Connect with us

ជីវិតកម្សាន្ដ

អាជីព Angelababy កំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមខ្លាំង

បានផុស

នៅ

បណ្ដាញព័ត៌មាន Sohu បានរាយការណ៍កាលពីថ្ងៃទី ២៨ ខែកុម្ភៈថា គឺជាថ្ងៃកំណើតរបស់ Angelababy ហើយដើម្បីត្រៀមថ្ងៃសំខាន់ តារាស្រីរូបនេះ មិនត្រឹមតែថតរូបពីរផ្សេងគ្នាប៉ុណ្ណោះទេ ថែមទាំងបានប្រកាសកុងត្រាថ្មីមួយទៀត ដើម្បីរំលឹកដល់អាយុជីវិតថ្មី សំណាងល្អ និងភាពចម្រុងចម្រើន ខណៈដែលកាលពីមុននាងទើបតែត្រូវបានហាមមិនឲ្យនិយាយនៅលើបណ្ដាញសង្គម។

យ៉ាងណា មុនពេលតារាស្រីវ័យ៣៦ឆ្នាំ ធ្លាក់ចូលទៅក្នុងរឿងអាស្រូវ ខួបកំណើតរបស់នាងគឺមានភាពអ៊ូអរខ្លាំងណាស់។ នាងបានទទួលការជូនពរជាច្រើនពីមិត្តរួមការងារ និងដៃគូ ហើយថែមទាំងមានពិធីជប់លៀងអបអរសាទរផ្សេងៗជាច្រើនផងដែរ។ ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ មាន​តែ​តារា​សម្ដែង Li Chen ប៉ុណ្ណោះ​ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​ដល់ Angelababy។

ក្រោយមក នៅលើបណ្តាញសង្គម Weibo ប្រធានបទ មិត្តភាពរបស់ Li Chen និង Angelababy បានលេចចេញមក។ ជាពិសេស ទស្សនិកជន បានលើកឡើងអំពីអ្នសិល្បៈផ្សេងទៀតដែលមិនអាចមកចូលរួមក្នុងពិធីមួយនេះបាន។ មិនត្រឹមតែប៉ុណ្ណោះ មិត្តភ័ក្តិល្បីឈ្មោះពីរដួងគឺ Yang mi និងពិធីករប្រុសម្នាក់ទៀត ដែលធ្លាប់ជប់លៀងជាមួយតារាស្រី ពេលនេះក៏កំពុងតែឃ្លាតឆ្ងាយពីនាងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស Angelababy បានគេចផុតពីការហាមប្រាមក្នុងការនិយាយ ប៉ុន្តែការពិតអាជីពរបស់នាង គឺមិនស្ថិតស្ថេរ ហើយកេរ្តិ៍ឈ្មោះទៀតសោទ មិនអាចត្រលប់មកវិញដូចពីមុននោះទេ។ កន្លង​មក ភាពយន្តដែលត្រូវ​បាន​ចាក់​ផ្សាយនាពេលថ្មីៗនេះ ប៉ុន្តែ​ទទួល​បាន​ការ​ពិនិត្យ​គុណភាព​អន់។ ខ្សែភាពយន្តនេះ បានប្រើប្រាស់ឥទ្ធិពលពិសេសមិនល្អ និងឈុតឆាកក្លែងក្លាយ រហូតដល់ក្លាយជាប្រធានបទនៃការពិភាក្សាដែលមានអ្នកចូលមើលរហូតដល់ ៥០ លានដងនៅលើ Weibo ។ ទស្សនិកជនជឿថា សូម្បីតែនៅឆ្នាំ ២០២៥ គុណភាពនៃខ្សែភាពយន្តរបស់នាង នឹងអាក្រក់ដូច Love in the Sea of ​​Hatred (២០១៧) ដែរ។ ជាមួយគ្នានេះ ការសម្ដែងរបស់នាង ក៏រងការរិះគន់ផងដែរ។

នៅក្នុងខែកុម្ភៈ ខ្សែភាពយន្តចុងក្រោយរបស់ Angelababy គឺ «Everlasting Longing» ត្រូវបានចាក់ផ្សាយ ប៉ុន្តែមិនអាចបង្កើតការពិភាក្សាណាមួយបានទេ។ ការចាក់ផ្សាយភាពយន្តទាំងនេះ មិនត្រឹមតែមិនបានជួយ Angelababy ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង កាន់តែអាក្រក់ថែមទៀត។ តារា​ស្រី​រង​ការ​រិះគន់​ថា​ល្បី​ជាង​១០​ឆ្នាំ ​សម្ដែង​ជាង​១៥​ឆ្នាំ​តែ​ធ្វើ​មិន​បាន​ល្អ។

ទស្សនិកជន​បាន​ស្នើ​ឲ្យនាង​ឈប់​សម្តែង ។ ផលិតករក៏បានដឹងថា Angelababy មិនអាចទាក់ទាញទស្សនិកជន និងមិនអាចអនុវត្តខ្សែភាពយន្តនេះបានទេ។ យោងតាម ​​QQ វានឹងពិបាកសម្រាប់នាង ក្នុងការទទួលបានតួឯកស្រីបន្ថែមទៀតនាពេលអនាគតដ៏ខ្លី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដក​បម្រាម​ភ្លាម Angelababy វិលមកអាជីពភ្លែតក៏ត្រូវ​​គេ​រិះគន់​ថា សម្ដែងអន់បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម