ជីវិតកម្សាន្ដ
Kim Soo Hyun កំពុងជួបការលំបាក ព្រោះតែរឿងចម្រូងចម្រាសស្រាយមិនទាន់ចេញ
តំណាងរបស់ Kim Soo Hyun បានបញ្ជាក់ថា តារាសម្តែងរូបនេះបានបន្តការថតកម្មវិធី «Good Day» របស់ MBC នៅថ្ងៃទី ១៣ ខែមិនា។ ទោះបីជាមានការរិះគន់ជាសាធារណៈកាន់តែខ្លាំងឡើងក៏ដោយ ក៏ភាគីរបស់តារាប្រុសបានបញ្ជាក់ថា ពួកគេមិនបានទទួលសំណើណាមួយ ពីក្រុមផលិតកម្មសម្រាប់តារាសម្តែងឲ្យចុះចេញពីកម្មវិធីនោះទេ។
អ្នកតំណាងម្នាក់មកពីភ្នាក់ងាររបស់តារាសម្ដែងវ័យ៣៧ឆ្នាំ បាននិយាយថា «ពួកយើងមិនដែលត្រូវបានស្នើដោយក្រុមផលិតកម្មឲ្យដកខ្លួនចេញពីការសម្តែងនោះទេ ហើយក៏មិនបានធ្វើការសម្រេចចិត្តណាមួយដើម្បីធ្វើដូច្នេះដែរ។ តាមដែលយើងដឹង ក្រុមការងារផលិតជឿជាក់លើ Kim Soo Hyun ហើយកំពុងរង់ចាំគាត់»។
អ្នកតំណាងរូបនេះក៏បានលើកឡើងផងដែរថា Kim Soo Hyun កំពុងសុំទោសដោយផ្ទាល់ចំពោះសហតារារបស់គាត់ និងអ្នកដឹកនាំរឿង ខណៈពេលដែលចូលរួមការថតរឿងភាគរបស់គាត់ «Knock-Off» ។ អ្នកតំណាងរូបនេះបានពន្យល់ថា Kim Soo Hyun កំពុងជួបការលំបាក។ បុគ្គលិកនៅជាប់ Kim Soo Hyun ពីព្រោះគាត់រវល់ទាំងស្រុង។ គាត់កំពុងទៅរកមិត្តរួមការងារ និងបុគ្គលិករបស់គាត់ដើម្បីសុំទោស។
ថ្មីៗនេះ ភាពចម្រូងចម្រាសបានឡោមព័ទ្ធ Kim Soo Hyun បន្ទាប់ពីការចោទប្រកាន់ទាក់ទងនឹងទំនាក់ទំនងអតីតកាលរបស់គាត់ជាមួយតារាសម្តែង Kim Sae Ron ។ គ្រួសាររបស់តារាស្រីរូបនេះបានអះអាងថា នាងបានណាត់ជួប Kim Soo Hyun តាំងពីនាងអាយុ ១៥ឆ្នាំ រហូតដល់នាងមានអាយុ ២១ឆ្នាំ។
ដំបូងឡើយ ភ្នាក់ងាររបស់ Kim Soo Hyun ដែលជា Gold Medalist បានបដិសេធការចោទប្រកាន់ទាំងអស់ថា គ្មានមូលដ្ឋាន ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលភាពចម្រូងចម្រាសបានកើនឡើង ទីភ្នាក់ងារនេះបានប្រកាសនៅថ្ងៃទី ១៣ ខែមីនាថាពួកគេនឹងបំភ្លឺការពិត និងឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានជាមួយនឹងភស្តុតាងច្បាស់លាស់នៅសប្តាហ៍ក្រោយ ។
ទោះបីជាមានការស៊ើបអង្កេតជាសាធារណៈកាន់តែខ្លាំងក៏ដោយ ភ្នាក់ងាររបស់ Kim Soo Hyun នៅតែអះអាងថាគាត់នឹងបន្តសកម្មភាពរបស់គាត់តាមការគ្រោងទុក។ ទន្ទឹមនឹងនេះ ‘Good Day’ គឺជាកម្មវិធីចម្រុះថ្មីរបស់ MBC ដែលមាន G-Dragon របស់ Big Bang នៅក្នុងការបង្ហាញខ្លួនតាមទូរទស្សន៍ធម្មតាជាលើកដំបូងរបស់គាត់ ចាប់តាំងពីការចេញផ្សាយតន្ត្រីថ្មីរបស់គាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិទ្យាស្ថាន Garo Sero បង្ហាញចំណូលចិត្តពិសេសរបស់ Kim Soo Hyun ចំពោះស្រីៗអាយុក្មេងជាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ