ជីវិតកម្សាន្ដ
បុរសខ្មែរដំបូងដែលមានឈាមប្រភេទ O+ តេស្ត៣លើក អវិជ្ជមានកូវីដ
លោក ថមមី ស្វាមីតារាចម្រៀង សួស វីសា ជាមនុស្សដំបូងនៅកម្ពុជាដែលមានក្រុមឈាមប្រភេទ O+ មិនត្រូវបានរកឃើញថាឆ្លងវីរុសកូវីដ-១៩ទេ ក្រោយធ្វើតេស្ត៣ដងរួចមក។
ខណៈភរិយាបានរកឃើញផ្ទុកកូវីដ-១៩ កាលពីម្សិលមិញ ក្រោយពីគ្រូពេទ្យយកសំណាកលើកទី៣ដូចគ្នា លោក ថមមី បែរជាតេស្តអវិជ្ជមានវីរុសកូវីដ ដែលកត្តានេះគ្រូពេទ្យអះអាងថា មកពីលោកជាមនុស្សមានក្រុមឈាមប្រភេទ O+។
ទាក់ទិននឹងករណីកម្រនេះ ស្វាមីអ្នកនាង សួស វីសា បានឱ្យដឹងថា កត្តាដែលលោកតេស្តអវិជ្ជមានអាចមកពីកត្តាសុខភាពល្អខ្លាំង ដោយព្រោះលោកមានក្រុមឈាម 0+ មានអង់ទីគ័រ ហើយបានចាក់វ៉ាក់សាំង២ដងរួចរាល់ និងរួមផ្សំជាមួយនឹងការហាត់ប្រាណផងនោះ ទើបលោកមិនមានឆ្លងវីរុស។ ប៉ុន្តែទោះមិនបានរកឃើញផ្ទុកកូវីដក្ដី ក៏តារាសម្ដែងរូបនេះ នៅតែធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀតនៅក្នុងផ្ទះរបស់ខ្លួនផងដែរ។
ដោយឡែក អ្នកនាង សួស វីសា គឺជាមនុស្សទី១នៅប្រទេសកម្ពុជាដែលយកសំណាក៣លើក ទើបពិនិត្យឃើញមានឆ្លងមេរោគកូវីដ។ ជុំវិញកត្តានេះ គ្រូពេទ្យបានពន្យល់ថា អាចមកពីនាងមានសុខភាពល្អ ហើយមេរោគនៅក្នុងខ្លួនទើបតែចេញសញ្ញា នៅពេលនាងចុះខ្សោយ។ យ៉ាងណាមិញពេទ្យក៏លើកទឹកចិត្តដែរថា បើយកសំណាករហូត៣លើកទើបតេស្តវិជ្ជមាន នោះជំងឺអ្នកនាង វីសា ក៏នឹងអាចព្យាបាលឆាប់ជាបានលឿនផងដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ សុខ ស្រីនាង បញ្ជាក់ប្រាប់ពីសុខភាពក្រោយលទ្ធផលតេស្តលើកទី២អវិជ្ជមាន
ចុចអាន៖ តារាចម្រៀងផលិតកម្មហង្សមាស សួស វីហ្សា វិជ្ជមានកូវីដ១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព