Connect with us

ជីវិតកម្សាន្ដ

ប្រពន្ធ Justin សង្ស័យ​ចំអក Selena និងគូដណ្ដឹង តាមរយៈចុចគាំទ្ររូបភាពអាក្រក់ៗ

បានផុស

នៅ

TikToker មួយរូប បានលាតត្រដាងចំពោះ​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​របស់​នាងដែលបង្ហាញពី​ការ​រិះគន់​លើ​ការ​ថត​រូប​របស់ Selena Gomez និងគូដណ្តឹងគឺ Benny Blanco ក្នុង​ទស្សនាវដ្ដី Interview ។ ពេលនោះភរិយារបស់ Justin គឺ Hailey បានចុចឡាចគាំទ្រនូវរូបភាពអាក្រក់ៗ រហូតត្រូវអ្នកលេងអ៊ីនធឺណេតរិះគន់ថា នាងជាមនុស្សស្លូតបូត តែលួចច្រណែន ។

វីដេអូនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម TikTok កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ដោយអ្នកបង្កើតរូបនេះ ដែលបានរិះគន់យ៉ាងចាស់ដៃទៅលើការថតរូបនោះ។ ការ​បង្ហោះ​នេះ​ថែម​ទាំង​មាន​ចំណង​ជើង​ដូច​ខាង​ក្រោម នេះ​គឺ​អាក្រក់​បំផុត។

យ៉ាងណា បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល ៣ ថ្ងៃ អ្នកតំណាងរបស់ Hailey បាននិយាយចេញតាមរយៈ Page Six ថា រឿងនេះមិនមែនជាការពិតឡើយ។ វាត្រូវបានបង្កើតឡើងដោយ TikToker ដែលចង់ចំណេញពីរឿងចាស់រវាងអ្នកទាំងពីរតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងរ៉ាវរបស់ Hailey Bieber បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមិនជឿការពន្យល់របស់ភរិយា Justin ដោយគិតថានាងនិយាយកុហក។

Justin Bieber – Selena Gomez ធ្លាប់មានរឿងស្នេហាដែលមិនអាចបំភ្លេចបាន ប៉ុន្តែពួកគេបានដើរផ្លូវដាច់ដោយឡែក តាំងពីយូរយារណាស់មកហើយ និងមានជីវិតថ្មី។ Justin – Hailey បានរៀបការនៅឆ្នាំ ២០១៨ មួយរយៈពេលខ្លី បន្ទាប់ពីតារាចម្រៀងប្រុសបានបែកបាក់ជាមួយ Selena ។ ដូច្នេះហើយ​ទើប​ដំបូង​ឡើយ អាពាហ៍ពិពាហ៍​របស់ Justin និង​ភរិយា ​ត្រូវបាន​ទស្សនិកជន​ជាច្រើន​ជំទាស់​យ៉ាងខ្លាំង​។ ឆ្លង​កាត់​ការ​រិះគន់ និង​ពាក្យ​ចចាម​អារ៉ាម​ជា​បន្តបន្ទាប់​នៃ​ការ​ប្រេះឆា តារាចម្រៀង Baby និង​ភរិយា​នៅ​តែ​នៅ​ជាមួយ​គ្នា​ដដែល។ ទន្ទឹមនឹងនេះដែរ Selena កំពុងតែសប្បាយចិត្តជាមួយនឹង Benny Blanco ។ គូស្នេហ៍​មួយ​គូ​នេះ​បាន​ភ្ជាប់ពាក្យ និង​ត្រៀម​ចូល​រោងការ​ជាមួយគ្នា​។

ទោះជាយ៉ាងណាក៏ដោយទំនាក់ទំនងរវាងគូប្រជែងស្នេហា ទាំងពីរ Hailey Bieber – Selena នៅតែជាអាថ៌កំបាំង។ ថ្វីដ្បិតតែបង្ហាញការគាំទ្រ និងពន្យល់ពីការយល់ច្រលំម្តងហើយម្តងទៀតក៏ដោយ ប៉ុន្តែ Selena និង Hailey នៅតែបង្ហាញអាកប្បកិរិយា មិនសប្បាយចិត្ត ជាមួយគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ចម្រៀង​ Wheesung ទទួល​មរណៈភាព​ក្នុង​អាយុ ៤៣ ឆ្នាំ ពេលនេះប៉ូលិសកំពុងស៊ើបអង្កេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៣ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៨ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២១ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម