Connect with us

ជីវិតកម្សាន្ដ

Kimberly ប្រាប់ហេតុផលមិនអាចយកកូនបានភ្លាមៗ ទោះរៀបការជិត២ឆ្នាំក្ដី

បានផុស

នៅ

តារាសម្ដែងថៃ Kimberley Anne Woltemas បានចេញមុខទម្លាយអំពីមូលហេតុដែលមិនអាចយកកូនបានភ្លាមៗថា​ តាមពិតទៅនាងមានជំងឺជំងឺ​អូតូអ៊ុយមីន​ មូលហេតុ​សំខាន់ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ និង​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​យូរ ប៉ុន្តែ​សំណាង​ដែល​ជំងឺ​នេះ​មិន​មែន​ជា​មហារីក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាស្រីវ័យ៣៣ឆ្នាំរូបនេះបានបញ្ចាក់ថា ប៉ុន្មានថ្ងៃនេះ «ខ្ញុំផ្តោតលើសុខភាពរបស់ខ្ញុំ ខ្ញុំមិនលេងកីឡាវាយកូនបាល់ទេ ជារៀងរាល់ថ្ងៃ ខ្ញុំទៅហាត់ប្រាណជាមួយមិត្តភ័ក្តិ ដូចដែលអ្នកគាំទ្របានឃើញកាលពីខែមុន។ ខ្ញុំ​បាន​ទៅ​ពិនិត្យ ហើយ​ចៃដន្យ​បាន​ដឹង​ថា​ខ្ញុំ​មាន​ជំងឺ​ដែលពិបាក​ខ្លាំង»។

តួថៃរូបនេះថែមទាំងបញ្ចាក់ទៀតថា «កាលពីខែមុន ខ្ញុំនៅមន្ទីរពេទ្យពេញមួយខែ។ ពេលនេះខ្ញុំកំពុងទទួលការព្យាបាល។ ដូច្នេះ ខ្ញុំ​ចាប់​ផ្ដើម​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​ជាង។ ជាឧទាហរណ៍ ការទទួលទានអាហារដែលការពារការរលាកក្នុងខ្លួន។ ភាគច្រើនខ្ញុំធ្វើម្ហូបដោយខ្លួនឯង។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មើល​ថែ​សុខភាព​បាន​ល្អ​រួច​ទៅ​ហើយ ប៉ុន្តែ​ពេល​ជួប​បញ្ហា​នេះ ទោះបី​ខ្ញុំ​មើល​ថែ​ខ្លួន​ឯង​បាន​ល្អ​ហើយ​ក៏​ដោយ ដូច្នេះ​ខ្ញុំ​ត្រូវយក​ចិត្ត​ទុក​ដាក់​បន្ថែមទៀតលើ​​វា»។

មិនតែប៉ុណ្ណោះ Kimberley ថែមទាំងបានពន្យល់យ៉ាងលម្អិតទៀតថា វាគឺអំពីភាពស៊ាំ ដែលយើងមានអាឡ័កស៊ីធ្ងន់ធ្ងររួចទៅហើយ។ នៅពេលដែលពិនិត្យបានរកឃើញថា ប្រព័ន្ធភាពស៊ាំរបស់យើងមិនល្អ និងខ្សោយ ដូច្នេះវាបង្កបញ្ហាជាច្រើនទៀត។ កន្លែងនេះបានក្លាយទៅជារលាក មិនដល់កម្រិតនៃជំងឺអូតូអ៊ុយមីនពេកទេ។ ប៉ុន្តែពួកគេគឺជាជំងឺអាឡ័កស៊ីស្រដៀងគ្នា ដែលអាចជាប្រព័ន្ធភាពស៊ាំនឹងជំងឺ។

ជាចុងក្រោយនេះផងដែរ ​តារាសម្ដែង Kimberley ​បានព្រមានទៅកាន់អ្នកដែលមានអាការស្រដៀងនឹងនាងថា ប្រសិនបើការសង្ស័យលើរាងកាយខុសធម្មតា សូមប្រញាប់ទៅមន្ទីពេទ្យដើម្បីពិនិត្យសុខភាពជាបន្ទាន់។ អ្វីៗគឺលឿនណាស់ ដូចជាករណីរបស់នាងយ៉ាងដូច្នោះដែរ ដែលរោគសញ្ញាផ្ដើមចេញពីអាឡ័កស្សីគ្រប់កន្លែង ច្រមុះស្ទះ ហើយភ្នែកហើម នៅពេលដែលស្កែន MRI ទើបរកឃើញថាកូនកណ្តុរមិនមែនគ្រាន់តែបណ្តាលមកពីអាឡ័កស៊ីនោះទេ។ វាគឺជាការរលាកនៃរាងកាយ វាជាកោសិកាចេញពីខ្លួនយើងផ្ទាល់។

គួរម្លឹកដែរថា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ Kimberley និងមិត្តប្រុស Prin Suparat បានភ្ជាប់ពាក្យនៅប្រទេសស្វីស។ ក្រោយមក គូស្នេហ៍​ទាំង​ពីរ​បានរៀបការ​នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ឆ្នាំ ២០២៣ នៅ Villa Bonomi ទីក្រុង Lake Como ប្រទេស​អ៊ីតាលី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទើបគេចពីកាព្វកិច្ចយោធា ពេលនេះ Darren Wang ត្រូវប៉ូលិស​ឃុំ​ខ្លួន​ពី​បទ​មនុស្ស​ឃាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សន្តិសុខសង្គម៤ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

Sokha Hotels

ព័ត៌មានពេញនិយម