ជីវិតកម្សាន្ដ
របាំព្រះរាជទ្រព្យ ទទួលបានការសាទរលើសលប់ ពីអ្នកទស្សនាចម្រុះជាតិសាសន៍ ក្នុងការសម្តែងនៅប៉ារីស
របាំព្រះរាជទ្រព្យ មរតកវប្បធម៌អរូបីយតំណាងឱ្យមនុស្សជាតិ ដែលត្រូវបានចុះក្នុងបញ្ជីរបស់អង្គការ (UNESCO) កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ត្រូវបានយកទៅសម្តែងជាថ្មីម្តងទៀត នៅប្រទេសបារាំង ខណៈទទួលបានការស្វាគមន៍គាំទ្រយ៉ាងក្រៃលែង ពីសំណាក់ភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍។ ខណៈមរតកវប្បធម៌មនុស្សជាតិមួយនេះ អាក់ខានសម្តែងនៅប្រទេសបារាំងប៉ុន្មានឆ្នាំមកហើយ បន្ទាប់ពីការយាងចូលទិវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ។
បើតាមសមាគមសិល្បករខ្មែរ សម្រាប់ឆាកដំបូងនៃការសម្តែងរបាំព្រះរាជទ្រព្យ នៅសារមន្ទីរ Quai Branly នាទីក្រុងប៉ារីស ភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ដែលអង្គុយទស្សនា បានទះដៃកងរំពងអបអរភាពអស្ចារ្យនៃមរតកមនុស្សជាតិមិនអាចកាត់ថ្លៃមួយនេះ ដែលធ្វើឱ្យយើងក្នុងនាមជាខ្មែរ មានមោទកភាពភាពបំផុត។

ការសម្តែងរបាំព្រះរាជទ្រព្យនៅប្រទេសបារាំង គឺឆ្លុះបញ្ចាំងឱ្យឃើញនូវចំណងវប្បធម៌ដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ក៏ដូចជាផ្តល់ឱកាសស្វែងយល់អំពីរបាំមួយ ដែលមានអាយុកាលពាន់ឆ្នាំ អមដោយសម្លៀកបំពាក់និងគ្រឿងលម្អប្រណិត និងកាយវិការរាំដ៏ទន់ភ្លន់ក្រៃលែងរបស់នាដការី។
តួយ៉ាង ក្នុងដំណើរបេសកកម្មនាំយកមរតកវប្បធម៌ដ៏ថ្លាថ្លៃមួយនេះ ទៅកាន់ប្រទេសបារាំង គឺមានប្រធានសមាគមសិល្បករខ្មែរ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមព្រះរាជវត្តមានសម្តេចរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី ។ បើតាមការបញ្ជាក់ ក្នុងដំណើរដឹកនាំប្រតិភូ និងសិល្បករកម្ពុជាទៅសម្តែងនៅប្រទេសបារាំង គឺរយៈពេល៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ។
ក្នុងនោះ មានការសម្តែងពិសេសចំនួន ៣ គ្រោងធ្វើឡើងនៅសារមន្ទីរ Muséed u quai Branly – Jacques Chirac នាក្រុងប៉ារីស៍។ ខណៈការសម្តែងពីរទៀត គ្រោងនឹងធ្វើនៅតាមខេត្ត ពោលគឺនៅ Opéra National de Bordeaux បន្ទាប់មកនៅ Cité musicale-Metz ។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពីស្ថានទូតបារាំងប្រចាំកម្ពុជា ៕






-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង