ជីវិតកម្សាន្ដ
តួ TVB ម្នាក់ ងាកមកចាប់អាជីពលក់ជើងមាន់តាមចិញ្ចើមផ្លូវ ដោយសារភរិយា
Vin Choi ដែលធ្លាប់ជាតួសម្ដែងប៉ុស្ត៍ទូរទស្សន៍ TVB នៅក្នុងភាពយន្តជាច្រើនរឿងនោះ បាននិយាយថា អំឡុងពេលដែលលោករកស៊ីខាតលុយ ភរិយាបានលើកទឹកចិត្តឲ្យលោកឈប់ខ្មាស់គេ ហើយបង្កើតមុខលក់ជើងមាន់នៅតាមចិញ្ចើមផ្លូវវិញ។
កាលពីថ្ងៃទី ០៥ ខែមីនា តួប្រុសក្នុងរឿង «Forensic Heroes» បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលគាត់បានបង្ហោះវីដេអូប្រពន្ធ និងគាត់បង្កើតតូបជើងមាន់ដោយរៀបចំសម្រាប់ពេលយប់។ ប្រពន្ធគាត់បានកាន់ប្រអប់ ដំឡើងភ្លើង និងចងខ្សែភ្លើង។
តារាសម្ដែងប្រុសវ័យ៤០ឆ្នាំរូបនេះបានបង្ហើបថា ការងាររបស់គាត់ដំណើរការល្អ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយសេដ្ឋកិច្ចគ្រួសារគាត់មានស្ថិរភាព។ ទោះជាលោកសូវជាមិនចូលចិត្ត និងមិនសូវពូកែខាងទំនាក់ទំនង និងការទូតក៏ពិតមែន ប៉ុន្តែប្រពន្ធរបស់គាត់ត្រូវទទួលខុសត្រូវនេះ ហើយលោកផ្ទាល់ជាអ្នកទទួលបន្ទុកផ្នែកចម្អិនអាហារ និងការលក់ផ្ទាល់តែប៉ុណ្ណោះ។

មុនពេលលក់នៅតាមចិញ្ចើមផ្លូវ Vin Choi បានបោះទុនបើកហាងលក់បាយ និងកាហ្វេ តែខាតលុយ។ គាត់ថាគាត់ក្រណាស់គាត់គ្មានសល់ប្រាក់សន្សំ។ ពេលគាមិនដឹងថាត្រូវធ្វើអ្វី ឬត្រូវទៅណា ប្រពន្ធបានស្នើឲ្យស្វាមីបើកតូបតាមផ្លូវមួយ។ ដំបូងឡើយគាត់បដិសេធព្រោះខ្លាចបាក់មុខ និងត្រូវគេចំអក។
តារាសម្ដែងរូបនេះបាននិយាយថា ភរិយារបស់លោកមិនបាក់ទឹកចិត្ត ធ្វើការងារជាឧត្តមគតិសម្រាប់លោក និងលើកទឹកចិត្តលោកឲ្យព្យាយាមម្ដងទៀត។ Vin Choi ស្រឡាញ់ភរិយាព្រោះតាំងពីរៀបការមកនាង មិនមានថ្ងៃសប្បាយរីករាយទេ។ សុបិនរបស់គាត់គឺចង់បានការងារល្អនិងឲ្យប្រពន្ធមានជីវិតកាន់តែប្រសើរ។ គាត់បាននិយាយថា «ខ្ញុំឃើញសម្រស់ខាងក្រៅច្រើន ប៉ុន្តែសម្រស់ខាងក្នុងរបស់ប្រពន្ធខ្ញុំ គឺជារបស់មានតម្លៃបំផុតសម្រាប់ខ្ញុំនៅលើលោកនេះ។ ខ្ញុំស្រលាញ់នាងកាន់តែខ្លាំង»។
ទោះជាយ៉ាងណាក៏ដោយ ពីមុន Vin Choi បានរក្សាជីវិតឯកជនយ៉ាងខ្លាំង គាត់បានរៀបការដោយសម្ងាត់ ហើយបានបង្ហាញទំនាក់ទំនងជាសាធារណៈនៅឆ្នាំ២០២២ ។ គាត់កើតនៅទីក្រុងហុងកុង សម្តែងតាំងពីឆ្នាំ ២០០២ និងបានចូលរួមនៅក្នុងស្នាដៃល្បីៗជាច្រើនរបស់ TVB ដូចជា Triumph in the Skie ឆ្នាំ២០០៣, Forensic Heroes ២០០៦, Beyond the Realm of Conscience បន្ទាប់ពីរឿង Tiger 2 ក្នុងឆ្នាំ ២០១៤ តារាប្រុសបានចាកចេញពី TVB ទៅប្រទេសចិនដីគោក ដើម្បីរស់នៅ និងធ្វើការងារ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួតៃវ៉ាន់ស្អាតបំផុត Joey Wong បង្ហាញខ្លួនម្ដងទៀត ក្រោយអវត្តមានជិត ២០ ឆ្នាំពីវិស័យសិល្បៈ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?