Connect with us

ជីវិតកម្សាន្ដ

ហេតុផលខ្លះៗ ដែលគ្រួសារ ទើបតែរកយុត្តិធម៌ឲ្យ Kim Sae Ron

បានផុស

នៅ

មហាជននិងអ្នកលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាឆ្ងល់ថា ហេតុអ្វីបានជាគ្រួសាររបស់តារាសម្ដែងស្រី Kim Sae Ron ដែលបានបាត់បង់ជីវិតដោយសារធ្វើអត្តឃាត ទើបតែរកយុត្តិធម៌ឲ្យនាង ខណៈនាងបានលាចាកលោកទៅហើយ ចុះពេលនៅរស់ហេតុអ្វីមិនព្រមរកយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមប្រភពព័ត៌មានជាច្រើន ដែលយើងប្រមូលបាន ការវិនិច្ឆ័យចំពោះ មូលហេតុនៃគ្រួសាររបស់ Kim Sae Ron ទើបតែអាចទម្លាយការពិត និង​រកភាពស្អាតស្អំ ស្ដារកិត្តិយសឲ្យតារាស្រីរូបនេះវិញគឺ៖

-គ្រួសារ Kim Sae Ron បានដឹងអំពីទំនាក់ទំនងស្នេហារបស់នាង​និង Kim Soohyun ព្រោះលោកបានសន្យារថា នឹងធ្វើពិធីរៀបការនៅពេលសមស្របណាមួយ។

-ដូចដែលឃើញហើយថា នាងបានព្យាយាមកែខ្លួន ធ្លាក់ខ្លួនធ្វើការតូចតាចជាអ្នកឆុងកាហ្វេ ហើយសងបំណុលដល់ការពិន័យទាំងអស់របស់ក្រុមហ៊ុន ដែលបានចុះកិច្ចកុងត្រា និងសងថ្លៃពិន័យពីតុលាការ។

-មហាជន មិនបានផ្ដល់ឪកាសឲ្យ Sae Ron ម្ដងទៀតនោះទេ គឺនាំគ្នាស្អប់ ជេរប្រទេចនាង សូម្បីតែព័ត៌មានក៏មិនបានចុះអំពីការពិតដែរ គឺសុទ្ធតែពាក្យចចាអារាមមិនពិតទាំងអស់។

-មហាជនកូរ៉េទាំងមូលបានស្អប់ទៅលើនាងយ៉ាងខ្លាំង បើសិនជានាងព្យាយាមនិយាយបកស្រាយ គ្មានសង្ឃឹមថា នឹងមានអ្នកជឿនោះទេ។

-កាន់តែពិបាកទម្លាយការពិតទៅទៀតនោះគឺ ទំនាក់ទំនងជាមួយ Soohyun ដែលជាតារាប្រុសកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះតែលោកមិនបានធ្វើខុសច្បាប់អ្វីមួយទៅលើរូបនាងនោះទេ ប៉ុន្ដែគឺជាការជាន់ឈ្លីផ្លូវចិត្ត បើសិនជានាងនិយាយរឿងក្រោយខ្នងដែលកើតឡើងនោះ មានអ្នកណាជឿ?

-នាងក៌ធ្លាប់ទម្លាយរូបភាពថតស្និទស្នាលជាមួយតារាសម្ដែង Soohyun ដែរ ប៉ុន្ដែមហាជនមិនសួរនាំពីទំនាក់ទំនងទេ តែបែរជាជាន់នាងពន្លេច ថានាងចង់តោងតារាប្រុសនេះ ដើម្បីចូលវិស័យសិល្បៈវិញ។

-ការពិតទៅ Kim Sae Ron ក៏បានប្រមូលភស្ដុតាងទាំងអស់ ត្រៀមនឹងបកអាក្រាត Soohyun នៅថ្ងៃណាមួយដែរ ប៉ុន្ដែនាងមិនទាន់រកពេលវេលាគួរសម ណាមួយ នាងក៏បានត្រៀមត្រឡប់ចូលវិស័យភាពយន្ដវិញដូចគ្នា ដូចនេះ នាងមិនចង់បង្ករឿងអាស្រូវធំមួយទៀត ទាំងដែលមិនទាន់បានភាពស្អាតស្អំមកវិញផង។

-តារាសម្ដែង Kim Sae Ron បង្ហាញជិវិតប្រសើរជាងមុនបន្ដិច ដោយសារតែនាងបានថតភាពយន្ដកូរ៉េចប់២រឿង ត្រៀមនឹងចាក់បញ្ចាំងទៅហើយ គ្រួសារនាងគិតថា អ្វីៗជិតល្អប្រសើរសម្រាប់នាងហើយ។

-រឿងក្នុងចិត្ត Sae Ron នៅតែពិបាក ព្រោះតែបំណុលច្រើនខ្លាំងពេក ហើយនាងនៅឈឺចាប់នឹង Soohyun មិនទាន់អាចធ្វើចិត្តបាន ព្រោះតែក្រុមហ៊ុន Gold Medalist ដែលជាក្រុមហ៊ុនរបស់ Soohyun បានប្ដឹងទារសំណង 48ម៉ឺនដុល្លារ ទៅលើ Sae Ron ទាំងដែលពីមុន Soohyun អះអាងថាមិនទាមទារវិញនោះទេ។

-Sae Ron បានព្យាយាមទាក់ទងទៅអតីតមិត្តប្រុសនាងរូបនេះ ដើម្បីអង្វរសុំពន្យារពេលសងបំណុល ហើយនាងសុំសងម្ដងបន្ដិចៗ ព្រោះនាងមិនមានសមត្ថភាពរកលុយទាំងដុំៗសងនោះទេ ប៉ុន្ដែអ្វីដែលនាងទទួលបានគឺ គ្មានការឆ្លើយតប ហើយពាក្យបណ្ដឹងនោះ កាន់តែដាក់សម្ពាធឲ្យនាងខ្លាំងទៅៗ។

-Sae Ron ទទួលយកមិនបានចំពោះ ទង្វើព្រងើយកន្ដើយចំពោះការសុំជំនួយរបស់នាងក្នុងពេលគ្រាអាសន្នពីមិត្តប្រុសដែលធ្លាប់ទាក់ទងរយៈពេល6ឆ្នាំកន្លងមកនេះ ដែលសន្យារថាជាមនុស្សដែលនាងអាចទុកចិត្ត និងរត់រកបាន បែរជាជាន់នាងពន្លេចគ្មានអាណិតអាសូរ។

-នាងអស់ផ្លូវ ក៏សម្រេចចិត្តជ្រើសយកសេចក្ដីស្លាប់នៅក្នុងថ្ងៃកំណើតរបស់ Soohyun ដើម្បីឲ្យលោកនឹកឃើញនាងជានិច្ចឲ្យតែដល់ថ្ងៃនេះ។

-តារាសម្ដែងប្រុស Soohyun គឺជាចំណែកដ៏ធំនៃជីវិតរបស់ Sae Ron ទើបធ្វើឲ្យគ្រួសាររបស់នាងរកយុត្តិធម៌ពីបុរសម្នាក់នេះ។

ទាល់តែមនុស្សស្លាប់ ទើបគ្រប់គ្នាជឿថា​ នាងពិតជាពិបាកមែន នាងពិតជាត្រូវការជំនួយពិតមែន នាងពិតជាមិនអាចទ្រាំបាន ហើយពេលនោះហើយ ដែលគ្រប់គ្នាដឹងថា នាងត្រឹមតែជាក្មេងស្រីម្នាក់ ដែលមិនសមនឹងទទួលការស្អប់ពីសង្គមមួយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម