Connect with us

ជីវិតកម្សាន្ដ

សុគា គីមលាង រំភើបចិត្ត ព្រោះកុនសម្តែងលើកដំបូងរបស់ខ្លួន ត្រៀមចាក់បញ្ចាំងក្នុងពិពរណ៍ភាពយន្ត នៅហុងកុង

បានផុស

នៅ

នាដការីរបាំបុរាណកញ្ញា សុគា គីមលាង ហៅ កូនអាន បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពជាខ្លាំង ខណ:ដែលការសម្តែងរឿងកុនលើកដំបូងរបស់ខ្លួន ត្រូវបានត្រៀមបង្ហាញនៅក្នុងពិពរណ៍ភាពយន្តនាទីក្រុងហុងកុង ឆាប់ៗខាងមុខនេះ។

សុគា គីមលាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត នាដការីលេចធ្លោកផ្នែករបាំបុរាណកញ្ញា សុគា គីមលាង ហៅ កូនអាន កន្លងមកតែងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ លើសកម្មភាពចូលរួមផ្សព្វផ្សាយ និងអភរិក្សវិស័យសិល្ប:វប្បធម៌ជាតិ។ ជាមួយគ្នានេះ ថ្មីៗនាងក៏ចាប់ផ្តើមលេចវត្តមានតាមរយ:ការថត MV បទចម្រៀងជាមួយកំពូលតារាចម្រផងរ៉េប វណ្ណដា និងសម្តែងភាពយន្តជាដើម។

ភាពយន្តដែលនាងបង្ហាញវត្តមានសម្តែងជាលើកដំបូង មានចំណងជើងថារឿង “សាសនាងងឹត” ខណ:រឿងនេះទើបសម្ពោធចាក់បញ្ចាំងកាលពីថ្មីៗកន្លងទៅនេះ។ ស្របពេលរឿងនេះទទួលបានការគាំទ្រពីមហាជនកញ្ញា សុគា គីមលាង បានសម្តែងក្តីមោទនភាព ព្រោះការសម្តែងរឿងដំបូងរបស់នាងត្រៀមបង្ហាញនៅទីក្រុងហុងកុង។

សុគា គីមលាង បានបញ្ជាក់ថា”ការសម្តែងរឿងកុនដំ បូងរបស់ខ្ញុំគឺត្រូវបានបង្ហាញខ្លួននៅពិពរណ៍ភាពយន្ត នាទីក្រុងហុងកុងចុងខែនេះគឺពិតជាមានមោទភាពចំ ពោះក្រុមការងារទាំងអស់គ្នាដែលខិតខំប្រឹងប្រែងដើ ម្បីវិស័យកុននៅកម្ពុជា”។

ទន្ទឹមគ្នាដែលទទួលបានទីផ្សារសម្តែងភាពយន្តលើដំបូងនេះដែរតារាស្រីរូបស្រស់ សុគា គីមលាង បានបង្ហាញការសប្បាយរីករាយដោយជឿជាក់ថា នាងនឹងកាន់តែវិវឌ្ឍខ្លួនឱ្យកាន់តែខ្លាំង និងល្អថែមទៀតហើយ មិនតែប៉ុណ្ណោះ គីមលាង ក៏បានបើកចិត្តទទួលយករាល់ការរិះគន់ដើម្បីស្ថាបនាផងដែរ។

តាមការកត់សម្គាល់នាដការីឆ្នើមផ្នែករបាំបុរាណអប្សរាលើភ្នំទឹកកកកញ្ញា កូនអាន កន្លងមកត្រូវបានទស្សនិកជនដឹងថានាងតែងតែមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្ប:ខ្មែរ។ សកម្មភាពនេះតែងទទួលបានកាសរសើរនិងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់មជ្ឈដ្ឋាន៕ អត្ថបទ៖ ចាន់រ៉ា

សុគា គីមលាង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៦ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម