Connect with us

ជីវិតកម្សាន្ដ

តួតៃវ៉ាន់ស្អាតបំផុត Joey Wong បង្ហាញខ្លួនម្ដងទៀត ក្រោយអវត្តមានជិត ២០ ឆ្នាំពីវិស័យសិល្បៈ

បានផុស

នៅ

តារាស្រីតៃវ៉ាន់ Joey Wong បានបង្ហោះវីដេអូមួយនៅលើគណនី Weibo របស់នាង ដោយបង្ហាញពីទិដ្ឋភាពនៃជីវិតផ្ទាល់ខ្លួននិងរបៀបរស់ន៏ដ៏សាមញ្ញាបំផុត បន្ទាប់ពីបានដើរចេញពីឧស្សាហកម្មកម្សាន្តអស់រយៈពេលជាង ២០ ឆ្នាំ។

នៅក្នុងវីដេអូនោះតារាស្រីវ័យ ៥៨ ឆ្នាំ បានពិភាក្សាអំពីអាជីព និងបទពិសោធន៍របស់នាង ដោយនឹកឃើញពីរបៀបដែលកាលពីក្មេង នាងបានធ្វើការដោយមិននឿយហត់ដើម្បីបង្កើតខ្លួនឯងនៅក្នុងឧស្សាហកម្មភាពយន្ត ដែលជារឿយៗប្រឈមមុខនឹងបញ្ហា និងភាពមិនច្បាស់លាស់អំពីអនាគត។

តួស្រីស្អាតបំផុតក្នុងសិល្បៈចិន-តៃវ៉ាន់ បាននិយាយថា នៅពេលចូលដល់ដំណាក់កាលចុងក្រោយនៃជីវិត នាងបានផ្តោតលើការចិញ្ចឹមបីបាច់សន្តិភាពខាងក្នុង នោះគឺធ្វើឲ្យសុខភាពប្រសើរឡើង និងធ្វើឲ្យជីវិតខាងវិញ្ញាណកាន់តែស៊ីជម្រៅ។

នាងថែមទាំងបានចែករំលែកថា បន្ទាប់ពីចាកចេញពីអេក្រង់ នាងចង់រៀន និងអនុវត្តការ Moxibustion ដែលជាការព្យាបាលតាមបែបឱសថបុរាណចិន ពាក់ព័ន្ធនឹងការដុតផ្សិតចំបើងលើចំណុចជាក់លាក់នៃរាងកាយ។ នាងបានបើកហាង មួយនេះនៅប្រទេសកាណាដា ថា នេះជាការងារហើយនេះគឺជាជីវិតរបស់នាង ដរាបណានាងមានកម្លាំងដើម្បីបន្តការងារនេះ។

យ៉ាងណា ងាកមកកាន់ការបង្ហោះរបស់នាងនៅបណ្ដាញសង្គម Weibo វីដេអូ​នេះ​បាន​ប្រមូល​មតិ​រាប់​ម៉ឺន​នាក់​យ៉ាង​លឿន​ ក្នុងពេលដែលអ្នកគាំទ្រ​ម្នាក់​បាន​បញ្ចេញ​មតិ ​អបអរសាទរ​ដល់ដល់តារាស្រី ដែល​បាន​ធ្វើ​ការងារ​ដែល​ខ្លួន​ស្រលាញ់មកជាយូរ។ ចំណែកអ្នកផ្សេងទៀត បានបន្ថែមដែរថា ចាប់ប់ផ្តើមអាជីពថ្មីនៅអាយុ៥៨ ឆ្នាំគឺមិនយឺតពេលទេ។

សម្រាប់តារាសម្ដែង Joey Wong បានផ្លាស់ទៅរស់នៅប្រទេសកាណាដាក្នុងឆ្នាំ ២០០៤។ យោងទៅតាម Next Apple នាងបានលះបង់ខ្លួនឯងដើម្បីសិក្សាទស្សនវិជ្ជាព្រះពុទ្ធសាសនា និងអនុវត្តនៅផ្ទះ រស់នៅដោយឯកជន និងកម្រចេញទៅក្រៅ។​ របៀបរស់នៅបច្ចុប្បន្នរបស់នាង មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងជាមួយនឹងឆ្នាំរបស់នាងនៅក្នុងឧស្សាហកម្មកម្សាន្ត។ ក្នុងទសវត្សរ៍ឆ្នាំ ១០៨០ និងឆ្នាំ ១៩៩០ នាងគឺជាតារាកំពូលមួយរូប ដែលជារឿយៗគេហៅថា Jade Girl សម្រាប់ភាពទាក់ទាញគញមានចន្លោះរបស់នាងនាពេលកន្លងមក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទើបគេចពីកាព្វកិច្ចយោធា ពេលនេះ Darren Wang ត្រូវប៉ូលិស​ឃុំ​ខ្លួន​ពី​បទ​មនុស្ស​ឃាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម