Connect with us

ជីវិតកម្សាន្ដ

Zhao Wei ត្រឡប់​មក​កាន់​បណ្ដាញ​សង្គម​វិញ​បន្ទាប់​ពី​លែងលះដាច់ស្រេច

បានផុស

នៅ

បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ តាំងពីប្រកាសលែងលះជាមួយស្វាមីអ្នកជំនួញ តារាសម្ដែងស្រី Zhao Wei ស្រាប់តែលេចមុខសារជាថ្មីលើបណ្ដាញសង្គម ធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ នាងបានសរសេរនៅលើទំព័រផ្ទាល់ខ្លួនជាមួយនឹងរូបថតនៃព្រះច័ន្ទបង្កប់អត្ថន័យ និងមានការទាក់ទងយ៉ាងសកម្មជាមួយអ្នកគាំទ្រ។

យ៉ាងណា ការ​វិល​ត្រឡប់​មក​កាន់​បណ្ដាញ​សង្គម​របស់​តារា​ស្រី​រូប​នេះ ​ធ្វើឲ្យអ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើលជាខ្លាំង។ នៅក្នុងផ្នែកបញ្ចេញមតិរបស់តួចិនបានផ្ញើពាក្យជូនពរថ្ងៃកំណើតដល់អ្នកគាំទ្រ និងលើកទឹកចិត្តយុវជនជាច្រើនដែលត្រៀមប្រឡងចូលសាកលវិទ្យាល័យ ដោយបង្ហាញពីភាពរួសរាយរាក់ទាក់ និងបើកចំហររបស់នាងជាសាធារណៈ។

ពីមុនក្នុងខែកុម្ភៈ Zhao Wei ត្រូវបានគេប្រទះឃើញទៅលេងស្រុកកំណើតរបស់នាងនៅ Anhui ។ រូប​ភាព​ទាំង​នោះ​បង្ហាញ​ថា​តារា​ស្រីវ័យ៤៨ឆ្នាំ ​គ្មាន​ការ​តុប​តែង​ខ្លួន​ឡើង​ទម្ងន់ និង​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​បើ​ធៀប​នឹង​រូប​ភាព​ស្រស់​ស្អាត​ធម្មតា។ គេហទំព័រព័ត៌មាន 163 បាននិយាយថា ទម្លាប់ជក់បារី និងផឹកស្រាច្រើនឆ្នាំ អាចជាមូលហេតុដែលធ្វើឲ្យសម្រស់របស់នាង រសាត់ទៅយ៉ាងឆាប់រហ័ស។

ចំពេលមានការរំពឹងទុកអំពីរូបរាងរបស់នាង ប្រភពជាច្រើនបាននិយាយថា Zhao Wei ហាក់ដូចជាលែងចាប់អារម្មណ៍ក្នុងការវិលត្រលប់មកសម្តែងជាតួសម្តែងវិញហើយ បន្ទាប់ពីត្រូវបានហាមឃាត់រយៈពេល ៤ ឆ្នាំ។ ភាគច្រើនទំនងជាប្រសិនបើនាងត្រលប់មកវិញ នាងនឹងផ្តោតលើការដឹកនាំ ឬផលិតខ្សែភាពយន្តតែប៉ុណ្ណោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Honey Lee បញ្ចាក់ថា មិនបានគេចពន្ធពីសាជីវកម្មឯកជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម