ជីវិតកម្សាន្ដ
ខាត់ ស្រីច័ន្ទ៖ ដេីម្បីជួយជាតិ កុំថាឡេីយ ៥០ដុល្លារ ទោះមិនបានថវិកាក៏ខ្ញុំធ្វេីដែរ ព្រោះជាតួនាទីសិល្បៈ
តារាសម្ដែង និងជាអ្នកគ្រប់គ្រង Miss Mera Cambodia គឺកញ្ញា ខាត់ ស្រីច័ន្ទ បានប្រកាសឆន្ទ:របស់ខ្លួនថា ក្នុងនាមអ្នកសិល្ប: ដេីម្បីជួយជាតិកុំថាឡេីយលុយ ៥០ដុល្លារ ទោះបីមិនបានថវិកាក៏នាងធ្វេីដែរ ព្រោះជាតួនាទីសិល្បៈ។

កញ្ញា ខាត់ ស្រីច័ន្ទ បានក្រើនរំលឹកថា សម្រាប់ការងារជួយជាតិ ៣ថ្ងៃ ៥០ដុល្លារ មិនអាប់ឱនទេកុំឱ្យតែថតស្ពតថតរឿងឬកាន់ផ្លាកប្រដាល់។ ការលើកឡើងរបស់កញ្ញា ខាត់ ស្រីច័ន្ទ ខាងលើ ស្របពេលផ្ទុះការវែករឿងតួល្បីៗ ថត ៤ថ្ងៃបាន ៥០ដុល្លារ ក្នុងកម្មវិធីសង្ក្រាន្ត ខណ:ម្ចាស់គណនីឈ្មោះ Jing Alex បានបង្ហោះខ្លឹមសារថា «ធ្វើដល់តួល្បីៗ(គ្រប់គ្នា) ៤ថ្ងៃបាន៥០ដុល្លារ ទៅដែរ (សង្រា្គន្ត) ហើយតាំងនិយាយថាឱ្យតម្លៃសិល្បៈ»។
ក្នុងនាមជាអ្នកសិល្ប: និងជាឆន្ទ:របស់ខ្លួន ខាត់ ស្រីច័ន្ទ បានឱ្យដឹងថា “សម្រាប់ខ្ញុំមុននឹងធ្វេីអ្វីមួយបានគិតពីផលប្រយោជន៍រួមរួចមកហេីយ ធ្វេីដេីម្បីជួយជាតិជាតួនាទីខ្ញុំមិនបានគិតដល់លុយកាក់អ្វីទេកុំថាឡេីយ ៥០ដុល្លារ មិនបានថវិកាក៏ខ្ញុំធ្វេី ព្រោះជាតួនាទីខ្ញុំជាសិល្បៈ តែបេីខ្ញុំចង់បានលុយខ្ញុំទៅកន្លែងដែលធ្វេីធម្មតា មិនមែនក្នុងស្ថាប័នជាតិតម្លៃខ្ញុំនឹងមិនធ្លាកចុះដោយសារតែជួយដល់ជាតិខ្ញុំទេ”។
កញ្ញា ខាត់ ស្រីច័ន្ទ បាននិយាយបន្តថាសូមពិចារណាមុននឹងធ្វេីអ្វីមួយ កុំហៃអេីតាមគ្នាអី្វមិនល្អទេកាលៈទេសៈណាដែលគួគិតក៏គិតចុះជួយជាតិ ៣ថ្ងៃ ៥០ដុល្លារ មិនអាក់ឱនទេកុំឱ្យតែថតស្ពត ថតរឿង ឬកាន់ផ្លាកប្រដាល់មួយថ្ងៃ ៥០ដុល្លារ រឿងនឹងក៏ពិបាកថាដែរ ។
សូមជម្រាប់ថាថ្មីៗនេះអ្នកគាំទ្រ និងមហាជនអ្នកប្រើប្រាស់ប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍ បន្ទាប់ពីមានការចែករំលែកនិងវែកញែកពីសំណាក់អ្នកសិល្ប:មួយចំនួន ក្រោយឃើញគណនីឈ្មោះ Jing Alex បានរៀបរាប់ខ្លឹមសារពាក់ព័ន្ធអ្នកសិល្បៈធ្វើការស្ម័គ្រចិត្ត ៤ថ្ងៃបានកម្រៃត្រឹម ៥០ដុល្លារ៕ អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល