ជីវិតកម្សាន្ដ
Cardi B បាចលុយរាប់លានដុល្លារ បង្ហាញភាពហ៊ឺហារក្នុងក្លិប ដូចមហាសេដ្ធី
តារាចម្រៀងរ៉េប Cardi បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបនាងកាន់លុយដុល្លារទាំងបាច់ៗ បាចឡើងទៅលើ រួចបញ្ចេញសកម្មភាពរាំងបណ្ដើរច្រៀងបណ្ដើរ នៅក្នុងក្លិបមួយនៃសាធារណរដ្ឋដូមីនីកែន លើទឹកដីអាមេរិក។

តាររយៈវីដេអូនោះ តារារ៉េបដែលឈ្នះពានរង្វាន់ Grammy បានស្លៀកពាក់ឈុតពណ៌ផ្កាឈូក ដោយបញ្ចេញសកម្មភាពដើរចូលក្លឹបដែលប្រដាប់ដោយលុយកាក់រាប់លានដុល្លារក្នុងដៃ ហើយក្រោយមកនាងក៏ទាញលុយទាំងនោះបាចឡើងទៅលើភ្លាំៗ។ ភ្លាមៗនោះដែរ ហ្វូងមនុស្សដែលនៅនៅជុំវិញតារាស្រីស្រាប់តែធ្វើតាមនាង ព្រមទាំងស្រែកហ៊ោឡើងមក ខណៈអ្នកខ្លះ កាន់កាមេរ៉ាបំភ្លឺហាក់សប្បាយរីករាយនឹងទិដ្ធភាពបែបនេះខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពរបស់តារារ៉េបវ័យ៣២ឆ្នាំក្នុងក្លិបកម្សាន្ត បានធ្វើឲ្យមានការរិះគន់យ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកទស្សនា។ អ្នកខ្លះចោទសួរពីរឿងហួសហេតុនេះ ដោយឆ្ងល់ថា នាងដុតលុយប៉ុន្មានយប់នោះ? តើនោះ គ្រាន់តែជាការលេងសើចរបស់នាងឬមានអត្ថន័យជ្រៅជាងនេះ ។
យ៉ាងណាមិញ កាលពេលកន្លងមក ក្រុមអ្នករិះគន់ជាច្រើនបានចោទសួរអំពីបញ្ហាហិរញ្ញវត្ថុរផ្ទាល់ខ្លួនរបស់នាង បន្ទាប់ពីវីដេអូដែល Cardi B ពាក់អាវរដូវរងាចំនួន ៤ ពី Shein ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលបង្កើតឡើងនៅប្រទេសចិន និងត្រូវគេស្គាល់ថាជាយីហោសម្លៀកបំពាក់តម្លៃទាបបំផុត។ នាពេលនោះ តារាស្រីបានឆ្លើយតបផូងៗថា ខ្លួនតែងតែចំណាយប្រាក់ ៣លានដុល្លារក្នុងមួយខែ ហើយអាចទិញអ្វីដែលនាងចង់បានថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Cardi B បន្ទោសលោក ត្រាំ ថា ធ្វើឲ្យខូចស្បែកជើងប្រណិត និងទារសំណងជាថ្នូរឲ្យពូបង្កើតវិលមកអាមេរិកវិញ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន