Connect with us

ជីវិតកម្សាន្ដ

ទោះបកស្រាយ! ខេម យល់ថា ទង្វើអ្នកប្រូម៉ូតផលិតផលរាំស្លុយលើ TikTok ធ្វើឱ្យប៉ះពាល់ខ្លាំងដល់តម្លៃសង្គម និងស្ត្រីខ្មែរ

បានផុស

នៅ

ទោះបីមានការចេញមុខបកស្រាយពីសាមុីខ្លួនតែកំពូលតារាចម្រៀងលោក ខេម និងមហាជននៅបង្ហាញការមិនពេញចិត្តដោយយល់ថាទង្វើម្ចាស់គណនី TikTok ” koko Jenni ​”​ រាំបែកស្លុយ ធ្វើប៉ះពាល់ខ្លាំងដល់ត ម្លៃសង្គមនិងតម្លៃស្ត្រីខ្មែរ។

ខេម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ ថ្មីៗនេះ កើតមានការរិះគន់ជាខ្លាំងពីសំណាក់មហាជនប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក្រោយមានការចែកចាយវីដេអូមួយ បង្ហាញសកម្មភាពរបស់ម្ចាស់គណនី TikTok មានប្រជាប្រិយភាពម្នាក់ ឈ្មោះ koko Jenni បញ្ចេញក្បាច់រាំបែកស្លុយមិនសមរម្យ នៅកំឡុងពេលប្រម៉ូតផលិតផលមួយ នាថ្ងៃសិទ្ធិនារី ៨មីនា ដែលទង្វើនេះនាំឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ។

តារាចម្រៀងលោក ខេម បានបញ្ចេញទស្សន: ក្រោយពេលបុគ្គលភេទទី៣ ស្លៀកពាក់ជាស្រីរូបនេះ ចេញមុខបកស្រាយថា ប្អូន..បងនិយាយត្រង់មិនជាន់ពន្លិចអី្វទេ បើប្អូនឈប់បានគួរឈប់ទៅ បើប្អូនចង់សប្បាយបែបនេះ មិនហាមប្អូនទេ។ប៉ុន្តែគួរស្ងាត់ៗគ្នាប្អូនទៅកុំយកមកបង្ហោះទោះជាប្អូនមិនមែនភេទស្រីចំឬ មិនចំ បងមិនថានោះទេប៉ុន្តែការតុបតែងខ្លួនប្អូននេះបង្ហាញប្អូនជាស្រីហើយ ។

លោក ខេម និយាយទៀតថា”ពេលប្អូនឬមិត្តភក្តិប្អូនយកមកបង្ហោះវាធ្វើអោយប៉ះពាល់តម្លៃសង្គម និងត ម្លៃស្ត្រីខ្មែរប្រសិនបើប្អូនមិននិយាយខ្មែរឬជាជនជាតិខ្មែរនោះបងមិនបញ្ចេញយោបល់នោះទេតែនេះប្អូននិ យាយខ្មែរហើយជាជនជាតិខ្មែឬអាចនិយាយថារាំលើទឹកដីខ្មែរ ទោះចង់មិនចង់ក៏វាប៉ះពាល់រួចបាត់ទៅហើយ នេះវាពិតជាប៉ះពាល់តម្លៃសង្គមខ្មែរយើងពិតមែន”។

ទោះបីមានការបកស្រាយយ៉ាងនៅមានមហាជនជាច្រើន សម្តែងការមិនពេញចិត្តនិងរិះគន់ចំពោះទង្វើមិនគប្បីដែលជាគំរូអាក្រក់មួយសម្រាប់ក្មេងៗជំនាន់ក្រោយ ព្រមទាំងសង្គមផងដែរ ទោះបុគ្គលរូបនោះបកស្រាយថាគ្មានចេតនាធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីឬខ្លួនជាភេទផ្ទុយ(ភេទទី៣)ក៏ពិតមែន៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេម
ជីវិតកម្សាន្ដ៤៤ វិនាទី មុន

ទោះបកស្រាយ! ខេម យល់ថា ទង្វើអ្នកប្រូម៉ូតផលិតផលរាំស្លុយលើ TikTok ធ្វើឱ្យប៉ះពាល់ខ្លាំងដល់តម្លៃសង្គម និងស្ត្រីខ្មែរ

ព័ត៌មានអន្ដរជាតិ៥៨ វិនាទី មុន

ហ្សេលេនស្គី ផ្តាំទៅសម្ព័ន្ធមិត្តទាំងឡាយថា ប្រយ័ត្នចាញ់បោកពូទីន រឿងបទឈប់បាញ់

សេដ្ឋកិច្ច២ នាទីutes មុន

កសិករផ្អាកផលិតអំបិលមួយខែ រង់ចាំអាកាសធាតុអំណោយផល

កោះច្រែង
ព័ត៌មានជាតិ៩ នាទីutes មុន

​កោះច្រែង មាន​​រមណីយដ្ឋានកែច្នៃ​មួយ​​ទើប​ង្កើត មាន​កន្លែង​កម្សាន្ត​ចម្រុះ ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​ទៅ​កម្សាន្ត​ឥតដាច់

កីឡា១៣ នាទីutes មុន

និស្សិត​ផ្នែក​គ្រប់គ្រង​ ប៉ាល់ ស្រីនីត​ ឈ្នះ​មេដាយ​មាស​​ និង​ប្ដេជ្ញា​ចូលរួម​អភិរក្ស​គុនមរតក​ដូនតា​

Sokha Hotels

ព័ត៌មានពេញនិយម