ជីវិតកម្សាន្ដ
តារាកូនកាត់ ណាសាឌី ខ្លោចចិត្តអាណិតចង់ជួយ តាស៊ីក្លូវ័យ ៧០ឆ្នាំ ដែលរងហិង្សាពីបុរសម្នាក់
បន្ទាប់មានការចែករំលែកព័ត៌មានអំពីករណីបុរសម្នាក់ប្រើហិង្សាលើ តាធាក់ស៊ីក្លូរម្នាក់មាន វ័យ៧០ឆ្នាំ បង្កការភ្ញាក់ផ្អើលនោះ តារាស្រីកូនកាត់កញ្ញា ណា សាឌី បានបង្ហាញពីក្តីអាណិតអាសូរ និងបានប្រកាសចង់ជួយដល់ជរាកម្សត់រូបនោះ។

ស្របពេលជាមួយការចែករំលែកព័ត៌មាននៃករណីហិង្សាមកលើលោកតាស៊ីក្លូវ័យចំណាស់នេះដែរ គេឃើញមានមហាជនជាច្រើន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានសម្តែងនូវក្តីអាណិតអាសូរចំពោះលោកតាអាយុ ៧០ឆ្នាំ ខាងលើនេះ។ ម្យ៉ាងក៏មានការរិះគន់យ៉ាងខ្លាំងចំពោះទង្វើដ៏ខ្វះសីលធម៌ ពីសំណាក់បុរសដែលជាអ្នកបង្កមកលើមនុស្សចាស់បែប នេះ។
បង្ហោះភ្ជាប់វីដេអូដែលត្រូវបានគេចែករំលែកនោះ តារាសម្តែងនិងជាពិធីការិនីវ័យក្មេងកញ្ញា ណា សាឌី បានរៀបរាប់ខ្លីថា “មានអ្នកណាគេស្គាល់លេខទូរស័ព្ទលោកតាទេ? ខ្ញុំចង់ជួយគាត់” ។ ដោយឡែកក៏មានគណនីឈ្មោះ តាំង គឹមឡេង បានបង្ហាញការហួសចិត្តថា “លោកឯងហ៊ានប៉ះគាត់ចាស់ៗហេីយដឹងថា គាត់គឺជាមនុស្សចាស់ប្រេីហិង្សាទាំងដឹងថាគាត់រាល់ថ្ងៃពិតជារកចំណូលពុំបានទេ”។
លោកបន្តថា “បេីលោកឯងប៉ះគាត់ខ្ញុំនឹងរកមេធាវីតំណាង ដេីម្បីរៀបពាក្យបណ្តឹងរកយុត្តិធម៌ជូនលោកតា បងជាក្មេងអាចជាកូនជាចៅរបស់លោកតាទៅហេីយ ចុះបេីវៃចំគាត់មានជំងឺ ឬគាត់ប៉ះពាល់ជីវិត តេីលោកមានអ្វីដោះស្រាយជូនគាត់”។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ខណ:មានបុរសម្នាក់បានប្រើហិង្សាវាយទៅលើតាស៊ីក្លូម្នាក់ វ័យ៧០ឆ្នាំ គ្រាន់តែសួរនាំបន្តិចបន្តូចរឿងបុរសនោះប្រកែកពាក្យសម្តីគ្នាពេលកំពុងផឹកស៊ី។ លោកតាស៊ីក្លូរអាយុ ៧០ឆ្នាំនេះ មានស្រុកកំណើតនៅខេត្តតាកែវ ដោយមកប្រកបរបរនេះមានរយ:ពេលជាង ៣០ឆ្នាំហើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹង៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល