Connect with us

ជីវិតកម្សាន្ដ

MV ចម្រៀង ត្រៀមអបអរសង្ក្រាន្តឆ្នាំថ្មី ព្រាប សុវត្ថិ ជាប់ Top Trending Music លើ You Tube

បានផុស

នៅ

វីដេអូចម្រៀង “ម៉េចហើយជីវិត” ត្រៀមអបអរសង្ក្រាន្តឆ្នាំថ្មីរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលទើបចេញផ្សាយប្រមាណជា ២សប្តាហ៍កន្លងទៅ បានជាប់ចំណាត់ថ្នាក់កំពូល Trending Music លើ You Tube ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងចង្វាក់បែបសហសម័យ រួមបញ្ចូលដោយទំនុកច្រៀងដែលចេះលេងពាក្យសម្តីដើរទាន់សម័យគេពេញនិយម “ម៉េចហើយជីវិត” ឧកញ៉ា ព្រាប សុវត្ថិ ធ្វើឱ្យសាធារណជនដែលជាអ្នកគាំទ្រ កោតសរសើរគ្រប់ៗគ្នា ខណៈខ្លះ នាំគ្នាយកសំឡេងត្រាប់ផ្សំនឹងកាយវិការ ចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម ពិសេស Tik Tok ។

ជាក់ស្តែង MV ចម្រៀង ត្រៀមអបអរសង្ក្រាន្តឆ្នាំថ្មីរបស់តារាចម្រៀងលំដាប់ប្រទេសមួយបទរូបនេះ បានដាស់រសអារម្មណ៍ទស្សនិកជនដែលជាអ្នកគាំទ្រ ឱ្យនឹកដល់ពណ៌សម្បុរមួយបែបនៃចម្រៀងរបស់ខ្លួន ដែលធ្លាប់តែបំពេរអារម្មណ៍មហាជនជិត ៣ទសវត្សរ៍កន្លងមកនេះ។

ទោះពេលវេលារំកិលទៅមុខឥតឈប់ឈរ តែកំពូលតារាចម្រៀងជួរមុខផលិតកម្មធំរូបនេះ តែងតែផ្តល់នូវការកម្សាន្តអារម្មណ៍ដល់អ្នកគាំទ្រជាហូរហែរ។ តួយ៉ាង ចម្រៀងចូលឆ្នាំប្រពៃណីជាតិរបស់លោករាល់ឆ្នាំ តែងតែទទួលបានការគាំទ្រ និងត្រូវបានចាក់រាំតាមកម្មវិធីក្នុងភូមិស្រុក ក៏ដូចជាលើកច្រៀងតាមអកកាដង់ជាដើម។

គួរជម្រាបដែរថា ជាច្រើនឆ្នាំលើវិថីចម្រៀង កំពូលតារាចម្រៀងរូបនេះ តែងតែផ្តល់អារម្មណ៍ផ្សេងៗដល់អ្នកគាំទ្រខ្លួនជានិច្ច ជាមួយនឹងទេពកោសល្យច្រៀងដ៏បុិនប្រសព្វគ្រប់ទម្រង់ និងគ្រប់ចង្វាក់។ យ៉ាងណា សន្ទុះនៃការគាំទ្រ MV មួយបទនេះ បានស្តែងយ៉ាងច្បាស់ថា ប្រជាប្រិយភាពរបស់លោកគឺនៅតែមានក្នុងចិត្តអ្នកគាំទ្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

សន្តិសុខសង្គម១៨ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ២១ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម