Connect with us

ជីវិតកម្សាន្ដ

ជីវិត Won Bin ពីតារាធម្មតា ក្លាយជាតួកូរ៉េល្បីល្បាញ រហូតសុខៗក៏បាត់មុខពីសិល្បៈ

បានផុស

នៅ

Won Bin ជា​ឈ្មោះ​ដែល​មនុស្ស​ជា​ច្រើន​ស្គាល់​ថា​ ជា​តារា​ប្រុស​ម្នាក់​ជា​ទី​ពេញ​ចិត្ត​របស់​មនុស្ស​ស្រី​ទូទាំង​អាស៊ី​ជាមួយ​នឹង​ទម្រង់​មុខ​ដ៏​សង្ហា​ បូករួមទាំងជំនាញសម្ដែងដ៏គួរឲ្យចាប់អារម្មណ៍ ធ្វើឲ្យគាត់ត្រូវគេហៅថាសម្បត្តិជាតិ។ ប៉ុន្តែនៅពីក្រោយភាពល្បីល្បាញ និងការបាត់ខ្លួនពីឧស្សាហកម្មកម្សាន្ត មានរឿងជាច្រើនទៀតអំពីបុរសម្នាក់នេះ ដែលអ្នកប្រហែលជាមិនដឹង។

ថ្ងៃនេះយើងខ្ញុំនឹងនាំប្រិយមិត្តអ្នកអានទៅស្គាល់ Won Bin ឲ្យកាន់តែច្បាស់ តាមរយៈជីវប្រវត្តិ និងរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍របស់លោក ពីតារាម៉ូដែលធម្មតាមួយរូប ក្លាយជាកំពូលតារាសម្តែងក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង។

Won Bin មានឈ្មោះពិត Kim Do Jin កើតនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ១៩៧៧ នៅ Jeongseon ខេត្ត Gangwon ទីជនបទដ៏ស្ងប់ស្ងាត់នៃប្រទេសកូរ៉េខាងត្បូង គិតមកដល់សព្វថ្ងៃនេះគាត់មានអាយុ ៤៨ ឆ្នាំ គាត់បានបញ្ចប់ការសិក្សាពីនាយកដ្ឋានភាពយន្ត នៃសាកលវិទ្យាល័យ Yongin។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចរបត់នៃជីវិតរបស់ Won Bin បានចាប់ផ្តើមនៅឆ្នាំ ១៩៩៧ នៅពេលដែលគាត់បានសម្រេចចិត្តធ្វើសវនកម្មសម្រាប់ក្រុមហ៊ុនរចនាសម្លៀកបំពាក់មួយ។ ជាមួយនឹងរូបរាងដ៏ទាក់ទាញ និងលេចធ្លោបានធ្វើឲ្យ Won Bin ជ្រើសរើសជាគំរូ ហើយនោះគឺជាទ្វារដំបូងដែលបានបើកស្វាគមន៍គាត់ចូលទៅក្នុងឧស្សាហកម្មកម្សាន្ត។

ក្រោយមក លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងកម្មវិធីចម្រុះ Our Story នៅលើកញ្ចក់ទូរទស្សន៍ KBS និងបានចាប់ផ្តើមសម្តែងក្នុងរឿងភាគជាច្រើនដូចជា «Propose”, “Ready, Go”, “Kwangki”, “Tough Guy’s Love”, “Guns និង “Friends» ។

ការងារ​ដែល​ធ្វើ​ឲ្យតារាប្រុសវ័យ៤៨ឆ្នាំ ល្បី​ល្បាញខ្លាំងគឺ​រឿង «Autumn in My Heart» ក្នុង​តួនាទី​ជា Han Tae-seok កូនប្រុស​ម្ចាស់​សណ្ឋាគារ​ដ៏​មាន​ទ្រព្យសម្បត្តិ​ម្នាក់​សុខចិត្ត​កែប្រែ​ខ្លួន​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ តួនាទីនេះបានធ្វើឲ្យគាត់ទទួលបានពានរង្វាន់តារាសម្តែងល្អបំផុតនៅ KBS Awards និងពានរង្វាន់តារាសម្តែងថ្មីល្អបំផុតនៅ Baek-Sang Award ក្នុងឆ្នាំដដែល។

ក្នុងឆ្នាំ ២០០៤ Won Bin បានសម្តែងក្នុងខ្សែភាពយន្ត Taegukgi ចុងបញ្ចប់នៃសង្គ្រាម វាជាខ្សែភាពយន្តដែលផលិតឡើងដើម្បីរំលឹកខួបលើកទី ៥០ នៃសង្គ្រាមកូរ៉េ ជាមួយនឹងថវិកាផលិតខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េគឺ ១២.៨ លានដុល្លារអាមេរិក។ ភាពយន្តនេះទទួលបានជោគជ័យយ៉ាងធំធេង ហើយបានក្លាយជាភាពយន្តកូរ៉េខាងត្បូងដែលរកចំណូលបានខ្ពស់បំផុតនាពេលនោះ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីខ្សែភាពយន្តឆ្នាំ ២០១០ «The Man from Nowhere» Won Bin មិនបានចូលរួមក្នុងគម្រោងសម្តែងទៀតទេ។ នេះ​បាន​ចោទ​ជា​ចម្ងល់​ក្នុង​វិស័យ​សិល្បៈ​ថា ​តើ​លោក​នៅ​តែ​ជា​តារា​សម្ដែង​ឬ​អត់?

នៅក្នុងជីវិតផ្ទាល់ខ្លួនតារាប្រុសបានរៀបការជាមួយតារាសម្តែង Lee Na-young ក្នុងឆ្នាំ ២០១៥ ហើយពួកគេមានកូនប្រុសតែមួយគត់មកដល់ពេលនេះ។ បើទោះបីជាបាត់មុខពីការសម្តែងយូរមកហើយក្តី។ ប៉ុន្តែ​លោក​នៅតែ​ត្រូវបាន​គេ​ចងចាំ​ថា​ជា​តារា​ដែល​មាន​សមត្ថភាព និង​ជាទី​ពេញចិត្ត​របស់​អ្នកគាំទ្រ​ទូទាំង​អាស៊ី​។

ហេតុអ្វី Won Bin សម្រេចចិត្ត​ឈប់​ពី​វិស័យ​សិល្បៈ? សំណួរ​នេះ​នៅ​តែ​ជា​អាថ៌កំបាំង​ដែល​គ្មាន​នរណា​ម្នាក់​អាច​ផ្តល់​ចម្លើយ​ច្បាស់លាស់​បាន​ឡើយ។ មានពាក្យចចាមអារ៉ាម និងការរំពឹងទុកជាច្រើន។ អ្នកខ្លះថា Won Bin ប្រហែលជាចង់រស់នៅក្នុងជីវិតឯកជនឲ្យបានពេញលេញ។ អ្នកខ្លះនិយាយថា គាត់ប្រហែលជាកំពុងស្វែងរកតួនាទីដ៏លំបាក និងខុសគ្នា ឬប្រហែលជាមានហេតុផលផ្សេងទៀតដែលយើងមិនដឹង។

ប៉ុន្តែទោះជាមូលហេតុពិតយ៉ាងណាក៏ដោយ រឿងមួយដែលមិនអាចប្រកែកបានគឺ ការចង់បានដែលអ្នកគាំទ្រទូទាំងពិភពលោកមានចំពោះ Won Bin ទោះបីជារាប់ទសវត្សរ៍បានកន្លងផុតទៅ ប៉ុន្តែឈ្មោះរបស់លោកនៅតែត្រូវបានគេនិយាយគ្រប់ពេល អ្នកគាំទ្រនៅតែរង់ចាំ ហើយសង្ឃឹមថាថ្ងៃណាមួយតួប្រុសរូបនេះ នឹងបង្ហាញមុខនៅលើអេក្រង់ម្តងទៀត ដើម្បី​នាំ​មក​នូវ​ភាព​រីករាយ និង​ចំណាប់​អារម្មណ៍​ដល់​ទស្សនិកជន​ជា​ថ្មី​ម្តង​ទៀត។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះស្របពេលដែលព័ត៌មានដ៏រសើបរបស់ Kim Sae Ron ក៏ស្រាប់តែលេច​ពាក្យ​ចចាមអារ៉ាម​ថា Won Bin ធ្លាប់បានស្នើសុំជួយសងបំណុល ៧០០ លានវ៉ុន (ប្រហែល ៤៨,0០០០ដុល្លារ) ជំនួសនាង បន្ទាប់ពីដឹងថានាងមានបញ្ហាហិរញ្ញវត្ថុ។

តាមពិតទៅ Won Bin និង Kim Sae Ron ធ្លាប់បានធ្វើការជាមួយគ្នានៅក្នុងខ្សែភាពយន្តឆ្នាំ ២០១០ក្រោមចំណងជើងថា «The Man from Nowhere» នៅពេលដែលតារាស្រីនៅតែជាកុមារីម្នាក់នូវឡើយ។ យ៉ាងណា បន្ទាប់ពីការស្លាប់របស់ Kim Sae Ron តារាប្រុសបានចូលរួមពិធីបុណ្យសពដើម្បីគោរពនិងសម្ដែងក្ដីឈឺចាប់ខ្លាំងបំផុតក្នុងជីវិត។ ដូច្នេះហើយ បើជាលោកបាត់មុខពីពិភពសិល្បៈយ៉ាងណាក្ដីប៉ុន្តែកេរ្តីឈ្មោះរបស់តារាប្រុសនៅតែក្រអូបសាយដោយសារតែទឹកចិត្តដ៏ស្មោះសរនិងអាជីពការងារដែលបានបន្សល់ទុក នៅក្នុងការចងចាំនៃឧស្សាហកម្មកម្សាន្តកូរ៉េជារៀងរហូត៕

Kim Sae Ron និង Won Bin

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វិទ្យាស្ថាន Garo Sero បង្ហាញចំណូលចិត្តពិសេសរបស់ Kim Soo Hyun ចំពោះស្រីៗអាយុក្មេងជាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម