Connect with us

ជីវិតកម្សាន្ដ

Ranngo និង Lil Kzy សម្តែងរួមគ្នាលើកដំបូង លើឆាកប្រគំតន្ត្រីនៅតាកែវយប់មិញ ផ្ទុះការចាប់អារម្មណ៍ជាថ្មី

បានផុស

នៅ

មហាជនដែលជាអ្នកគាំទ្រវិស័យចម្រៀងរ៉េបនៅកម្ពុជា ប្រាកដបានជ្រាបច្បាស់ពីអតីតបេក្ខភាពកម្មវិធី Rapper Fighter ២រូប ដែលធ្លាប់ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងកាលពីវគ្គ Stage Fight ជាមួយនឹងចម្រៀង Diss Track គ្នាទៅវិញទៅមក ណែងណងយ៉ាងជក់ចិត្ត នោះគឺ Ranngo និង Lil Kzy ។

Rapper
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើ Ranngo និង Lil Kzy មិនមែនម្ចាស់ខ្សែកជ័យលាភីក្នុងកម្មវិធី Rapper Fighter ដែលទើបបញ្ចប់ទៅថ្មីៗនេះក៏ដោយ ប៉ុន្តែ Rapper ទាំងពីរដួងនេះ បានសាងប្រជាប្រិយភាពរួមគ្នារួចហើយ តាមរយៈចម្រៀង Diss Track វគ្គ Stage Fight ក្នុងកម្មវិធី Rapper Fighter ។

យ៉ាងណា ការចាប់គូគ្នាលើឆាកប្រគំតន្ត្រីរំលឹកចម្រៀងអនុស្សាវរីយ៍រួមគ្នាជាលើកដំបូង លើទឹកតាកែវយប់មិញ អ្នកទាំងពីរធ្វើឱ្យមហាជនចាប់អារម្មណ៍ជាថ្មី ខណៈអ្នកគាំទ្រដែលឈរនៅទីតាំងផ្ទាល់ ច្រៀងតាមស្រែកហ៊ោ រីករាយនឹងលោកទាំងពីរខ្លាំង។

គួររម្លឹកថា ក្នុងចំណោមតារារ៉េបទាំងពីរ Ranngo ជាអ្នកដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រកម្មវិធី Rapper Fighter ខណៈទោះមិនអាចដណ្តើមបានជ័យលាភី តែការដែលអាចឈានជើងដល់វគ្គផ្តាច់ព្រ័ត្រនេះបាន បង្ហាញយ៉ាងច្បាស់ថា Ranngo ខ្វះតែមួយជំហានប៉ុណ្ណោះ អាចចាប់យកក្តីស្រមៃជា Rapper និងជា idol នៃអ្នកគាំទ្ររបស់ខ្លួនទៅហើយ។

តួយ៉ាង ជាមួយទេពកោសល្យ និងបេះដូងដែលតស៊ូគ្មានទីបញ្ចប់ Ranngo ត្រូវបានមហាជនដែលជាអ្នកនិយមតាមដានវិថីចម្រៀងរ៉េប ទទួលស្គាល់នូវសមត្ថភាព និងភាពមិនចុះចាញ់ម្តងហើយម្តងទៀតរបសបេក្ខភាព Rapper រូបនេះ តាំងពី The Rapper Cambodia រហូតដល់ The Rapper Fighter បើទោះបីជារងពាក្យមិនល្អជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

Ferdinand ចុចឈ្មោះកីឡាករ ៤ នាក់ឱ្យ Amorim ទិញចូល ទោះ​អស់​លុយ​ប៉ុន្មាន​ក៏យកឱ្យបាន

ព័ត៌មានជាតិ៤ នាទីutes មុន

CRF៖ ការនាំចេញអង្កររបស់វៀតណាម និងថៃនឹងរងផលប៉ះពាល់ខ្លាំងពីគោលនយោបានពន្ធរបស់ត្រាំ

ព័ត៌មានជាតិ៤ នាទីutes មុន

ក្នុងស្ថានភាពតានតឹងផ្នែកពាណិជ្ជកម្ម ជប៉ុនប្រកាសប្រកៀកស្មាជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

កីឡា១៦ នាទីutes មុន

មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​ពោធិ៍សាត់​ ប្រកាស​រៀបចំ​​ការ​ប្រកួត​ចំបាប់​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

ព័ត៌មានជាតិ១៦ នាទីutes មុន

ថ្នាក់ដឹកនាំ ចុះសួរសុខទុក្ខយោធិននៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧

Sokha Hotels

ព័ត៌មានពេញនិយម