Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្បៈ និងមហាជន គាំទ្រនូវការណែនាំរបស់សម្តេចធិបតី ដែលថា “ចម្រៀងរ៉េប ទោះមិនប្រើពាក្យជេរក៏ល្បី”

បានផុស

នៅ

មហាជន និងអ្នកសិល្បៈទាំងផ្នែកសម័យនិងបុរាណ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំដល់តារាចម្រៀងរ៉េប កុំចម្លងវប្បធម៌ដៀល និងជេរគ្នាក្នុងវិថីតន្ត្រីរ៉េបដូចនឹងបរទេស ព្រោះថា បើទោះបីជាមិនមានពាក្យជេរគ្នា ត្រឹមរក្សាភាពថ្លៃថ្នូរតាមបែបជាខ្មែរក៏ល្បីដែរ។

ប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោយពេលដែលមួយរយ:ចុងក្រោយនេះ មានតារាចម្រៀងខ្មែរមួយចំនួនបានធ្វើការតែងនិពន្ធចម្រៀង ឬស្នាដៃសិល្បៈ ដែលមានខ្លឹមសារគ្រោតគ្រាតអសុរោះមិនសមរម្យមានលក្ខណ:ឌឺដងគ្នា ដែលជាគំរូមិនល្អសម្រាប់ក្មេងជំនាន់ក្រោយៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ត្រូវបានមហាជន និងអ្នកសិល្បៈជាច្រើនរូប ទាំងផ្នែកសម័យនិងបុរាណ បានចេញមុខគាំទ្រយ៉ាងពេញទំហឹង ដែលរួមមានដូចជា កំពូលតារាចម្រៀង ខេមរ: សិរីមន្ត និងលោក ជុំ លីណូបាន បានបង្ហាញការគាំទ្រ និងចាត់ទុកជាសារអប់រំយ៉ាងជ្រាលជ្រៅបំផុត ដើម្បីក្រើនរំលឹកដល់សិល្បករសិល្បការនីទាំងអស់ ជៀសវាងប្រើពាក្យពេចន៍មិនសមរម្យ ឬអសីលធម៌ ជាពិសេសវិស័យបទចម្រៀង។

ជាមួយនឹងប្រសាសន៍ណែនាំដែលថា “ចម្រៀងរ៉េប ទោះមិនប្រើពាក្យជេរក៏ល្បី” លោក ណុំ ចាន់រតនៈ ដែលមហាជនស្គាល់ច្បាស់ថា សង្ហា អ្នកនិពន្ធចម្រៀងរបស់ផលិតកម្មធំ ណាវ៉ាត់ត្រា បានលើកឡើងនូវការយល់ឃើញរបស់ខ្លួន ដោយប្រើការប្រៀបធៀបក្នុងន័យដូច្នេះថា ពីមុនវិស័យចម្រៀងខ្មែរធ្វើបានល្អហើយ ហើយបើមើលទៅក្រោយបន្តិចក៏មិនខុសដែរ។ ហេតុនេះ បើឱ្យលោករើស រវាងចំណង់ចំណូលចិត្ត ឬក៏សីលធម៌វប្បធម៌ជាតិ លោកច្បាស់ជារើសយកវប្បធម៌ជាតិ។

ក្រៅពីតារាចម្រៀងផ្នែកសម័យ ក៏នៅមានតួឯកល្ខោនដ៏ល្បី លោក អុល សំអាង បានចូលរួមបង្ហាញការគាំទ្រនូវប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស «អបអរមហាបវរធិបតីសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧» និង​​ «ពិធីសំណេះសំណាលពិសារអាហារសាមគ្គីជាមួយសិល្បករសិល្បការិនី លើកទី៦» បានណែនាំដល់តារាចម្រៀងរ៉េប មិនត្រូវប្រើប្រាស់ពាក្យជេរប្រមាថដូចបរទេសនោះទេ គឺត្រូវរក្សាភាពថ្លៃថ្នូរគោរពគ្នាក៏ល្បីដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម