Connect with us

ជីវិតកម្សាន្ដ

ដេត ស្រីនាឌ ត្រៀមតំណាងកម្ពុជាចូលរួមកម្មពិធីលំដាប់អន្តរជាតិនៅវៀតណាម ខណ:ប្រកាសឆន្ទ:បែបនេះ

បានផុស

នៅ

អតីតបវរកញ្ញា Miss Planet Cambodia 2024 កញ្ញា ដេត ស្រីនាឌ បានប្រកាសការតាំងចិត្តខ្ពស់ បង្ហាញឆន្ទ:របស់ខ្លួនដើម្បីនាំយកទង់ជាតិកម្ពុជាទៅកាន់ពិភពលោកម្តងទៀត ខណ:កំពុងត្រៀមតំណាងកម្ពុជា ចូលរួមកម្មពិធីលំដាប់អន្តរជាតិនៅវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសឆន្ទ:របស់កញ្ញា ដេត ស្រីនាឌ បន្ទាប់ពីនាងទទួលបានឱកាសជ្រើសរើសឱ្យក្លាយជាតារាតំណាងកម្ពុជា សម្រាប់ដើរបង្ហាញក្នុងវិធី Global Student Fashion Week ដែលប្រជុំទៅដោយតារាបង្ហាញម៉ូតលេចធ្លោជាច្រើនមកពីបណ្តាប្រទេសផ្សេងៗគ្នានៅជុំវិញពិភពលោក។

តាមការបញ្ជាក់ឱ្យដឹងពីកញ្ញាដេត ស្រីនាឌចំពោះកម្ម វិធីនេះគឺរៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ដោយចាប់ថ្ងៃ ទី១៥ ដល់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២៥ នៅទីក្រុងហា ណូយ ប្រទេសវៀតណាមខណ: ដេត ស្រីនាឌ បានប្តេជ្ញាចិត្តនឹងធ្វើឱ្យបានល្អបំផុតដើម្បីលើកមុខមាត់ ប្រទេសជាតិ។

អតីតបវរកញ្ញា Miss Planet 2024 រូបនេះ បានរៀបរាប់ថា ខ្លួននឹងលើកទង់ជាតិកម្ពុជាម្តងទៀត​ទៅកាន់ពិភពលោក។ កញ្ញាថា “នាងខ្ញុំពិតជារំភើបដែលត្រូវបានជ្រើសរើសជាតារាបង្ហាញម៉ូតតំណាងឱ្យកម្ពុជា នៅឯប្រទេសវៀតណាម ក្នុងចំណោមតារាបង្ហាញម៉ូតជុំវិញពិភពលោកនៅក្នុងកម្មវិធី Global Student Fashion Week ។

កញ្ញា ដេត ស្រីនាឌ បាននិយាយបន្ថែមថា សូមចូលរួមជាមួយនាង ដើម្បីបំពេញដំណើរនេះនៅទីក្រុងហាណូយប្រទេសវៀតណាម ចន្លោះថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០២៥ ក្នុងកម្មវិធី Global Student Fashion Week៕ អត្ថបទ៖ ចាន់រ៉ា

ដេត ស្រីនាឌ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម