Connect with us

ជីវិតកម្សាន្ដ

របាំព្រះរាជទ្រព្យ ត្រៀមនឹងសម្តែងបង្ហាញជាថ្មីម្តងទៀតនៅប្រទេសបារាំង ក្រោយអាក់ខានប៉ុន្មានឆ្នាំ

បានផុស

នៅ

របាំព្រះរាជទ្រព្យរបស់កម្ពុជា ត្រៀមនឹងសម្តែងបង្ហាញជាថ្មីម្តងទៀតនៅប្រទេសបារាំង បន្ទាប់ពីត្រូវបានអាក់ខានសម្តែងនៅប្រទេសបារាំងជាប៉ុន្មានឆ្នាំមកនេះ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បញ្ជាក់ថា ការសម្តែងពិសេសចំនួន ៣ គ្រោងធ្វើឡើងនៅថ្ងៃទី៨ និងទី៩ ខែមីនា ខាងមុខនេះ នៅសារមន្ទីរ Muséed u quai Branly – Jacques Chirac ក្រុងប៉ារីស៍ ខណៈការសម្តែងពីរទៀត គ្រោងនឹងធ្វើនៅតាមខេត្ត ពោលគឺនៅ Opéra National de Bordeaux បន្ទាប់មកនៅ Cité musicale-Metz ។

ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការសម្តែងរបាំព្រះរាជទ្រព្យនៅប្រទេសបារាំង ឆ្លុះបញ្ចាំងឱ្យឃើញនូវចំណងវប្បធម៌ដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ក៏ដូចជាផ្តល់ឱកាសស្វែងយល់អំពីរបាំមួយ ដែលមានអាយុកាលពាន់ឆ្នាំ អមដោយសម្លៀកបំពាក់និងគ្រឿងលម្អប្រណិត និងកាយវិការរាំដ៏ទន់ភ្លន់ក្រៃលែងរបស់នាដការី។

សមាគមសិល្បករខ្មែរ បានឱ្យដឹងដែរថា លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរនឹងអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមព្រះរាជវត្តមានសម្តេចរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី ក្នុងដំណើរបេសកកម្មទៅកាន់ប្រទេសបារាំង។

បើតាមការបញ្ជាក់ ក្នុងដំណើរដឹកនាំប្រតិភូ និងសិល្បករកម្ពុជាទៅសម្តែងនៅប្រទេសបារាំង គឺរយៈពេល៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ។

ប្រភពដដែលបញ្ជាក់ដែរថា ការសម្តែងនៅក្នុងកម្មវិធី «Le Ballet roy al du Cambodge» នាពេលខាងមុខនេះ គឺបន្ទាប់ពីរបាំព្រះរាជទ្រព្យដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិមួយនេះ ត្រូវអាក់ខានសម្តែងនៅប្រទេសបារាំងជាច្រើនឆ្នាំ បន្ទាប់ពីការយាងចូលទិវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម