Connect with us

ជីវិតកម្សាន្ដ

ទើបគេចពីកាព្វកិច្ចយោធា ពេលនេះ Darren Wang ត្រូវប៉ូលិស​ឃុំ​ខ្លួន​ពី​បទ​មនុស្ស​ឃាត

បានផុស

នៅ

នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មីនា ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់​បាន​រាយការណ៍​ថា តារាសម្ដែង Darren Wang ឬ Talu ត្រូវចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាតដោយ​ចេតនា បន្ទាប់ពីលោកបានជួលបុគ្គលឲ្យធ្វើការវាយប្រហារដោយហិង្សា លើអ្នកបើកបររថយន្តឈ្នួល និងបុគ្គលិកបញ្ជូន ដោយសារតែមិនពេញចិត្តឡានដែលមកយក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានតៃវ៉ាន់ TVBS បានបញ្ចាក់ឲ្យដឹងថា ការវាយប្រហារបានកើតឡើងនៅពេលដែលតារាសម្ដែងវិលត្រឡប់ទៅតៃវ៉ាន់វិញ​ ហើយហៅឡានតាមរយៈសេវាកម្មអនឡាញ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែរថយន្តមិនបានបំពេញតម្រូវការរបស់ Wang Dalu គាត់បានវាយប្រហារដោយ​កំហឹងទៅលើអ្នកបើកបរ និងអ្នកបញ្ជូនព្រលានយន្តហោះ។ ការ​វាយ​ប្រហារ​នេះ​ក៏បានបណ្តាលឲ្យមនុស្ស​ទាំង​២​នាក់​រង​របួស​ធ្ងន់​រហូតដល់សន្លប់​។

យ៉ាងណា ពេលនេះលោក Wang Talu កំពុងប្រឈមមុខនឹងផលប៉ះពាល់ផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពរបស់គាត់។ បច្ចុប្បន្នប៉ូលិសកំពុងស៊ើបអង្កេតករណីនេះ ហើយលោកក៏អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតដែរ។

នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៥ លោក Wang Dalu ក៏រងការចោទប្រកាន់ពីបទក្លែងបន្លំឯកសារវេជ្ជសាស្រ្ត ដើម្បីគេចចេញពីការបំពេញកាតព្វកិច្ចយោធា។ គាត់ត្រូវគេដោះលែងឲ្យនៅក្រៅឃុំដោយបង់ប្រាក់ធានាចំនួន៤ពាន់ដុល្លារជាងប៉ុណ្ណោះ។ ជាមួយគ្នានោះថែមទៀត ​តារាប្រុសក៏ត្រូវតែបំពេញកាតព្វកិច្ចយោធារសម្រាប់រយៈពេលមួយឆ្នាំនៅពាក់កណ្តាលខែមីនា។

មិនតែប៉ុណ្ណោះ យោងតាមច្បាប់នៃប្រព័ន្ធសេវាយោធានៅតៃវ៉ាន់ បុរសដែលមានអាយុ ១៨ ឆ្នាំ នឹងចាប់ផ្តើមចូលបម្រើយោធានៅ ថ្ងៃទី ០១ ខែមករានៃឆ្នាំបន្តបន្ទាប់ ហើយត្រូវបានរំសាយចេញនៅថ្ងៃទី ៣១ ខែធ្នូ​ក្នុងអាយុ ៣៦ ឆ្នាំ ដែលហៅថាអាយុសេវាកម្មរបស់បុរស៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទោះដោះលែង តែ Darren Wang នៅតែបំពេញកាតព្វកិច្ចយោធា បើគេចម្ដងនេះនឹងទោសធ្ងន់ជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម