Connect with us

ជីវិតកម្សាន្ដ

ធ្លាយពាក្យចចាមអារ៉ាមថា Liu Yifei លួចទាក់ទងជាមួយអ្នកជំនួញចាស់ជាងនាង១៨ឆ្នាំ

បានផុស

នៅ

កាលពីថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានសង្ស័យថា Liu Yifei កំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញ Yu Chengdong ។ អ្នកជំនួញរូបនេះកើតនៅឆ្នាំ ១៩៦៩ ចាស់ជាងនាងដល់ទៅ១៨ ឆ្នាំ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei Group ។

យ៉ាងណា ពាក្យចចាមអារ៉ាមនេះមានប្រភពមកពីការពិតដែលថាកាលពីថ្ងៃទី ០៨ ខែមីនា Yu Chengdong បានបង្ហោះឡានមួយនិងផ្កាកុលាបពណ៌លឿងជាច្រើននៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់។ គាត់បានសរសេរថា «ផ្កាកុលាបពណ៌លឿងតំណាងឲ្យសេរីភាព និងភាពក្លាហាន។ រីករាយទិវាសិទ្ធនារី!»

ភ្លាមៗនោះ Liu Yifei ស្រាប់តែចូឡទៅចុចឡាចបង្ហាញការចូលចិត្តនៅការបង្ហោះនេះ។ អ្នក​ទាំង​ពីរ​ក៏​បាន​តាម​គ្នា​តាម​បណ្ដាញ​សង្គម Weibo ថែមទៀតផង។

ផ្កាកុលាបពណ៌លឿងគឺជានិមិត្តសញ្ញានៅពេលសំដៅទៅលើ Liu Yifei ។ នៅក្នុងរឿង Rose Storyដែលនាងសម្ដែងជាតួឯកស្រី។ ជារឿយៗត្រូវបានគេចាត់ទុកថាជាផ្កាកុលាបពណ៌លឿងដែលមានមោទនភាព និងរឹងមាំ។ តារា​ស្រី​រូប​នេះ​ក៏​តែង​បង្ហោះ​រូប​ជាមួយ​ផ្កា​កុលាប​ពណ៌​លឿង​លើ​បណ្ដាញ​សង្គម​ជា​ប្រចាំ។ ដូច្នេះហើយ​ទើប​មាន​ពាក្យចចាមអារ៉ាម​ជាច្រើន​និយាយថា នាង​កំពុង​មាន​ស្នេហា​ជាមួយ​អ្នកជំនួញ​ម្នាក់​ក្នុង​វ័យ​៦០​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនតែប៉ុណ្ណោះ នៅ​រសៀល​ថ្ងៃ​ទី១២ខែ​មីនា អ្នកជំនួញដដែលបាន​បដិសេធ​ថា​មាន​ស្នេហា​ជាមួយ Liu Yifei។ លោក​ថា​លោក​មិន​ដែល​បាន​ជួប​តារា​ស្រី​រូប​នេះ​ទេ ដូច្នេះ​មិន​មាន​រឿង​ណាត់​ជួប​គ្នា​នោះ​ទេ។ ការបង្ហោះរថយន្ត និងផ្កាកុលាបពណ៌លឿង ត្រូវបានគេនិយាយថា ជាការបង្ហាញអំពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រវាងមនុស្សស្រីម្នាក់ទៀតនៅក្នុងក្រុមហ៊ុន Huawei Group ទេ។

Liu Yifei កើតនៅឆ្នាំ ១៩៨៧ និងជាតារាស្រីដ៏ល្បីបំផុតម្នាក់នៅក្នុងកម្មវិធីកម្សាន្តរបស់ចិន។ នាងបានចូលរួមក្នុងការងារដ៏ពេញនិយមជាច្រើនរហូតទទួលបានភាពល្បីល្បាញជាសកល។ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ការងារ​សិល្បៈ បាន​ណាត់​ជួប​ជា​សាធារណៈ​តែ​ម្នាក់​គត់​គឺ​តារា​សម្ដែង​កូរ៉េ Song Seung-Heon។

ក្នុងឆ្នាំ ២០១៥ គូស្នេហ៍មួយគូនេះ បានស្រលាញ់គ្នា បន្ទាប់ពីបានរួមសម្តែងក្នុងរឿង Third Love ។ នៅឆ្នាំ ២០១៨ ភាគីទាំងពីរបានបញ្ជាក់ពីការបែកបាក់របស់ពួកគេដោយសារតែការងាររវល់។ យ៉ាងណាកាលពីពេលថ្មីៗនេះ តារាចិនស្រាប់តែមាន​ពាក្យ​ចចាមអារ៉ាម​ថា​កំពុង​ទាក់ទង​ជាមួយ Li Xian ប៉ុន្តែ​អ្នកសិល្បៈ​ទាំងពីរ​នៅ​ស្ងៀម​មិន​ឆ្លើយតប​៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយពាក្យចចាមអារ៉ាមថា Zheng Shuang សម្រាលកូនខែក្រោយ រស់នៅអាមេរិកដូចទាសក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម