ជីវិតកម្សាន្ដ
ទោះមិនជាប់ Top! ខុន ស្រីខួច បានបំពេញតួនាទីជាអ្នកតំណាងជាតិអស់ពីសមត្ថភាព ក្នុងឆន្ទៈជាបវរកញ្ញាកម្ពុជា
តាមរយៈកម្មវិធីប្រកួតសម្រស់ និងសមត្ថភាព Miss Global 2025 លទ្ធផលបង្ហាញថា បវរកញ្ញាតំណាងកម្ពុជា ខុន ស្រីខួច មិនជាប់ Top ក្នុងចំណោមបេក្ខភាពបវរកញ្ញានោះទេ។ តែទោះជាបែបនេះ បវរកញ្ញាតំណាងកម្ពុជារូបនេះ បានបង្ហាញឱ្យមហាជនបានឃើញច្បាស់នូវឆន្ទៈខ្ពស់ ក្នុងការតំណាងឱ្យប្រទេសជាតិ ដោយប្រឹងប្រែងអស់ពីសមត្ថភាព។

ជាមួយនឹងបរាជ័យក្នុងការដណ្តើមមកុដ Miss Global 2025 កញ្ញា ខុន ស្រីខួច បានសម្តែងការសុំទោសពីមហាជន ពិសេសអ្នកគាំទ្រ ខណ:ដែលនាងមិនអាចពាំនាំយកលទ្ធផលល្អជូនអ្នកគាំទ្រពីការប្រកួតបានឡើយ។
ទន្ទឹមនឹងការសុំទោស កញ្ញា ខុន ស្រីខួច ក៏បានអះអាងឆន្ទ:របស់ខ្លួនដែរថា បើយកជីវិតទៅប្តូរដើម្បីលើកមុខមាត់ប្រទេសជាតិ ក៏នាងសុខចិត្តព្រម។ ខណៈអ្នកគាំទ្រមួយចំនួន ក៏បានសម្តែងការអាណិត និងលើកទឹកចិត្តនាងផងដែរ។
បន្ទាប់ពីបញ្ចប់ការប្រកួត Miss Global Cambodia 2024 កញ្ញា ខុន ស្រីខួចបានរៀបរាប់ថា “កម្ពុជា ជាទីស្រលាញ់ ខ្ញុំបានខិតខំអស់ហើយលះបង់គ្រប់យ៉ាង ទាំងពេលវេលាផ្ទាល់ខ្លួនទាំងថវិកាទាំងមិត្តភាពដើម្បីអ្នក ពេលនេះខ្ញុំបានបំពេញតួនាទីជាអ្នកតំណាងមុខមាត់ប្រទេសរួចរាល់ហើយ”។
បវរកញ្ញាកម្ពុជារូបនេះបន្តទៀតថា សុំទោស សុំទោសខ្លាំងណាស់ដែលមិនអាចពាំនាំយកលទ្ធផលដែលល្អ ណាមួយជូនអ្នក តែខ្ញុំចង់ប្រាប់អ្នកថាខ្ញុំពិតជាស្រឡា ញ់អ្នកណាស់ប្រជាជនរបស់ខ្ញុំ។ បើយកជីវិតទៅប្តូរដើម្បីលើកមុខមាត់ប្រទេសជាតិខ្ញុំ ខ្ញុំក៏ព្រម។
គួរបញ្ជាក់ថាបន្ទាប់ពីប្រទេសកម្ពុជាបានក្លាយជាម្ចាស់ផ្ទះរយៈពេល៩ ថ្ងៃនៃកម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Global 2025 ដោយមានការទទួលស្វាគ មន៍បេក្ខភាពបវរកញ្ញាមកពីជាង៦០ប្រទេសជុំវិញពិ ភពលោកហើយនោះពោលគឺក្នុងវគ្គសំខាន់នានា ក៏បានបន្តទៅរៀបចំនៅឯប្រទេសថៃ ។
ប្រាកដណាស់នៅក្នុងវគ្គផ្តាច់ព្រ័ត្របានបញ្ចប់ទៅយ៉ា ងរលូនកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ខណ:បវរកញ្ញាដែលដណ្តើមបានជ័យជំនះក្នុងការប្រកួតកម្មវិធីនេះបានទៅលើនាង Nguyen Dinh Nh u Van មកពីប្រទេសវៀតណាម៕ អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា