Connect with us

ជីវិតកម្សាន្ដ

ស្គាល់គ្នា១៧ឆ្នាំ តារា​សម្ដែង Kang Eun Bi ប្រកាស​រៀប​ការ​ជាមួយ​មិត្តប្រុសហើយ

បានផុស

នៅ

កាលពីថ្ងៃទី ០៦ ខែមីនា តារាសម្ដែង Kang Eun Bi បានប្រាប់ព័ត៌មានអំពីអាពាហ៍ពិពាហ៍របស់នាងតាមរយៈ Instagram ដោយធ្វើការរៀបរាប់យ៉ាងលម្អិតអំពីមិត្តប្រុសដែលនាងបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។

តារាស្រីរូពនេះ បានសរសេរក្នុងថ្ងៃនេះថា «ប្រហែលឆ្នាំ ២០០៨ នៅពេលដែលខ្ញុំមានអារម្មណ៍បាត់បង់ ខ្ញុំបានជួបមនុស្សម្នាក់ដែលផ្លាស់ប្តូរខ្ញុំទៅជាមនុស្សវិជ្ជមានជាងនេះ ហើយវាធ្វើឲ្យខ្ញុំគិតថា ប្រហែលជាអនាគតដ៏ឆ្ងាយ ខ្ញុំប្រហែលជាអាចបង្កើតគ្រួសារដ៏កក់ក្តៅជាមួយពួកគេបាន»។

នាងបាននិយាយបន្តទៀតថា «មនុស្សម្នាក់នោះបាននៅក្បែរខ្ញុំ ការពារខ្ញុំ ហើយរង់ចាំដោយអត់ធ្មត់ ដូចជាដើមឈើដ៏រឹងមាំ ជួយខ្ញុំរកកន្លែងសុវត្ថិភាពនៅក្នុងខ្លួន។ បន្ទាប់ពីបានរស់នៅជាមួយគ្នាអស់រយៈពេល ១៧ ឆ្នាំ ទីបំផុតពួកយើងបានសម្រេចចិត្តរៀបការជាមួយគ្នា»។

តារាស្រីវ័យ៣៨ឆ្នាំ ក៏បានចែករំលែកព័ត៌មានលម្អិតខ្លះៗអំពីអាពាហ៍ពិពាហ៍របស់នាងផងដែរ ដោយបានសរសេរថា ពួកគេរៀបចំគម្រោងអាពាហ៍ពិពាហ៍យ៉ាងលម្អិតបំផុតនិងបានស្រុះស្រួលគ្នាមុននឹងរៀបចំពិធីឡើងមក។ នាងក៏បានព្រលយទៀតថា ការរៀបការរបស់ពួកគេដូចជាការចាប់ផ្តើមណាត់ជួបគ្នាម្តងទៀត ហើយចុងក្រោយគូស្នេហ៍នេះនឹងរៀបការនៅថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥។

គួរបញ្ចាក់ដែរថា ​Kang Eun Bi បានបង្ហាញខ្លួនជាតារាសម្តែងក្នុងឆ្នាំ ២០០៥ ជាមួយនឹងខ្សែភាពយន្ត “Wet Dreams 2” ។ បន្ទាប់មកនាងបានបន្តសម្តែងក្នុងផលិតកម្មជាច្រើនរួមមាន ‘Rainbow Romance’, ‘The Vineyard Man’, ‘My Too Perfect Sons’ និងរឿងជាច្រើនទៀត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួតៃវ៉ាន់ស្អាតបំផុត Joey Wong បង្ហាញខ្លួនម្ដងទៀត ក្រោយអវត្តមានជិត ២០ ឆ្នាំពីវិស័យសិល្បៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៤ វិនាទី មុន

ស្គាល់គ្នា១៧ឆ្នាំ តារា​សម្ដែង Kang Eun Bi ប្រកាស​រៀប​ការ​ជាមួយ​មិត្តប្រុសហើយ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលវាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុប ជួបគ្នានៅ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ

ព័ត៌មានជាតិ៦ នាទីutes មុន

មេដឹកនាំសហជីព ៖ ស្ត្រីក្នុងវិស័យការងារត្រូវបានលើកកម្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ

សេដ្ឋកិច្ច១៩ នាទីutes មុន

ការបង្កើតសហគមន៍កសិកម្មទំនើប កើនដល់ចំនួន ១១

Sokha Hotels

ព័ត៌មានពេញនិយម