Connect with us

ជីវិតកម្សាន្ដ

បុណ្យសពលោក ប៉ែន ចាន់សិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

បានផុស

នៅ

សមាសិល្បករខ្មែរ បានសម្តែងការសោកស្តាយចំពោះការបាត់បង់ លោក ប៉ែន ចាន់សិទ្ធ អតីត Freshie Boy លេខ ១ ជំនាន់ទី៨ ឆ្នាំ២០០៩ និងជាតួឯកប្រុសស្ពតពាណិជ្ជកម្មដ៏លេចធ្លោ ក្រោយបាត់បង់ជីវិតទាំងវ័យក្មេងដោយរោគាពាធ កាលពីវេលាម៉ោង ១:០០ រសៀល ថ្ងៃចន្ទនេះ ខណៈកំពុងប្រារព្ធឡើងនៅ «វត្តតាំងក្រសាំងខាងជើង» រាជធានីភ្នំពេញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមសិល្បករខ្មែរ បានចាត់ទុកមរណភាពរបស់តារាសម្ដែងលោក ចាន់សិទ្ធ មិនត្រឹមតែជាបាត់បង់នូវកូនប្រុសជាទីស្រឡាញ់ ប្រកបដោយភាពកតញ្ញូ និងការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងបុព្វហេតុគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបាត់បង់ធនធានសិល្បករផ្នែកសម្ដែង និងបង្ហាញម៉ូដ ពោរពេញដោយសមត្ថភាព និងទេពកោសល្យ ក្នុងសង្គមសិល្បៈកម្ពុជា ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការបម្រើអារម្មណ៍មហាជនខ្មែរទូទៅតាមរយៈទស្សនីយភាពសិល្បៈទី៧ នាពេលកន្លងមក។

ទន្ទឹមនេះ សមាគមសិល្បករខ្មែរ ក៏អំពាវនាវដល់សិល្បករសិល្បការិនីទាំងអស់ ដែលមាននូវការរាប់អាននឹងតារាប្រុសរូបនេះ ចូលរួមពិធីបុណ្យឈាបនកិច្ចសពលោក ចាន់សិទ្ធ ដែលបច្ចុប្បន្នកំពុងប្រារព្ធឡើងនៅ «វត្តតាំងក្រសាំងខាងជើង» រាជធានីភ្នំពេញ ដើម្បីរួមចំណែករំលែកទុក្ខ និងរំលែកនូវការលំបាករបស់ក្រុមគ្រួសារផងដែរ។

គួរជម្រាបថា លោក ប៉ែន ចាន់សិទ្ធ ជាតួឯកប្រុសស្ពតពាណិជ្ជកម្មម៉ូតូម៉ាកល្បីមួយ ជាមួយសាច់រឿងចម្រៀង “You are my dream” ដែលចាក់ជ្រៅក្នុងបេះដូងយុវវ័យឱ្យចាំមិនភ្លេច ដែលនេះអាចចាត់ទុកជាជំហានចាប់ផ្តើមក្នុងវិថីជាតារាស្ពតពាណិជ្ជកម្ម របស់លោក។ ព្រមគ្នានឹងជោគជ័យគ្រានោះ អតីត Freshie Boy ឆ្នាំ២០០៩ រូបនេះ ក៏បានសាងប្រជាប្រិយភាពខ្លាំងមិនធម្មតាក្នុងវិស័យថតស្ពតពាណិជ្ជកម្ម និងទទួលបានការងារថតវីដេអូចម្រៀងកាយវិការជាច្រើនទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម