ជីវិតកម្សាន្ដ
២០២៥ ជាឆ្នាំដែល Kanye West បរាជ័យទាំងការងារ និងស្នេហា
Kanye West បានចាប់ផ្ដើមឆ្នាំ ២០២៥ តាមរបៀបដ៏អាក្រក់បំផុត ខណៈដែលតារារ៉េបវ័យ ៤៧ ឆ្នាំរូបនេះ នៅតែរងក្នុងភាពចម្រូងចម្រាសមិនចេះចប់មិនចេះហើយ ដែលនោះបានធ្វើឲ្យប៉ះពាល់ដល់អាជីពរបស់លោកនៅក្នុងតន្ត្រីរបស់លោកកាន់តែខ្លាំងជាងមុន។
រឿងរ៉ាវដំបូងបានចាប់ផ្តើមនៅលើកម្រាលព្រំក្រហមរបស់ Grammy នៅពេលដែលតារារ៉េប និងភរិយា Bianca Censori បង្ហាញខ្លួនដោយមិនបានអញ្ជើញ។ អ្នករាល់គ្នាភ្ញាក់ផ្អើល ពេលគាត់សុំតារាម៉ូដែលអូស្ត្រាលីដោះអាវពណ៌ខ្មៅចេញ ហើយបង្ហាញខ្លួននៅក្នុងសម្លៀកបំពាក់ស៊ីប។
បន្ទាប់ពីបង្ខំឲ្យភរិយាស្រាតនៅចំពោះមុខមហាជនរួចមក មនុស្សជាច្រើនបានស្វែងរកឈ្មោះ Bianca កាន់តែច្រើននៅលើអ៊ីនធឺណិតជាងកម្មវិធី Grammy Awards ទាំងអស់ ដែលនោះបានចាប់ផ្ដើមផ្ទុះនូវភាពចម្រូងចម្រាសនិងការមិនពេញចិត្តពីទស្សនិកជន។
មិនបានឈប់ត្រឹមនេះទេ តារារ៉េប៤៧ឆ្នាំ បានប្រើគណនី X ផ្ទាល់ខ្លួនដើម្បីវាយប្រហារជនជាតិយូដា, ស្ត្រីលើសទម្ងន់, ផ្សព្វផ្សាយ swastika ប្រកាសខ្លួនឯងថាជាណាស៊ី (Nazi) និងបង្ហាញសេចក្តីស្រឡាញ់របស់គាត់ចំពោះហ៊ីត្លែរយ៉ាងលើសលប់។ គាត់ក៏បានគាំទ្រមិត្តរបស់គាត់ Diddy ដោយអះអាងថា គេគ្មានកំហុសសូម្បីតែបន្តិច។
មិនតែប៉ុណ្ណោះ Kanye គាត់បានចាប់ផ្តើមបំពេញគេហទំព័រទំនិញផ្លូវការរបស់គាត់ជាមួយអាវ swastikas និងបង្ហាញខ្លួនតាមទីសាធារណៈកាលពីថ្ងៃសុក្រ ក្នុងឈុតអាវយឺតពណ៌សជាមួយនឹងអក្សរ swastika ពណ៌ខ្មៅដោយមានមោទនភាពជាមួយយ៉ាងខ្លាំង។ ក្នុងពេលដែលអ្នកគាំទ្រមួយចំនួន សើចចំអកចំពោះការយល់ឃើញរបស់គាត់ ព្រោះវាច្បាស់ថា តារារ៉េបចង់ថតបង្ហាញការគាំទ្រខ្លួន។

ដោយសារតែផ្ទុះនូវការមិនពេញចិត្ត និងបញ្ហាជាច្រើននាពេលថ្មីៗនេះចំពោះតារារ៉េប Server នៃគេហទំព័រលក់ទំនិញផ្លូវការរបស់គាត់ដែលមានឈ្មោះ Yeezy ត្រូវបានផ្អាកសម្រាប់ការលក់សម្លៀកបំពាក់ដែលមានស្លាកសញ្ញា swastika ហើយគាត់ក៏ត្រូវគេបណ្តេញចេញពីភ្នាក់ងារទេពកោសល្យផងដែរ សម្រាប់ការអត្ថាធិប្បាយប្រឆាំងនឹងជនជាតិយូដារបស់គាត់នៅលើបណ្ដាញ X ។
លើសពីនេះទៀត យោងតាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃទី ១៣ ខែកុម្ភៈ បានឲ្យដឹងថា Kanye West និងប្រពន្ធ Bianca Censori ត្រូវគេរាយការណ៍ថា កំពុងស្ថិតក្នុងដំណាក់កាលនៃការលែងលះ។ ប្រភពជាច្រើនបាននិយាយថា បច្ចុប្បន្នគូស្នេហ៍បានបែកគ្នា ហើយក៏កំពុងតែដាក់ពាក្យលែងលះជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខនេះដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២១ ម៉ោង ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ