ជីវិតកម្សាន្ដ
កុយ អេនណា បំផុសស្មារតីរួមគ្នារក្សាចាស់បង្កើតថ្មីនាំយកប្រពៃណីយូរលង់របស់ខ្មែរ ទៅកាន់យុគសម័យទំនើប
អតីតបវរកញ្ញាលំដាប់រងទី១ Miss Grand Cambodia 2023 កញ្ញា កុយ អេនណា កាន់តែធ្វើឱ្យទស្សនិកជននិងអ្នកនិយមតាមដាន់សិល្ប:ខ្មែរ ចាប់អារម្មណ៍ថែមទៀតក្រោយឃើញតារាស្រីរូបនេះ ផ្លាស់ប្តូរការតុបតែងខ្លួនក្នុងសម្លៀកបំពាក់បែបសម័យបុរាណជាមួយការបំផុសសារដ៏មានអត្ថន័យមួយប្រយោគ។

តាមរយ:រូបភាពដែលត្រូវបានបង្ហោះចែករំលែកនៅលើបណ្តាញសង្គម ពីសំណាក់កញ្ញា កុយ អេនណា នាពេលនេះនាងកាន់តែទទួលបានការសរសើរ និងគាំទ្រពីបណ្តាមហាជនជាច្រើន។ លើសពីនេះ នាងបានរំលេចខ្លឹមសារដោយបំផុសឱ្យរួមគ្នារក្សាចាស់បង្កើតអ្វីដែលថ្មីទៀតផង។
កញ្ញា កុយ អេនណា បានលើកឡើងទស្សន:ទៅកាន់អ្នកគាំទ្រថា “បរទេសសម្លឹងឃើញ ខ្មែរសម្លឹងផុត” សូមរួមគ្នារក្សាចាស់បង្កើតថ្មី នាំយកប្រពៃណីយូរលង់របស់ខ្មែរទៅកាន់យុគសម័យទំនើបដែលកាន់តែមានតម្លៃមិនអាចកាត់ថ្លៃបាន។ ក្នុងន័យនេះ ក៏មានការបញ្ចេញមតិសរសើរគំនិតបង្កើតថ្មីៗ លើកស្ទួយវប្បធម៌ចាស់ឡើងវិញ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ និយាយថា “បងសូមគាំទ្រប្អូន ដែលបានបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរយើងដែលកប់បាត់ហើយគាស់វាមកវិញ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានដឹង និងស្គាល់ ជាពិសេសបរទេសគេបានស្គាល់ថាប្រទេសខ្មែរមានរបស់បុរាណជាច្រើន ដែលមិនទាន់បញ្ចេញអស់មិនមានអ្នកណាស្គាល់ខ្លួនយើងច្បាស់ជាងខ្លួនយើងទេ អគុណច្រើន“។
គេកត់សម្គាល់ឃើញថា អតីត Miss Grand Cambodia 2023 រូបនេះ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យបវរកញ្ញាស្រីស្អាត កុយ អេនណា គឺតែងលេចវត្តមានក្នុងការចូលរួមផ្សព្វផ្សាយ និងលើកតម្លៃសិល្ប:វប្បធម៌គួរឱ្យស្ញើចសរសើរផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ