Connect with us

ជីវិតកម្សាន្ដ

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

បានផុស

នៅ

ក្រោយផ្ទុះការវែកញែកខ្លាំងចំពោះ Clip មួយ របស់ពិធីករកីឡា MC Vutha ដែលបង្ហាញពីការនិយាយស្តីមិនសមរម្យចំពោះនារីជា Model លើកស្លាកម្នាក់ក្នុងកម្មវិធីកីឡារួចមក ពិធីករកីឡារូបនោះក៏បានចេញវីដេអូសុំទោសជាសាធារណៈចំពោះការនិយាយលើសលួស និងបញ្ជាក់ដែរថា Clip នោះ ត្រូវបានដកស្រង់ដោយ admin page របស់ខ្លួន។

តែទោះជាបែបនេះ នារីម៉ូដែល មុនី រស្មី អះអាងថា ខ្លួនមិនអាចទទួលយកនូវការសុំទោសដែលមានលក្ខណៈមិនគ្រប់គ្រាន់របស់ពិធីករកីឡារូបនោះបាន ដោយសារតែខ្វះចំណុចខ្លះ។

តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន ម៉ូដែលរូបនេះបានសរសេររៀបរាប់ថា ” នាងខ្ញុំ មុនីរស្មី ដែលជាម៉ូដែលនៅក្នុងវីដេអូដែលពុកម៉ែបងប្អូនបានឃេីញ។ នាងខ្ញុំមកទីនេះ ដេីម្បីអរគុណពុកម៉ែ បងប្អូន មិត្តរួមការងារ មហាជន ទាំងអស់ដែលបានបញ្ចេញមតិ និងបង្ហាញនូវក្តីស្រលាញ់មកចំពោះនាងខ្ញុំ។ ក្តីស្រលាញ់រាប់អាន ការផ្ញេីសារលេីកទឹកចិត្តរបស់បងប្អូន បានជួយសម្រាលការខូចចិត្ត និងសេចក្តីខ្មាសអៀនរបស់ខ្ញុំច្រេីន នាងខ្ញុំពិតជាអរគុណនូវទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន”។

កញ្ញាបន្តថា “ការនិយាយបៀតបៀនជាសាធារណៈ និងការសុំទោសតាមវីដេអូមករូបនាងខ្ញុំដែលមាននូវអត្ថន័យទទួលកំហុសរបស់ពិធីករដែលខ្ញុំមិនសូវស្គាល់ដែរនោះ នៅមានលក្ខណៈមិនពេញលេញនូវចំណុចខ្លះ”។

ការដែល មុនីរស្មី លើកឡើងដូច្នេះ គឺក្រោមហេតុផលថា MC រូបនោះ មិនបានបង្ហាញកាយវិការសំពះសុំទោស ហើយឥរិយាបថមិនចេញពីចិត្ត។ កញ្ញាបន្តថា “ខ្លឹមសារនៅក្នុងវីដេអូ គឺខុសពី admin ដែលផុស ច្រេីនជាងការនិយាយបៀតបៀន មានន័យថាគាត់នៅចាត់ទុកថា វាគឺជាការនិយាយលេងសេីចដដែល”។

ម៉្យាងវិញទៀត កញ្ញាយល់ថា ក្នុងវីដេអូសុំទោសជាសាធារណៈនៅះ លោក វុត្ថា មិនបានបញ្ជាក់ថា លោកឈប់ពោលពាក្យបៀតបៀនមនុស្សស្រី ស្ត្រី និងក្មេងស្រី។ ត្រង់ចំណុចនេះ មុនី រស្មី បញ្ជាក់ន័យថា “មិនមែនត្រឹមខ្ញុំមនុស្សគាត់មិនស្គាល់ទេ គឺក្មេងចាស់ប្រុសស្រី ភេទណាក៏ដោយ សុទ្ធតែមិនត្រូវ មិនសក្ត័សមឱ្យមានការបៀតបៀនតាមគ្រប់រូបភាព”។

កញ្ញាសង្កត់ធ្ងន់ថា ការដែលខ្លួនតាំងចិត្តសរសេរខ្លឹមសារទាំងនេះ គឺចង់បញ្ជាក់តែម្តងគត់ សម្រាប់រឿងរ៉ាវដែលបានកេីតឡេីងនេះ ព្រោះមិនចង់និយាយច្រេីន គិតច្រេីន តែក៏មានចិត្តមួយទៀតថា ខ្លួនពិតជាមិនត្រូវអនុញ្ញាតឱ្យសកម្មភាពបែបនេះកេីតឡេីងទៀតចំពោះនាងខ្លួន ឬបុគ្គលណាម្នាក់បន្តទៀតឡេីយ។

ទន្ទឹមនេះ កញ្ញាក៏សម្តែងការអរគុណដល់មតិយោបល់ និងដំបូន្មានរបស់សាធារណជន សម្រាប់ទាំងរូបកញ្ញាផ្ទាល់ ហើយជាពិសេស គឺសម្រាប់ស្ត្រី និងក្មេងស្រីគ្រប់រូបផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

មេដឹកនាំមីយ៉ាន់ម៉ា​​ជួប​​ពិភាក្សាជាមួយ​​ប្រមុខ​រដ្ឋ​រុស្ស៊ី​នៅទីក្រុងមូស្គូ​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មេដឹកនាំអារ៉ាប់​ប្រជុំគ្នា​នៅទីក្រុងគែរ ដើម្បីបង្កើតជម្រើសជំនួសផែនការហ្គាហ្សារបស់អាមេរិក

ក្រុមហ៊ុន CP
ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ប្រាក់ចំណេញក្រុមហ៊ុនចំណី CP កើនដល់ជាង ៥៧០ លាន​ដុល្លារ ឆ្នាំមុន

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្ត្រីការបរទេស ថា សណ្ដាប់ធ្នាប់ពិភពលោកកំពុងឃ្លាតចេញឆ្ងាយពីច្បាប់អន្តរជាតិ និងពហុភាគីនិយម  

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រុមហ៊ុនបីគ្រោងនឹងកៀរគរទុនប្រមាណ ១០០ លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតង និងនិរន្តរភាពនៅ CSX ក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម