Connect with us

ជីវិតកម្សាន្ដ

«Knock-Off» ភាពយន្តសម្ដែងដោយ Kim Soo Hyun ប្រឈមហានិភ័យ ខណៈរឿងអាស្រូវកំពុងផ្ទុះខ្លាំង

បានផុស

នៅ

តារាសម្តែង Kim Soo Hyun បានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសដែលកំពុងកើនឡើង ដោយធ្វើឲ្យរឿងភាគថ្មី «Knock-Off» និងការយល់ព្រមលើម៉ាកយីហោជាច្រើន កំពុងប្រឈមនឹងហានិភ័យ។ រឿងអាស្រូវ​ដែល​ជំរុញ​ដោយ​ការចោទប្រកាន់​ពី​គ្រួសារ​សព​ Kim Sae Ron បាន​ក្លាយជា​ស្រមោល​លើ​អាជីព ដោយ​អារម្មណ៍​សាធារណៈ​បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ​ប្រឆាំងនឹង​តារាប្រុសដល់ថ្នាក់ពហិការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១០ ខែមីនា ប៉ុស្តិ៍ YouTube វិទ្យាស្ថានស្រាវជ្រាវ Garosero បានអះអាងថា គ្រួសាររបស់ Kim Sae Ron បានចោទប្រកាន់ថា តារាស្រីមានទំនាក់ទំនងរយៈពេល៦ឆ្នាំជាមួយ Kim Soo Hyun ចាប់តាំងពីនាងនៅអាយុ១៥ឆ្នាំ។ ប៉ុស្តិ៍នេះបានចោទប្រកាន់តារាប្រុសបន្ថែមទៀតថា មានការពាក់ព័ន្ធនៅក្នុងបញ្ហាជុំវិញការផ្ទេរភ្នាក់ងាររបស់នាង ជម្លោះហិរញ្ញវត្ថុជុំវិញគ្រោះថ្នាក់ចរាចរណ៍នូវទំហំទឹកប្រាក់៧០០ លានវ៉ុន និងរឿងចម្រូងចម្រាសផ្សេងទៀត។

យ៉ាងណា រឿងអាស្រូវកាន់តែទាក់ទាញ សូម្បីតែអ្នកដែលព្យាយាមរក្សាអព្យាក្រឹតដំបូង ក៏ងាកចេញពី Kim Soo Hyun ដែរ។ អារម្មណ៍អវិជ្ជមាននេះបានចាប់ផ្តើមជះឥទ្ធិពលដល់អាជីព ជាមួយនឹងភាពយន្ត ‘Knock-Off’ របស់ Disney+ ដែលជារឿងដែលគេរំពឹងទុកច្រើន ថានឹងជោគជ័យ។ ជាពិសេស ការយល់ព្រមជាមួយនឹងម៉ាកយីហោជាងដប់កំពុងប្រឈមមុខនឹងការត្រួតពិនិត្យដែលកំពុងកើនឡើង។ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានចាប់ផ្តើមដាក់ពាក្យបណ្តឹងជាមួយម៉ាកទាំងនេះ ថែមទាំងអំពាវនាវឲ្យធ្វើពហិការលើផលិតផលដែលពាក់ព័ន្ធជាមួយតារាប្រុសថែមទៀតផង។

ជាមួយនឹងរដូវកាលទី១ ដែលគ្រោងនឹងចេញផ្សាយនៅក្នុងខែមេសា ក្រុមការងារផលិតកម្មបានគ្រោងធ្វើសន្និសីទសារព័ត៌មានជាផ្លូវការនៅពាក់កណ្តាលខែមេសា។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងរឿងអាស្រូវកាន់តែកើនឡើង ពេលនេះ ពួកគេប្រឈមមុខនឹងបញ្ហាប្រឈមដ៏គួរឲ្យភ័យខ្លាច ក្នុងការដោះស្រាយហានិភ័យ Kim Soo Hyun ក្នុងរយៈពេលមួយខែក្រោយ ឬដោះស្រាយជាមួយនឹងការធ្លាក់ចុះដែលអាចកើតមានក្នុងអំឡុងពេលផ្សព្វផ្សាយ។

សម្រាប់ពេលនេះ ក្រុម ‘Knock-Off’ កំពុងជំរុញទៅមុខ ដោយផ្តោតលើការបញ្ចប់រដូវកាលទី២ ដោយមិនធ្វើសេចក្តីថ្លែងការណ៍ផ្លូវការអំពីភាពចម្រូងចម្រាសរបស់ Kim Soo Hyun ។ ដោយសារការផលិតជិតរួចរាល់ ការផលិតឡើងវិញមិនមែនជាជម្រើសទេ។ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយសង្គមក៏បានបញ្ជាក់ផងដែរថា តារាប្រុសរូបនេះក៏ត្រូវបានគេឃើញថតនៅក្នុងឈុតទាំអនោះដែរ។

យ៉ាង​ណា​មិញ ​ភាពចម្រូងចម្រាស​នៅ​ជុំវិញ​តារា​សម្ដែង ​មិន​មាន​សញ្ញា​ថា​ស្លាប់​ឡើយ។ ឥឡូវនេះ ភ្នែកទាំងអស់កំពុងសម្លឹងមើល Kim Soo Hyun និងភ្នាក់ងាររបស់គាត់ ដោយឆ្ងល់ថា តើគាត់នឹងបំបែកភាពស្ងៀមស្ងាត់ផ្ទាល់ខ្លួន ឬប្រសិនបើភ្នាក់ងាររបស់គាត់នឹងបន្តប្រកាន់ខ្ជាប់នូវជំហរ ការចោទប្រកាន់មិនពិត សកម្មភាពផ្លូវច្បាប់ ដោយមិនផ្តល់ការបំភ្លឺបន្ថែមណាមួយឲ្យទស្សនិកជនដឹងច្បាស់ទេ នោះហើយជាសញ្ញានៃការវិបត្តិអាជីពងើបមិនរួចឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Kim Soo-hyun បដិសេធ​ចចាមអារ៉ាម​ទាក់ទង​ Kim Sae-ron កាលនាងអាយុ១៥ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រកាស​ជួយ​ទិញ Tesla មួយ​គ្រឿង ដើម្បី​គាំទ្រ​លោក Musk ខណៈការ​លក់​កំពុង​ធ្លាក់​ចុះ

Sokha Hotels

ព័ត៌មានពេញនិយម