ជីវិតកម្សាន្ដ
នាយ កុយ ចេញសម្តែងឡើងវិញក្រោយសុខភាពល្អប្រសើរ
តារាកំប្លែងជើងចាស់ល្បីឈ្មោះលោក ជួង ជី ហៅនាយ កុយ បានវិលមកចូលសម្តែងតាមបណ្តាកម្មវិធីផ្សេងៗវិញហើយក្រោយសុខភាពល្អប្រសើរជាងមុនច្រើន។ ប៉ុន្តែក៏មានអ្នកគាំទ្រមួយចំនួនបង្ហាញក្តីបារម្ភចំពោះសុខភាពលោកផងដែរ។
ការវិលមករកអាជីពសម្តែងនេះបន្ទាប់ពីនាយ កុយ ទទួល ការវះកាត់ដុំសាច់មហារីកពោះវៀនធំដោយជោគជ័យនៅឯមន្ទីរពេទ្យបាងកកប្រទេសថៃកាលពីអំឡុងខែកុម្ភៈកន្លងទៅ។ ទោះបីយ៉ាងណាបច្ចុប្បន្នសុខភាពលោកគឺមិនទាន់វិលរកភាពប្រក្រតី ១០០ភាគរយ ដូចដើមឡើយ គ្រាន់តែអាចចេញសម្តែងតាមបណ្តាខេត្តបានខ្លះ។
តួយ៉ាង មានការបង្ហើបថា តារាកំប្លែងនាយ កុយ កាលពីយប់ថ្ងៃទី០១ខែមីនាឆ្នាំ២០២៥ បានចាប់ផ្តើមចេញសម្តែងវិញ នៅ ឯកម្មវិធីកាតសក់មង្គលការមួយនាខេត្តកំពត បន្ទាប់មកនៅថ្ងៃទី០៣ ខែមីនាឆ្នាំ២០២៥ នាយបានបន្តដំណើរទៅកាន់ខេត្តបាត់ដំបងដើម្បីចូលរួមកម្មវិធីសម្តែងមួយទៀតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។

លោកជួង ជី ហៅ នាយ កុយ បានឱ្យដឹងថា ពេលនេះសុខភាពរបស់លោកបានល្អប្រសើជាងមុនច្រើន លោកអាចហាត់ប្រាណនិងចេញសម្តែងបានខ្លះ គ្រាន់តែមិនអាចសម្តែងហត់លោតដូចមុន។ នាយកុយ បន្តថា លោកបានធូរស្រាលហើយប៉ុន្តែក៏មិនទាន់បានជាស្រឡះទេ ដោយសារមានដុំសាច់កាចត្រូវបន្តទៅពេទ្យថៃព្យាបាលបន្តទៀត ដោយត្រូវចាក់គីមី ។
តារាកំប្លែងនាយកុយ បានឱ្យដឹងផងដែរថា មូលហេតុដែលលោកប្រញាប់ត្រលប់ទៅទទួលការងារឡើងវិញដោយសារតែលោកបានទទួលការងារចាស់ហ្នឹងជាយូរមកហើយ ហើយក៏មិនចង់ឱ្យខកខាន ណាមួយពេលនេះសុខភាពលោកក៏បានធូរស្រាលច្រើន ចេញសម្តែងខ្លះក៏ជារឿងល្អជាជាងនៅផ្ទះ ។
នាយ កុយ បានបញ្ជាក់បន្ថែថាខាងពេទ្យថៃគេណាត់ជាក់គីមីនៅខែមេសា ដូច្នេះនៅថ្ងៃទី០២ខែមេសាលោ កត្រូវឡើងទៅទីក្រុងបាងកកប្រទេសថៃដើម្បីចាក់គី មីបន្តទៀត។លោកសូមអរគុណដល់បងប្អូនកូនក្មួយទាំងអស់ដែល បានអាណិតអាសូរនិងគាំទ្រដល់រូប លោកដែលមានជំងឺវះកាត់ជាបន្ទាន់កាលពីថ្មីៗកន្លងទៅ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម