ជីវិតកម្សាន្ដ
ម៉ាដូណា រន្ធត់ចិត្ត ក្រោយឃើញទង្វើបុរសម្នាក់យកជង្គង់អុកដើមទ្រូងប្អូនប្រុសខ្លួនយ៉ាងឃោរឃៅ
ក្រោយឃើញមានការចែករំលែកវីដេអូមួយយ៉ាងភ្ញាក់ផ្អើល បង្ហាញពីសកម្មភាពរបស់បុរសម្នាក់ដែលបានយកជង្គង់ទៅអុកលើដើមទ្រូងក្មេងប្រុសម្នាក់នោះ លោក ម៉ាដូណា បានសម្តែងនូវក្តីរន្ធត់ចិត្តអាណិតក្មេងប្រុសរូបនោះជាខ្លាំង។

ស្របពេលដែលវីដេអូមួយនេះកំពុងត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក គេកត់សម្គាល់ឃើញមហាជន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានផ្ទុះការរិះគន់ចំពោះទង្វើដ៏ឃោឃៅពីសំណាក់បុរសខាងលើទៅលើក្មេងដែលប្រុសរងគ្រោះ។
តារាសម្តែងលោក ម៉ា ដូណា បានលើកឡើងដោយក្តីហួសចិត្តថា បងអើយ នេះក្មេងមិនមែនអ្នកប្រដាល់ឬហាត់សមទេ ម្តេចវាយសុទ្ធតែអុកនឹងជង្គង់បែបនេះ ខ្ទាំថ្លើម ប្រម៉ាត់ បេះដូងគ្នាអស់ហើយ។ សូមបងៗប៉ូលីសបើឃាត់គាត់បានហើយជួយអុកមនុស្សនេះនឹងជង្គង់វិញផងឱ្យគាត់ស្គាល់រស់ជាតិ។
ដោយឡែក បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា រឿងនេះផ្តើមចេញពីជម្លោះក្នុងក្រុមគ្រួសារហើយបុរសជាជនបង្កមិនដែលជួយធ្វើការងារអី្វម្ដាយទេ ដឹងតែដើរផឹកស៊ីពីព្រលឹមទល់យប់ លុះមកដល់ផ្ទះវិញធ្វើបាបម្ដាយចាស់ និងប្អូនប្រុស ថែមទាំងបំផ្លាញវាយអីវ៉ាន់របស់ម្ដាយចោលថែមទៀត។
បើតាមប្រភពពីប្រជាពលរដ្ឋ ទីតាំងកើតហេតុ ស្ថិតនៅភូមិក្តីតាកុយ ឃុំវាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ ចូលតាមថ្លោងទ្វារវត្តក្តីតាកុយទល់មុខដើមពោធិ៍កណ្ដាល ភូមិកើតហេតុកាលពីវេលាម៉ោង ៩:១០នាទី យប់ថ្ងៃទី១០ខែមីនាឆ្នាំ២០២៥ ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់