Connect with us

ជីវិតកម្សាន្ដ

ម៉េង កែវពេជ្ជតា ស្នើរួមគ្នាលុបបំបាត់ក្រុមផលិតមាតិកាបំពុលសង្គម ដើម្បីប្រយោជន៍ជាតិ

បានផុស

នៅ

កំពូលតារាចម្រៀងសម្លេងពិរោះរណ្តំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា ក្នុងគោលបំណងចូលរួមបំបាត់រឿងមិនល្អ ដែលនាំឱ្យប៉ះពាល់តម្លៃសង្គមបានចេញមុខបំផុសដោយស្នើដល់មហាជនអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមគ្នាលុបបំបាត់ក្រុមផលិតមាតិកា បំពុលតាមបណ្តាញសង្គមដើម្បីប្រយោជន៍ជាតិ។

ម៉េង កែវពេជ្ជតា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អ្នកនាង ម៉េង កែវពេជ្ជតា នាពេលនេះដោយសង្កេតឃើញថាបច្ចុប្បន្ន កំពុងមានបុគ្គលមួយចំនួនបានបង្កើតនូរឿងរ៉ាវអសីលធម៌ខ្វះការគិតពិចារណាអត់ប្រយោជន៍ដែលនាំឱ្យបំពុលសង្គមតាមរយ:ការប្រើប្រាស់បណ្តាញសង្គមនានាធ្វើជាឈ្នាន់ដើម្បីទាញយកផលប្រយោជ៍ផ្ទាល់ខ្លួន ខណ:អ្នកនាងបំផុសអ្នកគាំទ្រត្រូវរួមគ្នាលុបបំបាត់។

សរសេរបង្ហោះភ្ជាប់ខ្លឹមសារនៃសេចក្តីណែនាំរបស់ក្រសួងព័ត៌មានដល់អ្នកផលិតមាតិការនៅតាមបណ្តាញសង្គមកាលពីថ្មីៗកន្លងទៅ អ្នកនាង ម៉េង កែវពេជ្ជតា បានលើកថា “ផ្តេីមចេញពីការឈប់ចូលមេីលឈប់ចុច Like ឈប់ Comment ឈប់​ Share បន្ទាប់មកត្រូវតែមានចំណាត់ការផ្លូវច្បាប់ឱ្យធ្ងន់ធ្ងរសម្រាប់អ្នកផលិតមាតិកាបំពុល​នោះមាតិការឆ្កួតៗទាំងនោះនឹងរលាយបាត់” ។

តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់បន្ថែមថាការលេីកស្ទួយមាតិការណ៍ ឬរូបភាពមិនត្រឹមត្រូវបែកស្លុយ​គឺគាំទ្រអំពេីអសីលធម៌​។ ដូច្នេះអ្នកនាងយល់ថាយើងត្រូវរួមគ្នាដើម្បីលុបបំបាត់។ តាមរយ:នេះដែរ មានមហាជនមួយចំនួនបានបង្ហាញការគាំទ្រគំណិតដ៏ល្អនេះ។

ក្រៅពីអ្នកនាង ម៉េង កែវពេជ្ជតា ជាការកត់សម្គាល់កន្លងមកក៏មានអ្នកសិល្បករជើងចាស់ល្បីឈ្មោះ ២រូប មកហើយគឺលោក ដួង សុខគា និងលោក គួច ខេវិន តែងបង្ហាញការព្រួយបារម្ភ និងចេញសាបំផុសជាបន្តបន្ទាប់ ជុំវិញអ្នកប្រើប្រាស់បណ្តាញសង្គមយក្សហ្វេសប៊ុក ដើម្បីជាការដាស់តឿនពាក់ព័ន្ធការផលិតមាតិកា និងការបង្ហោះអ្វីមួយនៅលើបណ្តាញសង្គមគួរថ្លឹងថ្លែងឱ្យប្រាកដជាមុនសិន៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម