Connect with us

ជីវិតកម្សាន្ដ

ពុកធ្មេញធម្មតាសោះ តារាថៃ Golf វិះតែបាត់បង់ជីវិតក្នុងវ័យក្មេង

បានផុស

នៅ

តារាចម្រៀងប៉ុបថៃ-ចិននិងសម្ដែងថៃលោក Golf Pichaya Nitipaisalkul ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី ០៩ ខែកុម្ភៈ និងទទួលការវះកាត់លើកញ្ចឹងកភ្លាមៗ មូលហេតុចម្បងគឺលោកឆ្លងមេរោគធ្ងន់ធ្ងរពីធ្មេញ វិះតែបាត់បង់ជីវិត។

យោងតាមការចុះផ្សាយពី Khao Sod កាលពីថ្ងៃទី ០២ ខែមីនា បានរាយការណ៍ថា ការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌មួយ Golf ចែករំលែកជាលើកដំបូងអំពីឧប្បត្តិហេតុសុខភាពដែលស្ទើរតែធ្វើឲ្យគាត់វិះតែបាត់បង់ជីវិត។ ដំបូង​ឡើយ គាត់​គ្រាន់តែ​មាន​អារម្មណ៍​ថា​ឈឺ​បន្តិច​នៅ​ក​ ប៉ុន្តែ​ការឈឺចាប់​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ដែល​ធ្វើ​ឲ្យពិបាក​លេប​អាហារ និង​ធ្វើ​ចលនា​។ ពេល​ចូល​ពេទ្យ គ្រូពេទ្យ​បាន​បញ្ជា​ឲ្យវះកាត់​ភ្លាម​ៗ ដើម្បី​ការពារ​កុំឲ្យការ​ឆ្លង​រាលដាល ។ ពេលនោះ តារាសម្ដែងភ្ញាក់ផ្អើលពេលឮការប្រកាសរបស់គ្រូពេទ្យថាត្រូវហៅសាច់ញាតិទាំងអស់មកជុំគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លង​មក តារាសម្ដែអវ័យ៣៨ឆ្នាំ មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​ត្រូវ​លុប​ចោល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ការវះកាត់មានរយៈពេលប្រហែល ២ ម៉ោង បន្ទាប់មកគាត់បានសម្រាកនៅមន្ទីរពេទ្យរយៈពេល ៧ ថ្ងៃ និងបន្តទទួលការចាក់ថ្នាំអង់ទីប៊ីយោទិចរយៈពេល ៦ ថ្ងៃជាប់ៗគ្នា។

យោងតាមលោកវេជ្ជបណ្ឌិត មូលហេតុអាចមកពីការឆ្លងមេរោគដោយសារតែការពុកធ្មេញ ផលវិបាកពីការវះកាត់កែសម្ផស្ស ឬរលាកប្រហោងឆ្អឹង។ បច្ចុប្បន្ននេះ គាត់កំពុងរង់ចាំលទ្ធផលនៃការវិភាគបាក់តេរី ដើម្បីកំណត់ពីមូលហេតុពិតប្រាកដ។ ទោះបីជាដំណាក់កាលដ៏គ្រោះថ្នាក់បានកន្លងផុតទៅក៏ដោយ តារាថៃនៅតែមានអារម្មណ៍ឈឺចាប់ និងកំណត់ចលនា ដើម្បីកុំឲ្យប៉ះពាល់ដល់មុខរបួស។ សម្លេងរបស់គាត់ក៏រងផលប៉ះពាល់ផងដែរបន្ទាប់ពីការវះកាត់ភ្លាមៗ។

បន្ទាប់ពីឧបទ្ទវហេតុនេះ Golf បានផ្លាស់ប្តូររបៀបរស់នៅរបស់គាត់ ដោយផ្តោតលើរបបអាហារដែលមានសុខភាពល្អនិងរបៀបរស់នៅល្អជាងមុន។ គាត់​បាន​ចែករំលែក​ថា​ «​ខ្ញុំ​ធ្លាប់​មិន​គោរព​ដំបូន្មាន​ឪពុកម្តាយ​ខ្ញុំ​អំពី​សុខភាព ប៉ុន្តែ​ឥឡូវ​ខ្ញុំ​យល់ថា គ្មានអ្វី​មានតម្លៃ​ជាង​រាងកាយ​ដែល​មាន​សុខភាព​ល្អ​នោះទេ​»​។

សម្រាប់ Golf Pichaya Nitipaisalkul លោកកើត​នៅ​ឆ្នាំ ១៩៨៧ ជា​តារា​ចម្រៀង និង​ជា​តារា​សម្ដែង​ដ៏​ល្បី​នៅ​ប្រទេស​ថៃ។ គាត់ត្រូវបានទស្សនិកជនស្គាល់តាមរយៈតួប្រុសក្នុងរឿង «club friday the series»​ និង «Song Sanaeha»។ នៅក្នុងវិស័យតន្ត្រី គាត់បានឈ្នះពានរង្វាន់ធំៗជាច្រើនដូចជា Best Breakthrough Artist, Most Favorite Artist Seed Awards​ ឆ្នាំ ២០០៦៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទើបរងការរិះគន់​ពេល​ថត​កម្មវិធីមួយ Zhao Lusi បង្ហោះរូបបន្ថែម រងមតិថាកែ​សម្ផស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៨ វិនាទី មុន

ពុកធ្មេញធម្មតាសោះ តារាថៃ Golf វិះតែបាត់បង់ជីវិតក្នុងវ័យក្មេង

សុខភាព៤ នាទីutes មុន

ក្រសួងសុខាភិបាល៖ សេវាសុខាភិបាលឯកជនជិត ៦០០ កន្លែងត្រូវបានបិទ

ខាត់ សុឃីម
ជីវិតកម្សាន្ដ២០ នាទីutes មុន

អ្នកនាង ខាត់ សុឃីម ផ្តួចផ្តើមគំនិតបង្កើតព្រឹត្តិការណ៍តន្ត្រីបុរាណ «Solo កន្ទ្រឹម» ខណៈកំពុងប្រកាសរកអ្នកឧបត្ថម្ភ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ក្រៅ​ពី​ថែម​កម្ចី​ជិត​៣ពាន់​លាន​ដុល្លារ អង់គ្លេស​ប្រកាស​ផ្ដល់​មីស៊ីល ៥ ០០០​គ្រាប់​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ២៨ នាទីutes មុន

ស្ថានទូតខ្មែរនៅជប៉ុនឱ្យពលរដ្ឋនៅតំបន់ OFUNATO ប្រយ័ត្នគ្រោះថ្នាក់ដោយភ្លើងឆេះព្រៃក្នុងតំបន់នោះ

សន្តិសុខសង្គម១៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម