Connect with us

ជីវិតកម្សាន្ដ

MC Vutha ចេញមុខសុំទោសកញ្ញា មុនីរស្មី ជាលើកទី២ ក្រោយលេងសើចពាក្យសម្តីមិនសមរម្យ

បានផុស

នៅ

ដូចដែលទស្សនិកជននិងអ្នកគាំទ្របានដឹងហើយថា ថ្មីៗនេះ បានផ្ទុះការចែករំលែកវែកញែកនិងរិះគន់ជាខ្លាំងបន្ទាប់ឃើញការបង្ហោះវីដេអូមួយ ដែលពិធីករកីឡាលោក ជួប វុត្ថា បានប្រើពាក្យសម្ដីមិនសមរម្យចំពោះតារាសម្តែងនិងជាតារាModelគឺកញ្ញា មុនីរស្មី ក្នុងពេលលើកស្លាកកម្មវិធីកីឡាប្រដាល់មួយ។

ជួប វុត្ថា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែលមហាជនជាច្រើនបានបង្ហាញការមិនពេញចិត្តនិងរិះគន់ដូចបាយពុះ ភ្លាមៗនោះគេក៏ឃើញ MC Vutha បានចេញមុខទទួលស្គាល់កំហុសហើយ សុំទោសជាសាធារណ:ផងដែរ ។ ប៉ុន្តែទោះយ៉ាងណាសាមីខ្លូនកញ្ញា មុនីរស្មី និងមហាជនមួយចំនួននៅតែមិនអាចទទួលយកបានឡើយ។

ជាការទទួលស្គាល់កំហុសឆ្លងរបស់ខ្លួនលោក MC Vuthaបានចេញមុខសុំទោសដល់កញ្ញា មុនីរស្មី ជាលើកទី២ដោយលោកលើកឡើងថាខ្ញុំបាទឈ្មោះ ជួ ប វុត្ថា ជាពិធីករប្រដាល់គុនខ្មែរ និងជាម្ចាស់ផ្ចេកហ្វេសប៊ុកឈ្មោះ (MC Vutha Sports) កាលពីយប់ថ្ងៃ ទី០១ ខែមីនាឆ្នាំ២០២៥ នៅកម្មវិធីសង្វៀនប្រដាល់គុនខ្មែរសុំធ្វើកាសុំទោសដល់ប្អូនស្រីម្នាក់សារជាថ្មីម្ត ងទៀត។

លោក វុត្ថា បានបន្តថានេះជាវីដេអូលើកទី២ ដើម្បីចេញមកសុំទោសដល់ប្អូនជាស្រី្តនិងសាធារណ:ជនទាំ ងអស់គ្នាហើយជាពិសេសគឺកញ្ញា រស្មី ដែលមានការអាក់អន់ចិត្តចំពោះពាក្យសម្តីលេងសើចអំឡុងពេល មុនចូលកម្មវិធីប្រដាល់គុនខ្មែរនៅកំបូលកាលពីថ្មីៗមុននេះ។

លោកនិយាយទៀតថាខ្ញុំសុំការអាព្យាស្រ័យផងដែរពីសំណាក់ប្អូនស្រីរាល់ការលេងសើចមិនសមរម្យ ហើយមុននេះខ្ញុំក៏បានចេញវីដេអូសុំទោសម្តងរួចមកហើយតែប្អូនស្រីទទួលយកមិនបានអញ្ចឹងហើយទើបខ្ញុំចេញវីដេអូជាលើកទី២ ដើម្បីផុសធ្វើការសុំទោសដល់ប្អូនស្រីម្តងទៀត ដូច្នេះសង្ឃឹមថាប្អូនស្រីនឹងអាចសាបចិត្តបន្តិចចំពោះបញ្ហាទាំងអស់នេះព្រោះតែការលេងសើចលើសលួសខ្វះខាតកន្លងមក៕ អត្ថបទ៖ ចាន់រ៉ា

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម