Connect with us

ជីវិតកម្សាន្ដ

ឱកាសថ្ងៃចម្រើនព្រះជន្ម ព្រះនាងតូច ជេន​ណា បង្ហាញឆន្ទៈបន្តដំណេីរលេីវិថីសិល្បៈ បម្រើឧត្តមប្រយោជន៍ជាតិ

បានផុស

នៅ

ក្នុងឱកាសថ្ងៃ​ដ៏ពិសេសនៃខួបកំណើត​ចូលវ័យ​ ១៣ព្រះវស្សាព្រះ​តូច នរោត្តម ជេន​ណា បានសន្យានឹងបន្តដំណេីរលេីវិថីសិល្ប:ដេីម្បីបម្រើដល់ឧត្តមប្រយោជន៍ជាតិ។ ក្នុងនោះព្រះនាងតូច ក៏បាន​ថ្លែងអំណរគុណ​ដល់​ទស្សនិកជន​ទទាំងអស់ដែល​បាន​គាំទ្រ​ព្រះនាងក្នុងការងារ​សិ​ល្បៈ​នាពេលកន្លង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៥ដែលជាចម្រើនព្រះជន្ម ព្រះ​នាង​តូច ជេន​ណា បានបង្ហោះរូបភាពជាច្រើនសន្លឹករចនាម៉ូដរ៉ូបរំលេចជាមួយរូបផ្ការំដួលដែលតំណាងនៅប្រទេសកម្ពុជា។ តាមរយៈសំណេរលើហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួន ព្រះ​នាង នរោត្តម ជេន​ណា បានរៀបរាប់ថា “ថ្ងៃទី១១ខែមីនា​ ឆ្នាំ២០២៥​ ជាថ្ងៃរំលឹកកំណេីត១៣ឆ្នាំនៃខ្ញុំ ថ្ងៃដ៏ពិសេសនេះ​គឺ ខ្ញុំរីករាយណាស់គ្មានអ្វីក្រៅពីអរព្រះគុណ​ព្រះមាតាខ្ញុំ ដែលបានបង្កើតនិងថែរក្សាការពារខ្ញុំពិសេសសម្តេចតាក្រុមព្រះ​ដែលតែងតែអប់រំទូន្មានចៅគ្រប់នាទី។

ព្រះនាង​តូច ជេន​ណា បានមានព្រះរាជបន្ទូលថា ទន្ទឹមនេះ​ការចម្រេីនវ័យក៏ជាពេលដ៏រីករាយដោយ ខ្ញុំមានសេចក្តីសុខ​ប្រកបដោយស្នាមញញឹមកេីតឡេីងពីការគាំទ្រពីសំណាក់ពុកម៉ែបងប្អូនដែលស្រឡាញ់រាប់អាន​និងគាំទ្រកិច្ចការងារសិល្បៈរបស់ខ្ញុំ។

ព្រះនាងជេន​ណា បញ្ជាក់ទៀតថាខ្ញុំនឹងធ្វេីដំណេីរលេី វិថីសិល្បៈដែលខ្ញុំស្រឡាញ់​ដេីម្បីបំរេីឧត្តមប្រយោជន៍ ជាតិនិងពុកម៉ែបងប្អូនទាំងអស់គ្នាជាបន្តទៀត​។ ជាចុងក្រោយសូមអរគុណបងស្រីហង្ស ALmée Couture ដែលគាត់បានរចនាម៉ូដរ៉ូបជាមួយរូបផ្ការំដួលដែ លតំណាងនៅប្រទេសកម្ពុជាក្នុងថ្ងៃពិសេសរបស់ខ្ញុំ គាត់បានដាក់កម្លាំងកាយកម្លាំងចិត្តក្នុងកាបង្កើតនៅម៉ូដនេះឡើងមក។

សូមជម្រាបថាព្រះ​នាង​តូច ជេន​ណា នរោត្ដមប្រសូត​នៅ​ថ្ងៃ​ទី​១១ខែមីនា ឆ្នាំ២០១២ គឺជា​សមាជិក​នៃព្រះ រាជ​វង្សានុវង្ស​កម្ពុជាដោយ​ព្រះ​នាង​ជា​បុត្រី​ទី​ពីរ​របស់​ព្រះបាទ​នរោត្តម បុប្ផា​រី និង​ជា​ចៅស្រី​របស់​អតីត​ព្រះ មហាក្សត្រនរោត្តម សីហ​នុ ព្រះ​បរម​រតនៈ​កោដ្ឋ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

កម្ពុជា និងស្ថាប័នក្នុងឧស្សាហកម្មគ្រឿងស្រវឹងអន្តរជាតិ រួមគ្នាដាក់ចេញយុទ្ធនាការ ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ឱកាសថ្ងៃចម្រើនព្រះជន្ម ព្រះនាងតូច ជេន​ណា បង្ហាញឆន្ទៈបន្តដំណេីរលេីវិថីសិល្បៈ បម្រើឧត្តមប្រយោជន៍ជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​អ៊ីស្រាអែល​វាយប្រហារទីតាំងយោធា​ស៊ីរី​ ក្នុង​ខេត្ត Deraa ភាគខាងត្បូង​​​​ប្រទេស​

ជីវិតកម្សាន្ដ១ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Facebook
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​Facebook នឹង​លុបវិដេអូផ្សាយផ្ទាល់ ​បន្ទាប់ពី ៣០ ថ្ងៃ នៅវៀតណាម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២០ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម