ជីវិតកម្សាន្ដ
រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Zhao Wei ក្រោយក្លាយជាតារាបាត់បង់គ្រប់យ៉ាង
នៅថ្ងៃទី ២៧ ខែកុម្ភៈ ទំព័រ ១៦៣ បានរាយការណ៍ថា Zhao Wei បានត្រលប់ទៅស្រុកកំណើតរបស់នាងនៅ Anhui ប្រទេសចិន ដើម្បីទៅលេងម្តាយនិងទស្សនាផ្កា plum ។ តារាស្រីរូបនេះ ត្រូវគេសង្កេតឃើញថា មិនបានតុបតែងមុខ រាងកាយមានសាច់ឈាមទ្រលុកទ្រលន់ ហើយត្រូវបានគេវាយតម្លៃថា លែងដូចតារាក្នុងវិស័យសិល្បៈទៀតហើយ។

យោងតាមទំព័រដដែល តារាចិនរូបនេះ គឺជាមនុស្សញៀនបារី និងគ្រឿងស្រវឹងជាច្រើនឆ្នាំមកហើយ។ តារាស្រីតែងតែងប់ងល់នឹងការផឹកស្រា រហូតបានទិញស្រាចំការ ហើយថែមទាំងនាំម៉ាកយីហោទៅលក់នៅប្រទេសចិនទៀតផង។
ទន្ទឹមនឹងនោះ ក៏មានរូបភាពជាច្រើនសន្លឹករបស់នាងបានជក់បារី ពេលដើរលេងជាមួយមិត្តភក្តិ។ ចំណង់ចំណូលចិត្តអវិជ្ជមានធ្វើឱ្យមុខរបស់តារាស្រីវ័យ៤៨ឆ្នាំ មិនសូវស្រស់ស្អាត ហើយសម្បុររបស់នាងកាន់តែយ៉ាប់យ៉ឺនលឿនជាងមិត្តភក្ដិរបស់នាង។
លើសពីនេះតួចៀសវៃ ហាក់ដូចជាបានបោះបង់ចោលនូវមហិច្ឆតារបស់នាង ក្នុងការវិលត្រឡប់មកកាន់វិស័យសិល្បៈវិញក្នុងនាមជាតារាសម្តែង។ នាងត្រូវបានគេហាមប្រាមមិនឲ្យចាក់ផ្សាយរយៈពេល៤ឆ្នាំ ប្រសិនបើនាងអាចវិលវិញ ប្រហែលជាបន្តការងារជាអ្នកដឹកនាំរឿង និងជាផលិតករទៀតទេ ។
ប្រភពដដែលបានបន្ថែមថា គ្រួសាររបស់ Zhao Wei ធ្លាប់ជាកម្លាំងដ៏មានឥទ្ធិពលនៅស្រុក Anhui របស់នាង។ តារាស្រីរូបនេះ មានភាពល្បីល្បាញពាសពេញប្រទេស ជាតារាដែលមានអ្នកទស្សនារាប់សិបលាននាក់ ហើយអាចនិយាយបានថា ជាតារាជាតិដែលធ្លាប់ស្គាល់ជាងគេនៅក្នុងប្រទេសចិន ខណៈប្អូនប្រុសរបស់នាងក៏ជាអ្នកជំនួញមហាសេដ្ឋី ហើយប្អូនស្រីបង្កើតរបស់នាង គឺជាអ្នកគ្រប់គ្រងសកម្មភាពសិល្បៈ។
យ៉ាងណាមិញ បន្ទាប់ពី Zhao Wei ធ្លាក់ក្នុងរឿងអាស្រូវ និងត្រូវបានហាមមិនឲ្យចាក់ផ្សាយនោះ គ្រួសាររបស់នាងក៏ស្រាប់តែជួបទុក្ខផ្ទួនៗគ្នា។ ប្អូនថ្លៃនិងប្អូនស្រីលែងលះគ្នា ប្អូនថ្លៃស្រីបានទទួលលុយច្រើនហើយចាកចេញទៅ។ ឪពុករបស់នាង ក៏ទទួលមរណភាពដែរ។ ឯទ្រព្យសម្បត្តិរបស់ Zhao Wei ត្រូវបានបង្កកនៅកន្លែងជាច្រើន ហើយថែមទាំងមានបំណុលរាប់មិនអស់ ដែលតួស្រីមិនអាចសងបាន។
បន្ទាប់ពីមានឧប្បត្តិហេតុជាច្រើន ត្រូវបានហាមប្រាមមិនអោយចាក់ផ្សាយ និងថ្មីៗនេះបានប្រកាសលែងលះជាមួយប្តីអ្នកជំនួញ Huang You Long នាងបានបាត់ខ្លួនពីកម្មវិធី showbiz ដោយជ្រើសរើសរស់នៅឯកជន។ ក្នុងពេលប្រកាសបញ្ចប់អាពាហ៍ពិពាហ៍ អតីតស្វាមីត្រូវបានគេដេញតាមជំពាក់បំណុលគេដ៏ច្រើន ធ្វើឲ្យមតិមហាជនចោទជាសំណួរជាច្រើនអំពីហេតុផលពិតប្រាកដ នៅពីក្រោយការបែកបាក់នេះ។
មតិសាធារណៈត្រូវបានរំជើបរំជួលដោយព័ត៌មានដែលថា Zhao Wei មានជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការក្លែងបន្លំទូរគមនាគមន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មាននេះមិនមានភស្តុតាងត្រឹមត្រូវទេ។
នៅពេលដែលមានឈ្មោះដែលគ្របដណ្តប់លើអេក្រង់តូច តួស្រី បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈតួនាទីបុរាណជាព្រះនាងចៀវវៃក្នុងរឿង My Fair Princess ។ អាជីពភាពយន្តរបស់នាងធ្លាប់បានឈានដល់ចំណុចកំពូល ជាមួយនឹងការងារជោគជ័យជាបន្តបន្ទាប់ និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែឥឡូវស្ទើរតែគ្មានលុយកាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្រស់ Joey Wong ប្រែប្លែក សង្ស័យថា ការកែសម្ផស្សធ្វើទុក្ខ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ