Connect with us

ជីវិតកម្សាន្ដ

ចិត្ត កញ្ចនា បង្ហើរសំនៀង ច្រៀងបទដែលពិបាកច្រៀង បានយ៉ាងពិរោះ ធ្វើឲ្យមហាជនស្ដាប់សរសើរមិនដាច់ពីមាត់

បានផុស

នៅ

ជាការពិតណាស់ តារាចម្រៀងស្រី ចិត្ត កញ្ចនា ត្រូវបានគេស្គាល់ថា មានសម្លេងពិរោះ ជាមួយនឹងបទចម្រៀងនីមួយៗបែបមនោសញ្ចេតនា ធ្វើឲ្យអ្នកស្ដាប់ចូលចិត្ត។ រូបនាងទទួលបានការស្រឡាញ់គាំទ្រពីសំណាក់មិត្តៗយុវវ័យតាមរយៈបទឈឺ ដែលចេញតាំងពី៨ឆ្នាំមុន បច្ចុប្បន្ន ចិត្ត កញ្ចនា នូវតែមានការពេញនិយម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ កញ្ចនា បានធ្វើឲ្យអ្នកគាំទ្រងាកមកចាប់អារម្មណ៍ជាខ្លាំង ទៅលើសម្លេងដ៏ស្រទន់ តាមរយៈវីដេអូ ការច្រៀងផ្ទាល់ ជាមួយនឹងបទចម្រៀងបរទេស ចំណងជើង Before Spring Ends។ បទនេះ ត្រូវបានគេពេញនិយមប្រើប្រាស់នៅក្នុងបណ្ដាញសង្គម TikTok និង ត្រូវបានគេស្គាល់ថា ជាបទចម្រៀងពិបាកច្រៀង។

យ៉ាងណាមិញ កញ្ចនា បានច្រៀងចម្រៀងមួយនេះ ជាមួយនឹងសម្លេងដ៏ពិរោះរណ្ដំ ធ្វើឲ្យអ្នកស្ដាប់អន្លង់អន្លោចទៅតាមសំនៀង មិនចាញ់ម្ចាស់សំនៀងដើម។ វីដេអូច្រៀងផ្ទាល់ជាមួយបទ Before Spring Ends របស់ តារាចម្រៀងស្រីរូបនេះ ទទួលបានអ្នកទស្សនាយ៉ាងច្រើន និងអ្នកចែករំលែកពេញបណ្ដាញសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម