ជីវិតកម្សាន្ដ
Justin នៅតែបង្ហាញចរិតប្លែកៗ ដូចមនុស្សផ្សេងគ្នា
ម្ចាស់បទ Baby ដែលស្វាគមន៍កូនប្រុស Jack Blues ក្នុងខែសីហា ឆ្នាំ ២០២៤ បានចែករំលែករូបថតជុំគ្នានៅលើ Instagram ដែលផ្តល់ឲ្យអ្នកគាំទ្រនូវទិដ្ឋភាពដ៏កម្រនៅក្នុងជីវិតរបស់គាត់ក្នុងនាមជាឪពុក និងស្វាមីចំពោះ តារាស្រី Hailey Bieber ។

រូបថតទាំងនេះបានបង្ហាញឲ្យឃើញគូស្នេហ៍មួយគូ កំពុងលេងជាមួយនៅកូនអាយុប្រាំមួយខែរបស់ពួកគេ ដែលហ៊ុំព័ទ្ធដោយប៉េងប៉ោង និងមិត្តភក្តិជិតស្និទ្ធនៅឯកន្លែងសម្រាកលំហែកាយនៅឯ Gozzer Ranch ក្នុងរដ្ឋ Idaho ។ វាជាភាពផ្ទុយគ្នាដ៏ផ្អែមល្ហែមទៅនឹងកិត្តិនាមដែលមានកម្រិតខ្ពស់ធម្មតារបស់ Bieber ប៉ុន្តែ ពិធីជប់លៀងរំជើបរំជួលបានបង្ហាញពីអ្វីដែលកាន់តែច្របូកច្របល់នៅពីក្រោយឆាកទៅវិញ។
ប្រភពបាននិយាយថា តារាប្រុសវ័យ៣១ឆ្នាំ បានសម្ដែងភាពរីករាយណាស់ជាមួយគ្នា និងបានច្រានចោលពាក្យចចាមអារ៉ាមកន្លងមក ប៉ុន្តែរូបភាព និងឃ្លិបជប់លៀងទាំងនេះដែលផ្សព្វផ្សាយតាមអ៊ីនធឺណិតបានធ្វើឲ្យមានការជជែកគ្នាអំពីស្ថានភាពរបស់ Justin ។ អ្នកគាំទ្រមួយចំនួនសង្ស័យថាលោកប្រើប្រាស់គ្រឿងញៀន ទោះបីជាមើលទៅដូចជាគាត់កំពុងសម្រាកជាមួយក្រុមរបស់គាត់ក៏ដោយ។
មិនតែប៉ុណ្ណោះ វីដេអូដែលជុំគ្នាមួយបានបង្ហាញអំពីតារាប្រុស ក្នុងរបៀបជប់លៀង ដោយរូបលោកពាក់សក់អង្កាញ់ពណ៌ខ្មៅ ស្លៀកអាវយឺតនិងមួកពណ៌ខ្មៅ ស្ទើចំណាំមិនបានពេលដើរលេងជាមួយមិត្តភ័ក្ដិ។

ទោះបីជាយ៉ាងណា នាពេលកន្លងមកតារាប្រុសបរទេសរូបនេះតែងតែជាចំណីមាត់របស់មហាជនជារឿយៗទាក់ទិននឹងការផ្លាស់ប្ដូរចរិតខុសមុននិងលេចឮនូវពាក្យចចាមអារ៉ាមថាសេពគ្រឿងញៀនជាដើម។ ប៉ុន្តែភាពជាឪពុកបានផ្លាស់ប្តូរការយកចិត្តទុកដាក់ក្នុងវិធីថ្មីមួយ។ ចាប់តាំងពីវត្តមានកូនប្រុស លោកបានស្ងប់ស្ងាត់ជាងមុននៅលើឆាកតន្ត្រី ឯអាល់ប៊ុមចុងក្រោយគឺ Justice បានធ្លាក់ចុះនៅឆ្នាំ ២០២១ ហើយមិនទាន់មានពាក្យណាមួយអំពីការចេញផ្សាយថ្មីនៅឡើយទេ។ ប្រភពជិតស្និទ្ធនឹងគាត់និយាយថា គាត់រីករាយនឹងជីវិតគ្រួសារ ប៉ុន្តែអារម្មណ៍តន្ត្រីមិនបាត់ទៅណាទេ។ក្នុងពេលទន្ទឹមគ្នានោះអ្នកគាំទ្រកំពុងរង់ចាំបទភ្លេងថ្មី ហើយចង់ឲ្យលោកវិលត្រឡប់មកវិញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វ័យ ៧៥ ឆ្នាំមិនជាបញ្ហាចោទ Vera Wang លេងខ្លួនមួយចាស់ដៃក្នុងកម្មវិធីទទួលពាន BAFTA

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា