Connect with us

ជីវិតកម្សាន្ដ

ធ្លាយពាក្យចចាមអារ៉ាមថា Zheng Shuang សម្រាលកូនខែក្រោយ រស់នៅអាមេរិកដូចទាសក

បានផុស

នៅ

កាលពីថ្មីៗ​នេះ​ បណ្ដាញ​សង្គម​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថាតារាសម្ដែងចិន Zheng Shuang នឹង​ត្រូវសម្រាល​កូន​នៅ​ខែ​ក្រោយ។ មជ្ឈដ្ឋាន​មួយ​បាន​បញ្ជាក់​ថា នាង​មាន​ផ្ទៃ​ពោះ​ប៉ុន្មាន​ខែ​ចុង​ក្រោយ ហើយ​ត្រូវ​ជំពាក់​បំណុល​គេ​យ៉ាង​គឃ្លើន ទើប​​ត្រូវលាក់​ខ្លួន​នៅ​ផ្ទះ​គូស្នេហ៍​។ ដំណឹង​មួយនេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជនយ៉ាងច្រើន។

ប៉ុន្មានថ្ងៃមុន តារាសម្ដែងចិនរូនេះត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយ Wilson Yip។ គ្រួសារនេះ ធ្លាប់បានក្លែងបន្លំ ៤០ ពាន់លានយ័ន ហើយបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែ យ៉ាងណាកូនប្រុសនៃគ្រួសារនេះបាននិយាយថា ការជ្រៀតជ្រែករបស់ស់តារាស្រី នៅក្នុងគ្រួសាររបស់គាត់ បានធ្វើឲ្យម្តាយរបស់គាត់វេទនាយ៉ាងខ្លាំង។ គាត់ក៏បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលផងដែរ នៅពេលដែលគាត់បានបង្ហើបថា ឪពុករត់មានគូស្នេហ៍១០ នាក់នៅអាមេរិក ហើយ Zheng Shuang គឺគ្រាន់តែជាម្នាក់ក្នុងចំណោមពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពមួយបានបន្ថែមទៀតថា កាលដែលនាង Zheng Shuang ក្លាយជាស្រីកំណាន់របស់សេដ្ឋី គឺជាស្ថានភាពបង្ខំ ព្រោះបច្ចុប្បន្ននាងគ្មានប្រាក់ចំណូល ហើយនៅតែមានបំណុលចាស់ជាច្រើនដែលត្រូវសង។ តារា​ស្រី​រូប​នេះ ​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គូស្នេហ៍​ជិត​ដប់​នាក់​ទៀត​របស់ Wilson Yip។ នាង​ថែមទាំង​ត្រូវ​ទៅ​ផ្ទះបាយ​ធ្វើ​ម្ហូប​ សម្រាប់​អ្នក​រាល់​គ្នា ជីវិត​របស់​នាង​លំបាក ហើយ​នាង​គ្មាន​ពាក្យ​អ្វី​និយាយ​នៅ​ក្នុង​ផ្ទះ​ឡើយ ។

ភ្លាមៗបន្ទាប់ពីពាក្យចចាមអារ៉ាមបានរីករាលដាលយ៉ាងរហ័សតាមប្រព័ន្ធអ៊ីនធឺណិត ការិយាល័យរបស់ Zheng Shuang បាននិយាយឡើងថា៖ «យើងត្រូវតែព្រមានអ្នកគ្រប់គ្នា បើចង់ដឹងការពិត ព័ត៌មានដែលនាងផ្សព្វផ្សាយគឺជាប្រភពដែលអាចទុកចិត្តបានតែមួយគត់។

Zheng Shuang កើតនៅឆ្នាំ ១៩៩១ ល្បីល្បាញដោយសារស្នាដៃល្បីៗជាច្រើនដូចជា Meteor Garden, Love at First Sight។ កេរ្តិ៍ឈ្មោះរបស់នាងបានធ្លាក់ចុះ បន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពពោះជំនួសក្នុងឆ្នាំ ២០២១។ តារាស្រីរូបនេះត្រូវបានអតីតគូស្នេហ៍ចោទប្រកាន់ថា បានបោះបង់ចោលកូនពីរនាក់ ហើយត្រូវបានលាតត្រដាងពីបទប្រើប្រាស់កិច្ចសន្យាផ្សេងៗដើម្បីគេចពន្ធ។

រដ្ឋបាលរដ្ឋនៃវិទ្យុ ទូរទស្សន៍ និងវិទ្យុផ្សព្វផ្សាយរបស់ប្រទេសចិនបានរិះគន់ការពពោះជំនួស និងការបោះបង់ចោលកុមាររបស់តារាស្រីថា ជាការបំពានលើសីលធម៌សង្គម ច្បាប់ និងទំនៀមទម្លាប់ល្អ និងបាត់បង់សីលធម៌ផ្ទាល់ខ្លួន។ នាងត្រូវបានហាមឃាត់ពីឧស្សាហកម្មកម្សាន្តរបស់ចិន ដោយហាមមិនឲ្យបង្ហាញមុខតាមទូរទស្សន៍ និងគម្រោងកម្សាន្តនានា។ ក្រោយ​រឿង​អាស្រូវ​តារា​ស្រី​រូប​នេះ​បាន​ផ្លាស់​ទៅ​រស់​នៅ​អាមេរិក ក្នុងពេលដែលលេចឮថាជីវិតនាងនៅអាមរិកពិបាកនិងរស់នៅវេទនាបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វិទ្យាស្ថាន Garo Sero បង្ហាញចំណូលចិត្តពិសេសរបស់ Kim Soo Hyun ចំពោះស្រីៗអាយុក្មេងជាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម