Connect with us

ជីវិតកម្សាន្ដ

តា ហ្វ៊ុយ ហ្សូ ចូលសង្គ្រោះបន្ទាន់ ដោយជំងឺសួតធ្វេីទុក្ខសារជាថ្មី

បានផុស

នៅ

សិល្បករជើងចាស់ល្បីឈ្មោះលោក ស៊ូ​ សាវ៉ាង ហៅលោកតា ហ្វ៊ុយ ហ្សូ បានធ្លាក់ខ្លួនឈឺធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ​ពេទ្យ ខណ:ដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការព្រួយបារម្ភ និងជូនពរគាត់ឱ្យឆាប់ជាសះស្បើយពីជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ឱ្យដឹងនៅលើគណនីហ្វេសប៊ុកឈ្មោះ Heang Chamnith បានបង្ហោះជូនដំណឹងកាលពីព្រលប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ថាតារាកំប្លែងលោកតា​ ស៊ូ​ សាវ៉ាង​ ហៅតា​ ហ្វ៊ុយហ្សូ​ សិល្បកររៀមច្បងនៃកម្ពុជាកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​ដោយជំងឺសួតធ្វេីទុក្ខសារជាថ្មី​។

ដោយសាមានជីវភាពខ្វះខាតប្រភពខាងលើ ក៏បានអំពាវនាវសូមមហាជនខ្មែរទាំងក្នុងប្រទេស និង​ក្រៅប្រទេសមេត្តាជួយឧបត្ថម្ភជាថវិការ​ ដេីម្បីជួយសម្រួលបន្ទុកក្រុមគ្រួសាររបស់លោកតា ហ្វ៊ុយ ហ្សូ ដដែលកំពុងជួបទុក្ខលំបាកជាពិសេសសិល្បករសិល្បការិនី រួមអាជីព​មេត្តាចូលរួមជួយលោកតាទាំងអស់គ្នាផង។

ជាមួយគ្នានៃដំណឹងខាងលើនេះ ឃើញមានមហាជនអ្នកគាំទ្រ និងសិល្បករសិល្បការិនីខ្មែរ មួយចំនួនបានសម្តែងការព្រួយបារម្ភចំពោះសុខភាពនឹងបានជូនពរតារាកំប្លែងជើងចាស់ល្បីឈ្មោះលោកតា ស៊ូ សាវ៉ាង ហៅលោកតា ហ្វ៊ុយ ហ្សូ​ ឆាប់ជាសះស្បេីយពីជំងឺ។

គួរបញ្ជាក់ថា ពេញមួយជីវិតរបស់តារាសម្ដែង និងកំប្លែងលោកតា ហ្វ៊ុយ ហ្សូ និងភរិយាបានបម្រេីវិស័យសិល្ប:រហូតមក។ ក្រៅពីនេះ លោកទាំងពីរក៏បានលះបង់គ្រប់បែបយ៉ាង ក្នុងការបណ្ដុះបណ្ដាលជំនាញសិល្ប:និងតន្ត្រីបុរាណដល់ក្មេងៗជំនាន់ក្រោយជាច្រេីននាក់រួចមកហេីយ ជួយឱ្យពួកគាត់មានអាជីពនិងប្រាក់ចំណូលចិញ្ចឹមជីវិត។

ទន្ទឹមនឹងដំណឹងនេះ ប្រធានសមាគមសិល្បករខ្មែ ក៏បានអំពាវនាវសប្បុរជន ចូលរួមឧបត្ថម្ភជួយសិល្បករជើងចាស់លោកតា ហ្វ៊ុយហ្សូ ខណ: ស្ថានភាពជំងឺកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។

ក្រៅបង្ហាញនូវក្តីព្រួយបារម្ភលោកជំទាវប្រធានបាន ណែនាំដល់ក្រុមកាងារសមាគមសិល្បករខ្មែរចាត់ចែងនូវថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារដេីម្បីរំលែកការលំបាកមួយផ្នែកជាបណ្តោះអាសន្ន។ ក្នុងនោះដែរ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជំងឺរបស់សិល្បករលោក ស៊ូ សាវ៉ាង ហៅតា ហ្វ៊ុយហ្សូ ដែលកំពុងសង្គ្រោះបន្ទាន់ដោយសារជំងឺសួតរើឡើង។

ដោយសារសមាគមសិល្បករខ្មែរជាអង្គការមិនមែនរ ដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញនិងមានសិល្បក រចាស់ជរាជាច្រើនទៀតត្រូវយកចិត្តទុកដាក់គាំពារផ ងនោះដូច្នេះសមាគមពុំមានលទ្ធភាពច្រើនដេីម្បីជួយដល់សិល្បកររៀមច្បងលោកតា ស៊ូ សាវ៉ាង នោះទេ។

ប៉ុន្តែក្នុងនាមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ សូមអំពាវនាវដល់សប្បុរសជន ជាពិសេសមហាជនដែលតែងតែមានការគាំទ្រចំពោះសិល្បកររៀមច្បងរូបនេះ អាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពដើម្បីរំលែកការលំបាកលើកាចំណាយដ៏ច្រើនរបស់ក្រុមគ្រួសារ ក្នុងការព្យាបាលថែទាំជំងឺរបស់សិល្បករលោកតា ស៊ូ សាវ៉ាង ហៅ ហ្វ៊ុយហ្សូ តា មរយៈសមាគមសិល្បករខ្មែរដែលមានគណនីធនាគារដូចខាងក្រោមនេះ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

UN ​ថ្កោលទោស​រប​បសឹក​មីយ៉ាន់​ម៉ា​​​ដែល​បង្កើន​​ការ​​វាយប្រហារ​ រារាំង​ដល់សកម្មភាព​មនុស្ស​ធម៌​​

ព័ត៌មានជាតិ១៤ នាទីutes មុន

បាន​រថយន្តក្រុងជិះ​ឥតគិតថ្លៃ ស្រ្តី​​ម្នាក់​កាត់បន្ថយ​ចំណាយ​​បាន​ជាង​ ៣០ ម៉ឺន​រៀល​ ពេល​លេង​ស្រុក​ម្តងៗឱកាស​ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ចិន​ប្រកាស​ផ្តល់​ជំនួយ​តម្លៃ១៣៧​លាន​ដុល្លារ​​ដល់​មី​យ៉ាន់​ម៉ា​​​ដែលរងគ្រោះ​រញ្ជួយដីធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

សេដ្ឋកិច្ច២៨ នាទីutes មុន

កម្ពុជានាំចេញទៅចិនសម្រេចបានទឹកប្រាក់ជិត $៣៥០ លាន នៅត្រីមាសទី១

Sokha Hotels

ព័ត៌មានពេញនិយម