Connect with us

ជីវិតកម្សាន្ដ

សុវត្ថិឌី ធារីកា កំពុងពពោះកូនដំបូង ក្រោយរួមរស់ជីវិតគូជាង ១ឆ្នាំ

បានផុស

នៅ

ប្រមាណជាជាង ១ ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ដ៏ល្អូកល្អើន សុវត្ថិឌី ធារីកា បានប្រកាសដំណឹងដែលខ្លួនកំពុងពពោះកូនដំបូង ជាមួយនឹងក្តីរំភើប ខណៈនេះជាបំណងដែលក្រុមគ្រួសារតារាចម្រៀងរូបនេះកំពុងទទឹងរង់ចាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយរៀបការក្លាយជាគូស្វាមីភរិយាស្របច្បាប់ និងតាមប្រពៃណី ក្នុងកម្មវិធីមង្គលយ៉ាងអធិកអធមកាលពីដើមឆ្នាំ២០២៤ កន្លងទៅ សុវត្ថិឌី ធារីកា និង ស្វាមី បានសម្រេចបំណងដោយទទួលបានទាយាទស្នងត្រកូល និងបានប្រកាសដំណឹងរំភើបនេះ ដល់អ្នកគាំទ្រខ្លួនបានជ្រាបផងដែរ។

តាមរយៈសំណេរលើគណនីបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន សុវត្ថិឌី ធារីកា បានរៀបរាប់ថា “ឆ្នាំនេះពួកយេីងទទួលបានកាដូដែលក្រុមគ្រួសារទាំងមូលរង់ចាំ ហើយក្នុងឱកាសនេះនាងខ្ញុំនិងស្វាមី ចង់ចែករំលែកដំណឹងល្អនេះ ដល់ពុកម៉ែបងប្អូនអោយបានទទួលនូវអារម្មណ៍រំភើបនេះជាមួយគ្នាដែរ”។

គួររំលឹកថា សុវត្ថិឌី ធារីកា និង ស្វាមី បានអាពាហ៍ពិពាហ៍កាលពីខែមករា ដើមឆ្នាំ២០២៤កន្លងទៅ បើគិតមកដល់ពេលនេះ អ្នកទាំងពីរ បានចាប់ដៃគ្នាសាងសុភមង្គលគ្រួសារក្នុងឈ្មោះជាប្តីប្រពន្ឋជាង ១ឆ្នាំហើយ ជាមួយនឹងភាពផ្អែមល្អែមឱ្យគ្នា ធ្វើឱ្យអ្នកគាំទ្រកោតសរសើរផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម