Connect with us

ជីវិតកម្សាន្ដ

លទ្ធផល​បែងចែក​មរតក​ Barbie ពេលនេះឈានដល់ទីបញ្ចប់ហើយ

បានផុស

នៅ

នៅថ្ងៃទី ០៣ ខែកុម្ភៈ កាសែត China Times បានរាយការណ៍ថា ការប្រយុទ្ធគ្នាលើសិទ្ធិមរតករបស់ Barbie Hsu ឬតួសាន់ឆាយ បានបញ្ចប់ជាផ្លូវការហើយ។ ព័ត៌មាននេះត្រូវបានបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដោយមនុស្សជិតស្និទ្ធនឹងក្រុមគ្រួសាររបស់តួស្រីក្នុងរឿង «Meteor Garden» និងមិត្តភក្តិរបស់អ្នកជំនួញ Wang Xiaofei ។

តាមនោះ ដំណើរការបែងចែកមរតកបានប្រព្រឹត្តទៅយ៉ាងរលូនរវាងសាច់ញាតិតារាស្រី និង Wang Xiaofei។ ក្នុងនោះ ទ្រព្យសម្បត្តិដ៏ធំរបស់នាង ចំនួន ៣០លានដុល្លារអាមេរិក នឹងត្រូវបែងចែកជាពាក់កណ្តាលរវាង DJ Koo Jun Yup និងកូនៗទាំងពីរ ។ ដោយ​សារ​កូន​ទាំង​ពីរ​របស់សាន់ឆាយមិន​ទាន់​មាន​អាយុ ១៨ ឆ្នាំ​ទេ មរតក​នេះ​នឹង​ត្រូវ​ទទួល​និង​គ្រប់គ្រង​ដោយឪពុកដើម។ យ៉ាងណា គ្រួសាររបស់សពសាន់ឆាយក៏បានយល់ព្រមឲ្យអ្នកជំនួញ ទទួលបានប្រាក់មរតកនោះជំនួសកូនទាំងពីរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណា លទ្ធផលនៃការបែងចែកទ្រព្យសម្បត្តិរបស់ Barbie Hsu បានធ្វើឲ្យមានការរំជើបរំជួល ដោយជាប់ចំណាត់ថ្នាក់លេខ១ លើការស្វែងរកដ៏ក្តៅគគុកនៅលើ Weibo ។

ជាពិសេស ការលាតត្រដាងថា Koo Jun Yup នៅតែទទួលមរតកទ្រព្យសម្បត្តិរបស់តារាស្រី គឺជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត។ ពីមុនគាត់បានប្រកាសថា គាត់នឹងមិនយកលុយប្រពន្ធ ហើយផ្ទេរសិទ្ធិមរតកទៅឲ្យម្តាយក្មេក ។ ដូច្នេះ​ ហើយ​ការ​បដិសេធ​របស់ឌីជេ នេះ​បាន​ធ្វើ​ឲ្យមាន​ការ​ពិភាក្សាគ្នាយ៉ាងក្ដៅគគុកល់បណ្ដាញសង្គមនាពេលនេះ។

ទន្ទឹមគ្នានោះថែមទៀត នៅមួយ​ថ្ងៃ​មុន​ព័ត៌មាន​អំពី​ការ​ចែក​មរតក​ត្រូវ​បាន​លាត​ត្រដាង ម្ដាយសាន់ឆាយ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេលគាត់បង្ហោះ​សំនេរមួយថា «គេនោះជា​អ្នក​កុហក ហើយ​ខ្ញុំ​ល្ងង់»។ ដូច្នេះហើយ មនុស្សម្នាសង្ស័យថា អ្នកស្រី កំពុងបង្កប់ន័យថា Koo Jun Yup ជាអ្នកភូតភរ និងមុខពីរ នៅពេលដំបូងគាត់បានប្រកាសយ៉ាងក្លាហានថា លះបង់សិទ្ធិមរតកពីសាន់ឆាយ ប៉ុន្តែក្រោយមកនៅតែយកទ្រព្យសម្បត្តិនេះដដែល។

ដោយឡែក នៅថ្ងៃទី ២៨ ខែកុម្ភៈ ក្រុមហ៊ុន Next Apple បានរាយការណ៍ថា ម្តាយរបស់ Barbie បាននិយាយជាផ្លូវការអំពីការប្រយុទ្ធដើម្បីមរតករបស់កូនស្រីនិងការថែរក្សាចៅទាំងពីររបស់គាត។ លោកស្រីបានបដិសេធព័ត៌មាននៃពាក្យចចាមអារ៉ាមអំពីគ្រួសារគាត់ឈ្លោះជាមួយ Wang Xiaofei ដើម្បីសិទ្ធិមរតក នោះគឺមិនពិតទេ។ គាត់ (Wang Xiaofei) គ្រាន់តែត្រូវចិញ្ចឹមកូនឲ្យបានល្អ នោះគ្រប់គ្រាន់ហើយ។ ម្យ៉ាងវិញទៀត ​គាត់ក៏ចាស់ហើយ ក៏មិនមានកម្លាំងតស៊ូទៀតដែរ។

លើសពីនេះអ្នកជំនួញត្រកូល Wang ក៏បានvilត្រលប់មកការផ្សាយបន្តផ្ទាលតាមអ៊ីនធឺណិតviJ បន្ទាប់ពីស្ងប់ស្ងាត់ជិតមួយខែ និងទទួលបានការហាមឃាត់មិនឲ្យប្រើប្រាស់គណនីផ្ទាល់ខ្លួននៅលើបណ្តាញសង្គម Douyin (TikTok ចិន)។ ដោយកាលណោះ Douyin បានប្រកាសថា ខ្លួនបិទគណនីចំនួនបីដែលជាកម្មសិទ្ធិរបស់ Zhang Lan (ម្តាយរបស់ Wang Xiaofei) និង Wang Xiaofei ដោយសារតែការមិនគោរពចំពោះអ្នកស្លាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួឯកចិនរឿង «Big World» ប្រឹងប្រែងច្រៀង តាំងពីជំទង់ ក្លាយជាតួសម្ដែងលេចធ្លោប្រចាំទឹកដីកំណើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម