Connect with us

ជីវិតកម្សាន្ដ

ធ្លាយពាក្យចចាមអារ៉ាមថា Jay Chou ចាញ់ល្បែង ដល់ថ្នាក់បញ្ចាំផ្ទះ និងយន្តហោះឯកជន

បានផុស

នៅ

កាលពីថ្ងៃទី ១១ ខែមីនា ទីភ្នាក់ងារស៊ើបអង្កេតហិរញ្ញវត្ថុអន្តរជាតិ Globa Financial Watch បានប្រកាសថា កំពូលតារាចិនម្នាក់ បានចំណាយប្រាក់ជាង ១ ពាន់លានយន់ (១៣៧លានដុល្លារ) ក្នុងរយៈពេល ៧ ថ្ងៃនៃការលេងល្បែងនៅទីក្រុងម៉ាកាវ។

មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះបានផ្ទេរប្រាក់ចំនួន ៨៦០ លានយ័ន (១១៨លានដុល្លារ) ក្នុងប្រតិបត្តិការចំនួន ១៧ ទៅកាន់កាស៊ីណូតាមរយៈក្រុមហ៊ុនបរទេស។ ជាមួយគ្នានោះ គាត់បានប្តូរសាច់ប្រាក់ហុងកុងចំនួន ១៧០ លានដុល្លារទៀត ដើម្បីលេងល្បែងស៊ីសង។

គាត់ក៏ត្រូវបង្ខំចិត្តបញ្ចាំផ្ទះវីឡាពីរនៅទីក្រុងប៉េកាំង ដែលជាអាផាតមិនប្រណិតក្នុងទីក្រុងសៀងហៃ ហើយយន្តហោះឯកជនក៏ត្រូវបានតុលាការបិទត្រាដាក់ដម្រាមផងដែរ។ ក្រោយមក នៅថ្ងៃទី ១០ ខែមីនា ម៉ាកយីហោពាក់ព័ន្ធចំនួន ៥ បានប្រកាសពីការបញ្ចប់កិច្ចសន្យារបស់ពួកគេ ជាមួយតារាប្រុសវ័យ ៤៦ឆ្នាំភ្លាមៗ។

ទោះបីជាយ៉ាងណា ក្រោយ​លេច​ឮ​ដំណឹង​នេះ ​មាន​ប្រភព​ជា​ច្រើន​បាន​និយាយ​ថា តារា​ប្រុស​ដែល​បាន​លើក​ឡើង​ក្នុង​អត្ថបទ​នោះ​គឺតារាចម្រៀង Jay Chou។

ក្នុងឆ្នាំ ២០១០ ស្តេចប៉ុបអាស៊ីក៏បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវជុំវិញបំណុលនៅក្នុងកាស៊ីណូក្នុងប្រទេសសិង្ហបុរី ហើយក្រោយមក នៅក្នុងខែតុលា ឆ្នាំ ២០២៤ លោក Jay Chou ស្រាប់តែលេចឮនូវពាក្យចចាមអារ៉ាមថា បានចាយប្រាក់ ២ ពាន់លានយ័ន(២៧៥លានដុល្លារ)។

ប្រភព​មួយ​ផ្សេង​ទៀត​បាន​បន្ថែម​ថា Jay Chou ញៀន​នឹង​ការ​លេង​ល្បែង​ស៊ីសង ពេល​គាត់​រំភើប គាត់​ចំណាយ​លុយ​មិន​គ្រប់ ហើយ​សូម្បី​តែ​ជំនួយការ និង​មិត្តភ័ក្តិ​ក៏​មិន​អាច​ឃាត់​គាត់​បាន​ដែរ។

យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណេតបានបញ្ចេញមតិថា កាលដែលតារាប្រុសអាចបញ្ចាំផ្ទះបាន ៣ ខ្នង និងយន្តហោះឯកជន ១ នោះ គឺកម្រមានណាស់នៅក្នុងពិភព Cbiz វាត្រូវតែជាតារាលំដាប់កំពូលដូចជា Jay Chou ជាដើម។ជាពិសេស ព័ត៌មាន​ដែល​ថា​លោកបានចាយលុយ​​រាប់​ពាន់​លាន​ដុល្លារ​ បាន​ធ្វើ​ឲ្យ​សាធារណជន​មានការភ្ញាក់ផ្អើលជាខ្លាំង។ បច្ចុប្បន្ន​តារា​ចម្រៀង​ប្រុសលំដាប់ A នៅ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​រឿង​នេះ​នៅ​ឡើយ​ទេ។

Jay Chou កើតនៅឆ្នាំ ១៩៧៩ និងជាតារាចម្រៀងតៃវ៉ាន់ដ៏ល្បីល្បាញ អ្នកនិពន្ធបទចម្រៀង ផលិតករតន្ត្រី និងជាតារាសម្តែង។ គាត់ត្រូវបានគេស្គាល់ថាជាស្តេចប៉ុបអាស៊ី ដោយសារបទចម្រៀងដ៏ពេញនិយមដូចជា A Dandelion’s Promise និង Secret ជាដើម។

Jay Chou គឺជាសិល្បករដែលទាញយកច្រើនជាងគេលំដាប់ទី៣ របស់ពិភពលោកក្នុងឆ្នាំ ២០១០ ដោយលក់បានជាង ៣០ លានអាល់ប៊ុមគិតត្រឹមឆ្នាំ ២០១៧ ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ គាត់គឺជាតារាដែលមានជាងគេបំផុតនៅក្នុងកម្មវិធីកម្សាន្តរបស់ចិន។ ក្នុង​ឆ្នាំ ២០១៥ លោក​បាន​រៀបការ​ជាមួយ​តារា​សម្ដែង និង​ជា​តារា​បង្ហាញ​ម៉ូដ Hannah Quinlivan ហើយ​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​មាន​កូន​៣​នាក់ក្នុងបន្ទុក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បង្ហាញខ្លួននៅប៉ារីស Ruby Lin ត្រូវគេប្រៀបសម្រស់ និងចំអកឲ្យថា មិនស្អាតដូច Shu Qi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម