Connect with us

ជីវិតកម្សាន្ដ

ខាត់ ស្រីច័ន្ទ លើកទឹកចិត្តស្ត្រីៗត្រូវតែក្លាហានក្នុងប្រឈមមុខនឹងតបតដេីម្បីការពារកិត្តិយសខ្លួនឯង

បានផុស

នៅ

អ្នកគ្រប់គ្រង Miss Mera Cambodia កញ្ញា ខាត់ ស្រីច័ន្ទ បានចេញមកបំផុសនិងលើកទឹកចិត្តដល់នារីៗដែលរងគ្រោះ ឬរងការប្រមាថកិត្តិយសពីសំណាក់បុគ្គលមួយចំនួន ត្រូវតែក្លាហានក្នុងប្រឈមមុខនឹងតបតដេីម្បីការពារសុវត្តិភាពខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ខាត់ ស្រីច័ន្ទ ចេញមុខលើកឡើងបែបនេះ ក្រោយសង្កតឃើញមួយរយ:ចុងក្រោយនេះ មានមនុស្សស្រីមួយចំនួន បានរងការមើលងាយដោយពាក្យសម្តីមិនសមរម្យពីសំណាក់មនុស្សមួយចំនួន ពិសេសគឺមនុស្សប្រុសតែម្តង។ ជាក់ស្តែង គឺកកើតលលើកញ្ញា មុនីរស្មី ម៉ូដែលលើកស្លាកក្នុងកម្មវិធីកីឡាតែម្តង។

កញ្ញា ខាត់ ស្រីច័ន្ទ បានលើកឡើងចំៗថា ខ្ញុំឃេីញមកជាយូរហេីយ មិនមែនទេីបតែកេីតឡេីងនៅក្នុងសង្គមនេះទេ វាប្រៀបបានដូចជាមេរោគដែលឆ្លងមិនចេះអស់ ពេលខ្លះ ធនធានល្អមានតម្លៃបែរជាត្រូវគេមេីលរំលងទៅវិញ ការបៀតបៀន ការមេីលងាយ ក្នុងខ្សែភ្នែកបុរសមកលេីស្រ្តី និងស្រ្តីខ្លះក៏មានចំណែកក្នុងការមេីលងាយស្រ្តីដូចគ្នាផងដែរ គ្រាន់តែក្រោមរូបភាពផ្សេងគ្នា។

កញ្ញា ខាត់ ស្រីច័ន្ទ បានលើកឡើងបន្ថែមថា ដូច្នេះហើយយេីងត្រូវតែក្លាហានក្នុងប្រឈមមុខ និងតបតក្នុងរូបភាព ដេីម្បីការពារសុវត្តិភាពដល់ខ្លួនឯង។ តាមរយ:ការលើកឡើងខាងលើនេះ ក៏មានការបញ្ចេញមតិគាំទ្រមួយចំនួន នូវគំនិតរបស់កញ្ញា ខាត់ ស្រីច័ន្ទ ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម