Connect with us

ជីវិតកម្សាន្ដ

ក្រុមសម្តែង នាយ តឿ ចេញមុខសុំទោស និងសន្យាបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាលតម្លៃព្រះពុទ្ធសាសនា

បានផុស

នៅ

បន្ទាប់ពីមានការចែករំលែកនិងផ្ទុះការរិះគន់យ៉ាងចាស់ដៃ ក្រោយបានឃើញវីដេអូក្រុម នាយ តឿ សម្តែងដោយយកស្បង់ចីវរ​ព្រះសង្ឃ មកគ្រងលើខ្លួន ដោយប្រើកាយវិការនិងពាក្យសម្តីមិនសមរម្យនោះ ទីបំផុតលោក យ៉ាណូ និងក្រុមសម្តែងមួយនេះ បានចេញមុខសុំទោសជាសាធារណ: ដែលធ្វើឱ្យប៉ះពាលតម្លៃព្រះពុទ្ធសាសនា។

នាយ តឿ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមសម្តែងខាងលើនេះ បានចេញលិខិតសុំទោសដោយបានរៀបរាប់ថា ក្រុមខ្ញុំបាទម្ចាស់ផេក Facebook Yano យ៉ាណូស្រុកខ្មែរបានបង្ហោះសាច់រឿងអប់រំខ្លីមួយរឿង ដែលមានចំណងជើងថា (សង្ឃតឿក្លែងក្លាយ) កាលពីដើមឆ្នាំ២០២៤ ធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនាជាខ្លាំង។

ដោយបានដឹងពីកំហុសខុសឆ្គងដោយអចេតនា និងខ្វះការយល់ដឹងពីព្រះពុទ្ធសាសនា ក្រុមនេះ បានសម្រេចលុបវីដេអូសាច់រឿង (សង្ឃតឿក្លែងក្លាយ) ចេញពីផេករបស់ខ្លួនហើយ។ តែទោះជាបែបនេះ ក៏នៅមានបណ្តាផេកមួយចំនួនបានយកមកបង្ហោះសារឡើងវិញផងដែរ។

ប្រភពដដែលបន្តថា ក្រុមខ្លួនម្ចាស់ផេក Yano យ៉ាណូស្រុកខ្មែរ ពិតជាសូមធ្វើការសុំទោសដល់ក្រសួងធម្មការ និងសាសនា ព្រមទាំងពលរដ្ឋខ្មែរទាំងអស់ ទទួលយកនូវការសុំអភ័យទោសពីក្រុមរបស់ខ្លួនផង។ ក្រុមខ្ញុំបាទសូមសន្យាថាមិនផលិតសាច់រឿងដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាទៀតឡើយ។

ទោះបីជាមានការចេញមុខសុំទោសខាងលើនេះ ក៏នៅមានមហាជនមិនគិតថានេះពុំមែនជាការសម្តែងអប់រំអ្វីនោះទេផ្ទុយទៅវិញជាការធ្វើឲ្យប៉ះពាល់តម្លៃរបស់ព្រះពុទ្ធសាសនាខណ:មានខ្លះទៀតក៏បានស្នើ សុំការយោគយល់ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម