ជីវិតកម្សាន្ដ
រឿងរ៉ាវតារាចម្រៀងស្រីម្នាក់ ត្រូវហ្វេនរោគចិត្ត ចាក់៦១កំបិត សំណាងនៅមានជីវិត
ករណីដ៏រន្ធត់មួយ បានកើតឡើងធ្វើឲ្យកក្រើកបណ្ដាញសង្គម ដោយសារតែ តារាចម្រៀងស្រីវ័យក្មេងម្នាក់ ជនជាតិជប៉ុន ត្រូវបុរសម្នាក់ ចាក់៦១កំបិត បណ្ដាលឲ្យស្រែកយំសុំជំនួយក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ។
តារាចម្រៀង J-pop ដែលមានឈ្មោះថា Mayu Tomita មានអាយុត្រឹមតែ២០ឆ្នាំប៉ុណ្នោះ ដែលត្រូវបានស្លាប់ដោយចាក់ចំក និង ទ្រូង ដោយអ្នកគាំទ្ររោគចិត្តម្នាក់ ដែលគេស្គាល់ឈ្មោះថា Tomohiro Iwazaki។ ប្រភពបានទម្លាយថា តាមពិតទៅបើសិនជាប៉ូលីសជួយទាន់ នោះវាមិនមានហេតុការណ៍ដល់ថ្នាក់នេះទេ តែមកពីប៉ូលីសការពារ Mayu មិនបាន។

បុរសវ័យ 27 ឆ្នាំ ដែលជាឃាតកររូបនេះ បានបង្ហោះសារបែប “ឈ្លក់វង្វេង” ជាច្រើននៅលើ Blog និង Twitter អំពី Tomita តាំងពីយូរមកហើយ។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ 2016 បុរសនេះ ក៏បានផ្ញើសៀវភៅ និងនាឡិកាទៅកាន់អាសយដ្ឋានរបស់នាងផងដែរ។
នាងបានផ្ញើនាឡិកាមកវិញ នៅខែមេសានៃឆ្នាំដដែល បណ្ដាលឲ្យ Iwazaki បង្ហោះសារវាយប្រហារ 400 នៅលើគណនី Twitter ទៅកាន់នាង។ ទីបំផុតដោយមានការយាយីហួសកម្រិត Tomita បានបិទគណនី គាត់នៅលើគេហទំព័រនៅចុងខែ។

តារារូបនេះ បានទាក់ទងទៅនាយកដ្ឋានប៉ូលិសក្នុងតំបន់ដើម្បីសុំជំនួយពីពួកគេក្នុងការការពារនាងពីអ្នកតាមដានរបស់នាង។ យ៉ាងណាក៏ដោយ ពួកគេបានច្រានចោលករណីរបស់នាង ដោយនិយាយថា នាងមិនស្ថិតនៅក្រោមគ្រោះថ្នាក់ភ្លាមៗនោះទេ។
ក្រោយមក នៅថ្ងៃទី 21 ខែឧសភា ឆ្នាំ 2016 Iwazaki បានស្ទាក់ Tomita នៅមុខកន្លែងប្រគុំតន្ត្រីមួយក្នុងទីក្រុង Koganei ទីក្រុងតូក្យូ មុនពេលការសម្តែងរបស់នាងនៅក្នុងព្រឹត្តិការណ៍មួយ ដែលមានចំណងជើងថា Solid Girls Night Vol 11។

Iwazaki បានទទូចឲ្យតារាស្រីរូបនេះ ប្រាប់ពីហេតុផលថា ហេតុអ្វីបានជាផ្ញើការរបស់ខ្លួនត្រឡប់មកវិញ ពេលនោះ នាងមិនបានផ្ដល់ចម្លើយច្បាស់លាស់នោះទេ ធ្វើឲ្យហ្វេនរោគចិត្តម្នាក់នេះ បាត់បង់ស្មារតី ហើយក៏ទាញកំបិតពីក្នុងហោប៉ៅចាក់នាងត្រង់ទ្រូង និង ក ចំនួន៦១ដង ហើយស្រែកថា “នាងគួរតែស្លាប់” ជាច្រើនសារ កំឡុងពេលចាក់ជាមួយនឹងកំបិតមុតស្រួចទំហំ៨.២សង់ទីម៉ែត្រ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានឮសម្រែករបស់ Tomita យំហៅឲ្យជួយ ហើយពួកគេក៏បានទូរស័ព្ទទៅប៉ូលិស។ ដោយអព្ភូតហេតុ នាងមិនបានរងរបួសលើសរីរាង្គសំខាន់ៗរបស់នាងទេ បើទោះបីជាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក៏ដោយ។ នាងបានដឹងខ្លួនជាថ្មីពីរសប្តាហ៍ក្រោយមក ដោយភ្ញាក់ឡើងមានស្នាមចាក់ចំនួន ៣៤ កន្លែងពេញមុខ ក ខ្នង និងដៃ។ នាងក៏បានខ្វាក់ភ្នែកខាងឆ្វេង និងមានបញ្ហាក្នុងការច្រៀង ការញ៉ាំ និងការប្រើម្រាមដៃរបស់នាង។

មួយឆ្នាំក្រោយមក Iwazaki បានអះអាងថាគាត់គ្មានចេតនាសម្លាប់ Tomita ទេ។ ក្រុមការពាររបស់គាត់បានបន្ថែមថាគាត់គ្រាន់តែចាក់នាងចេញពីការខកចិត្តដែលនាងមិនអើពើនឹងអំណោយរបស់គាត់។ Tomita បាននិយាយដោយខ្លួនឯងនៅក្នុងតុលាការក្នុងខែកុម្ភៈ 2017 ដោយបង្ហាញពីភាពរន្ធត់ចិត្តចំពោះអ្វីដែលបានកើតឡើងចំពោះនាង។
ក្នុងឆ្នាំ 2019 នាងបានបើកសំណុំរឿងប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងតូក្យូ អតីតភ្នាក់ងាររបស់នាង និង Iwazaki ចំពោះការខកខានក្នុងការផ្តល់ការការពាររបស់នាងមុន ពេលមានហេតុការណ៍ចាក់ទៅលើនាងយ៉ាងរន្ធត់៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា