្រក់ៗនេះជាប់មករហូតមិនឈប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្វាមី សាន់ឆាយ ប្រែជាលែងញ៉ាំ លែងសម្រាក ក្រោយធ្វើចិត្តមរណភាពភរិយាមិនបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម